សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ហ៊ីឡារី ព្យាយាម​លើក​ស្ទួយ​ប្រ​ជាធិប​តេយ្យ​នៅ​ទីម័រ​ខាង​​កើត

TIMOR-USA_B

ក្រុង​ឌីលីៈ រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ ហ៊ី​ឡារី គ្លីន​តុន បានបំពេញ​ទស្សន​កិច្ច​​ខ្លី​មួយ​​ទៅ​​ទីម័រ​ខាង​កើត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយដាក់​ទម្ងន់​ការ​ទូត​យ៉ាង​សម្បើម​របស់​លោក​ស្រី​ពី​ក្រោយរដ្ឋា​ភិបាល​ក្មេង​ខ្ចី ដោយ​ព្យាយាម​​នាំ​ប្រទេស​ថ្មី​បំផុត​នៅ​អាស៊ី​ទៅ​កាន់​តែ​គៀក​នឹង​​ប្រទេស​ជិត​ខាង​​នៅ​អាស៊ី​អាគ្នេយ៍​របស់​ខ្លួន​ ដែល​កំពុង​តែ​លូត​លាស់​។
លោក​ស្រី ហ៊ី​ឡារី បាន​ជួប​ជា​មួយ​​​លោក​ប្រធានា​ធិបតី​ តាអួរ ម៉ាតាន់ រួក ​និង​លោក​នាយក​​រដ្ឋ​មន្រ្តី សាណា ហ្គូស្មៅ ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ខ្លី​មួយ​ទៅ​​រដ្ឋ​ធានី​ឌីលី ​បន្ទាប់​ពី​កិច្ច​​ចរចា​មួយ​ថ្ងៃ​នៅ​ចិន​។ ​លោក​ស្រី បានចេញ​ដំណើរ​​ទៅ​ប្រ៊ុយ​ណេ​ពី​ថ្ងៃ​ព្រហស្បតិ៍​។
ក្រុម​​មន្រ្តី​អាមេរិក បាននិយាយ​ថា នេះ​​គឺជា​ដំណើរ​ទស្សន​កិច្ច​​​លើក​ទី​មួយ​របស់​រដ្ឋ​មន្រ្តី​​ការ​បរទេស​អាមេរិក ចាប់​តាំង​ពី​ទីម័រ​ខាង​កើត​ ទទួល​បាន​​ឯក​រាជ្យ​ពី​ឥណ្ឌូនេស៊ី​កាល​ពី​ឆ្នាំ​២០០២​ ​ជា​កិច្ច​​ប្រឹង​ប្រែង​មួយ​ដើម្បី​​ជួយ​ដល់​ស្ថិរ​ភាព និង​កំណើន​។

លោក​ស្រី គ្លីន​ បាន​ប្រាប់​សន្និសីទ​កាសែត​មួយ​​ជា​មួយ​នឹង​លោក ហ្គូស្មៅ ថា​៖«​​ តាមរយៈ​កា​រអនុ​វត្ត​ជា​​យូរ​មក​ហើយ ​យើងដឹង​ថា បណ្តា​​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​​រឹង​មាំ ធ្វើ​ឲ្យ​​ប្រទេស​ ជិត​ខាង​មាន​ស្ថិរ​ភាព និង​ជា​​​ដៃ​គូ​ដែល​មាន​សមត្ថ​ភាព​»​។

No comments:

Post a Comment

yes