សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ចាងហ្វាង​កាសែត​ម្នាក់​មក​តុលាការ


ភ្នំពេញ​៖​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​បញ្ជូន​​​ចាងហ្វាង​កាសែត​ពន្លឺ​សាមគ្គី​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​បរិហារ​បង្កាច់​កេរ​អ្នកដទៃ តាម​រូបភាព​កាត់​ឯកសារ​មក​ផ្គុំ​រួច​ថតចម្លង ហើយ​យក​ទៅ​រៀបចំ​ពាក្យ​បណ្តឹង​​​ដាក់​ទៅ​តាម​ស្ថាប័ន​មួយចំនួន ដើម្បី​ប្តឹង​អ្នកដទៃ​ដោយ​គ្មាន​មូលហេតុ​អ្វី​ទាំងអស់​។​

ចាងហ្វាង​កាសែត​រូប​នេះ​ឈ្មោះ​ហង្ស ចំរើន ហៅ​ហង្ស សា​ខន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃរ​ងៀង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់​ខ្លួន​​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទឹកដី​ខេត្ត​កំពង់ស្ពឺ រួច​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ​​ នៅ​រសៀល​ថ្ងៃ​ដដែល​។

ប្រភព​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឱ្យដឹងថា កាសែត​ពន្លឺ​សាមគ្គី​នេះ​បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​២០០៥ រហូ​ត​មកទល់​ពេលនេះ គ្រាន់​តែ​ពុំ​សូវ​ចេញផ្សាយ​ជាប់លាប់ ហើយ​មិន​ដែល យក​មក​តម្កល់​ទុក​ជា​ឯក​សារ​​នៅ​ក្រសួង​ព័ត៌មាន​ទេ​។​តាម​ប្រភព​មួយ​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ​ចាងហ្វាង​កាសែត​រូបនេះ បាន​តាំងខ្លួន​ជា​ដើមបណ្តឹង​ដើរ​ដាក់​ពាក្យបណ្តឹង​ដែល​មាន​កម្មវត្ថុ​ប្តឹង​មន្ត្រីរាជការ​មួយចំនួន​ដែល​មាន​មុខមាត់​តាម​ស្ថាប័ន​មួយចំនួន​ដូចជា តុលាការ​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​​ព័ត៌​មាន​ និង​ ក្រសួង​​​មួយ​​​ចំនួ​​​ន​​​​​​ទៀត​​​។​

បន្ទាប់មក ចាងហ្វាង​កាសែត​រូបនេះ​បាន​ចេញមុខ​សម្ភាសន៍​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​មួយចំនួន សំដៅ​បង្ខូច​កេរ​ឈ្មោះ​មន្ត្រីរាជការ​ទាំងនោះ ដូច្នេះហើយ​ទើប​ជនរងគ្រោះ​ទាំងអស់​ដាក់​​ពាក្យ​បណ្តឹង​​មក​​សមត្ថ​​កិច្ច​ ដើម្បី​​ស្រាវ​ជ្រាវ​​ករណី​​នេះ ​រួច​​ឈាន​ដល់​​ឃាត់​ខ្លួន​​ចាង​ហ្វាង​​កា​សែត​​រូប​នេះ​​តែ​ម្តង​​៕

No comments:

Post a Comment

yes