លោក ស៊ុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី
ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ
និងគ្រប់និន្នាការគណបក្សនយោបាយបាននាំគ្នាផ្ញើរក្តីសង្ឃឹម ថ្មីមកលើគណបក្ស សង្គ្រោះជាតិ
ដោយសារតែពួកគាត់ទាំងអស់គ្នាយល់ឃើញថា មានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមចុងក្រោយបង្អស់របស់ពួកគាត់ ដើម្បីរើខ្លួន
ចេញពីអំណាចដែលគ្រប់គ្រង និងដឹកនាំប្រទេសគិតតែពីផលប្រយោជន៏របស់ខ្លួន ក្រុមគ្រួសារ និងបក្ខពួកនិយម ដោយមិនគិតពីផលប្រយោជន៏របស់ប្រជាពលរដ្ឋ
និងប្រទេសជាតិ ជាធំនោះ ។
ជារៀងរាល់ថ្ងៃទាំងនៅក្នុងទីក្រុងភ្នំពេញ
ក៏ដូចជានៅតាមបណ្តាភូមិ-ឃុំ-ស្រុក-ខេត្ត-ខណ្ឌ គឺប្រជាពលរដ្ឋបាននាំគ្នាមកសុំចូលរួមជាមាជិករបស់គណបក្ស
សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន និងមានអ្នកនយោបាយជើងចាស់ជាច្រើនរូបទៀតដែលនៅក្នុងជួររបស់គណបក្ស
សង្គ្រោះជាតិ ។
លោក សុន ឆ័យ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងទៅថ្ងៃខាងមុខដ៏ឆាប់ក៏ជាសមាជិក
របស់គណបក្ស សង្គ្រោះជាតិ ផងដែរនោះ នៅក្នុងពិធីចុះជួបចំណេះសំណាលជាមួយប្រជាពល
រដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ថា « ការតស៊ូររបស់យើង
ដែលជាអ្នកស្រលាញ់ទឹកដីជាតិមាតុភូមិ
គឺកំពុងតែពុះកញ្ជ្រោលមិនខុសប្លែកពីឱកាសដែលយើងធ្លាប់មានកាលពីឆ្នាំ១៩៩៣នោះទេ
គ្រាន់តែនៅឆ្នាំ២០១៣នេះ អ្នកស្នេហាជាតិមានបទពិសោធន៏
គ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាជាតិឲ្យទទួលបានជោគជ័យ ដោយមិនបណ្តោយឲ្យមានការធ្លោះធ្លោយដូចជាឆ្នាំ១៩៩៣នោះឡើយ
» ។
លោក ស៊ុន ឆ័យ បានមានប្រសាសន៏បន្តថា « បញ្ហារបស់ប្រទេសជាតិ គណបក្ស
សង្គ្រោះជាតិ មិនមែនចាំតែដល់ពេលបោះឆ្នោតឈ្នះហើយ បានអង្គុយគិតធ្វើយ៉ាងណាដើម្បីជាតិនោះទេ
គឺចាប់តាំងពីពេលបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គឺយើងបានគិតគូរួចជាស្រេចនូវកម្មវិធីនយោបាយ
ដើម្បីដោះស្រាយបញ្ហារបស់ជាតិ ដូចជាការពុំមានការងារធ្វើរបស់ប្រជាពលរដ្ឋ
និងបញ្ហាមន្រ្តីរាជ ការ
ដើម្បីធ្វើការដំឡើងប្រាក់ខែជូនពួកគាត់ដើម្បីឲ្យពួកគាត់ទាំងអស់គ្នាបានរស់នៅដោយសម
រម្យ ការលុបបំបាត់អំពើពុករលួយ ការគោរពសិទ្ធិមនុស្ស
ការកែទម្រង់ប្រពន្ធ័យុត្តិធម៌នៅក្នុងសង្គម លប់បំបាត់ការសម្បទានដី
និងព្រៃឈើដោយខុសច្បាប់ទៅឲ្យក្រុមហ៊ុនឯកជន និងឈ្មួញ ខិលខូចជាដើម
រួមជាមួយនិងការងារសំខាន់ៗមួយចំនួនទៀតដែលគណៈកម្មការរបស់គណបក្ស សង្គ្រោះជាតិ
កំពុងតែចងក្រងសម្រាប់ធ្វើជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ និង យកមកអនុវត្តនៅពេលដែលគណបក្ស
សង្គ្រោះជាតិ ទទួលបានជ័យជំនះនៅក្រោយពេលបោះ ឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខនេះ » ។
ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លោក ស៊ុន ឆ័យ
បានមានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ បន្តថា «
អ្វីដែលយើងកំពុងតែចង ក្រង និងធ្វើការអនុវត្តជាបណ្តើរៗនេះ គឺមិនមែនយើងធ្វើលេងសម្រាប់គ្រាន់តែជាការល្អមើលនោះទេ
គឺយើងធ្វើមែនទែន ហើយយើងទាំងអស់គ្នាក៏មិនខ្លាចញញើតអ្វីដែរ បើទោះបីជាពួកអស់
លោកចង់ចោទប្រកាន់ មួលបង្កាច់ គំរាមកំហែង តាមវិទ្យុ និងទូរទស្សន៏ របស់អស់លោកក៏ដោយ
ហើយអ្វីដែលសំខាន់ គឺគណបក្ស សង្គ្រោះជាតិ ធ្វើដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ
។ លោក ស៊ុន ឆ័យ បានមានប្រសាសន៏បន្តថា លោកក៏សុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឈរលើគោលជំហ៊រយុត្តិធម៌
និងអព្យាក្រឹត្ត តាមអង្គការសហប្រជាតិ និងសហគមន៏អ៊ឺរ៉ុប ដែលគេបានឲ្យយោបល់
កុំឲ្យតែថាគណបក្សប្រឆាំងចេះតែរករឿងនោះ ។ លោកថា ការបោះ ឆ្នោតម្តងៗដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការ គឺតែងតែបង្ករការលំបាកគ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ហើយជាមួយគ្នានោះមន្រ្តីរាជការដែលជាមន្រ្តីរបស់ជាតិ ត្រូវបានពួកគេ យកទៅបំរើឲ្យធ្វើការឃោសនាសម្រាប់រកសម្លេងឆ្នោតមកឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ
រួមជាមួយនិងការដើរទិញទឹកចិត្តរបស់ប្រជាពលរដ្ឋ ការបំភិតបំភ័យ និងគំរាមកំហែងប្រជាពលរដ្ឋដែលមិនមាននិន្នាការគាំទ្រគណបក្សរបស់ខ្លួន
ឲ្យបោះឆ្នោតឲ្យគណបក្សខ្លួនដែលទង្វើបែបនេះគឺខុសទៅនិងច្បាប់ទាំងស្រុង ហើយវាក៏ផ្ទុយទៅនិងឆន្ទះរបស់ប្រជាពលរដ្ឋផងដែរ
» ។
លោក ស៊ុន ឆ័យ បានមានប្រសាសន៏ជំរាបជូនទៅប្រជាពលរដ្ឋដែលមកពីគ្រប់គណបក្សនយោ
បាយផ្សេងៗដែលបានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ថា « ចាប់ពីពេលនេះតទៅ
គណបក្សកាន់អំណាចគឺមិនអាចធ្វើអ្វីបានស្រេចតែអំពើចិត្តរបស់ខ្លួនជាបន្តទៀតនោះទេ ព្រោះប្រជាពលរដ្ឋលោកបានដឹងអស់ហើយនូវកលល្បិចដ៏ខ្មៅកខ្វក់របស់គណបក្សប្រជាជននោះ
ហើយនៅឆ្នាំ២០១៣ ពិតណាស់គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះជូនជាតិ មាតុភូមិ
និងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ។ លោក ស៊ុន ឆ័យ បានមានប្រសាសន៏បន្តថា យើងមិនលក់នូវឧត្តមគតិរបស់យើង
ហើយយើងក៏មិនធ្វើការបំរើបរទេស ហើយអ្វីដែលសំខាន់ គឺយើងមិនអាចបំភ្លេចបានឡើយនូវគុណនូបការៈបុព្វបុរស
អ្នកស្នេហាជាតិ រួមជាមួយនិងមន្រ្តី រាជការ គ្រូបង្រៀន
និងកងកម្លាំងប្រដាប់អាវុធដែលខិតខំបំពេញបេសកកម្មការងារការពារជាតិ
និងការពារបូរណភាពទឹកដីរបស់យើង គឺយើងមិនដែលភ្លេចម្តងណាឡើយ ហើយមិនដូចអ្វីដែល
ពួកគេបានចោទប្រកាន់មកលើយើងថាគិតតែខាងកើតហើយភ្លេចខាងលិចនោះទេ ដែលនេះគឺជាការបំភ្លើសទៅនិងការពិតទាំងស្រុង
។ លោកថា សូមកុំឲ្យតែកងកម្លាំងរបស់យើងទៅការពារខាងលិចហើយពេលមកដល់ផ្ទះវិញគេរុះរើ
ផ្ទះសម្បែង ហើយយកដីធ្លីបាត់ទៅនោះបានហើយ » ។
នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិ លោក ស៊ុន ឆ័យ ក៏បានសម្តែងការកោតសរសើដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឧត្តម
គតិខ្ពស់គិតពីជាតិ មាតុភូមិរបស់យើង ហើយបាននាំគ្នាមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ
លោកថា « ការដែលបងប្អូនមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ នៅពេលនេះគឺមិនមែនជាការចៃដន្យនោះទេ
គឺបងប្អូនបានបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមការពារប្រយោជន៏ជាតិ និងការពារប្រយោជន៏របស់បងប្អូនខ្លួនឯផ្ទាល់
ហើយការចូលរួមរបស់បងប្អូនទាំងអស់គ្នាទាំងនៅរាជធានី ទាំងតាមបណ្តា
ភូមិ-ឃុំ-ស្រុក-ខេត្ត-ខណ្ឌ គឺបង្ហាញចេញយ៉ាងជាក់ស្តែង ថាសេចក្តីសង្ឃឹមរបស់ជាតិយើង
និងមិនសាបសូន្យនោះទេ ដូចអ្វីដែលលោក សម រង្ស៊ី បានរំលឹកយ៉ាងអញ្ចឹង គឺយុត្តិធម៌នៅតែឈ្នះលើ
អំពើអយុត្តិធម៌ជានិច្ច ហើយ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលគណបក្ស សម រង្ស៊ី
និង គណបក្ស សិទ្ធិមនុស្ស បានបង្កើតឡើងមិនមែនជាចលនាចុះចូលពីអ្នកណាទៅអ្នកណានោះទេ
គឺជាចលនារួបរួមគ្នាទាំងអស់របស់យើងគ្រប់គ្នា ដើម្បីប្រមូលកម្លាំងវាយរំលំគណបក្សដែលកាន់អំណាសព្វថ្ងៃ
ដែលធ្វើឲ្យរាស្រ្ត និងប្រទេសជាតិរងទុក្ខឥតស្រាកស្រាន្តនោះ គឺតាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
ដើម្បីយើងរៀបចំប្រទេសរបស់យើងឡើងវិញ ដោយផ្តល់នូវការរស់នៅថ្មីជូនប្រជាពលរដ្ឋឲ្យមានជីវភាពសមរម្យ
និងមានការងារធ្វើគ្រប់គ្នា ឲ្យមានការគោរពសិទ្ធិមនុស្ស ដើម្បីឲ្យសមទៅនិងប្រទេសដែលប្រកាន់យករបបលិទ្ធិប្រជាធិបតេយ្យ
ហើយប្រព័ន្ធយុត្តិធម៌ គឺត្រូវតែឯករាជ្យពិតប្រាកដ
និងគ្មានអំពើពុករលួយនៅក្នុងសង្គមនោះឡើយ » ។
ជាការពិតការគ្រប់គ្រងប្រទេសដោយអ្នកប្រជាធិបតេយ្យ
និងនាំមកនូវអ្វីដែលថ្មីជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយប្រជាពលរដ្ឋគ្រប់រូបគឺមានសិទ្ធិស្មើរគ្នាចំពោះមុខច្បាប់
ជាមួយគ្នានោះប្រជាពលរដ្ឋ គឺមានសិទ្ធិក្នុងការទំលាក់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលធ្វើការមិនបំរើរាស្រ្ត
និងប្រទេសជាតិនោះ ។ ដូចនេះដើម្បីឲ្យប្រទេសជាតិរបស់យើង ទទួលបាននូវអ្វីៗទាំងអស់នេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា
ចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ហើយបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអាទិត្យ
ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឲ្យបានគ្រប់ៗគ្នា ។ គណបក្ស សង្គ្រោះ ជាតិ គឺជាក្តីសង្ឃឹម
តែមួយគត់ និងចុងក្រោយបង្អស់របស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:
Post a Comment
yes