សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទេសចរ​ផ្លូវ​ទឹក​រង​ការ​ចោទ​ថា​ពុករលួយ


ក្រុម​អ្នក​ប្រកប​របរ​ដឹក​​ភ្ញៀវ​កម្សាន្ត​​នៅ​តាម​ដងទន្លេ​បាសាក់ ឬ​ម្ដុំ​មុខ​វាំង រិះគន់​ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទេសចរ​ផ្លូវ​ទឹក​ភ្នំពេញ​ថា គាប់​សង្កត់​លើ​ពួកគាត់ និង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។
អ្នកស្រី ហ៊ុន ចាន់ល័ក្ខ ម្ចាស់​ទូក មេគង្គ ស្តារ (Mekong Star) ចោទ​ប្រកាន់​លោក លី ពុទ្ធី ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទេសចរ​​ផ្លូវ​ទឹក​ភ្នំពេញ​ថា បាន​ប្រើ​​ប្រាស់​តួនាទី​របស់​ខ្លួន​​​​គាប​សង្កត់​សមាជិក​​ក្នុង​សមាគម​តាម​រយៈ​ប្រព័ន្ធ​ច្បាប់ ​ដូច​ជា​សំអាង​ថា​ទូក​គ្មាន​ស្តង់ដារ និង​​គ្មាន​អាជ្ញាប័ណ្ណ ឬ​អាជ្ញាប័ណ្ណ​អស់​សុពល​ភាព​ជាដើម។
អ្នកស្រី ហ៊ុន ចាន់ល័ក្ខ បន្ត​ថា លោក លី ពុទ្ធី ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទេសចរ​ផ្លូវ​ទឹក​ភ្នំពេញ ពុំ​ដែល​បាន​យក​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខន្តិកៈ​​របស់​សមាគម និង​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ មក​អនុវត្ត​នោះ​ទេ៖ «ច្បាប់​ដើម​ពី​ក្រសួង​មហាផ្ទៃ ហើយ​អា​នេះ​លក្ខន្តិកៈ​នេះ ក៏​ក្រសួង​មហាផ្ទៃ​គេ​ឲ្យ​ដែរ។ តែ​ដល់​រួច​មក​ហ្នឹង ប្រធាន​សមាគម​​នេះ​មិន​បាន​រើស​អ្នក​ក្នុង​រចនា​សម្ព័ន្ធ​នេះ​ធ្វើ​ការ​ទេ។ ប្រធាន​សមាគម​ឯង ធ្វើ​ការ​តែ​ឯង អត្តនោម័តិ​តែ​ឯង យក​អ្នក​ដទៃ​មក​ធ្វើ​ការ​ដូច​ជា​មន្ទីរ​ទេសចរណ៍​ចូលរួម ហើយ​ទៅ​មន្ទីរ​សាធារណការ​ហ្នឹង​ចូល​រួម​​ ខណ្ឌ​ដូន​ពេញ​ហ្នឹង​ចូល​រួម ហើយ​គាត់​ឆ្លើយ​ថា សាលាក្រុង​ឯង​ហ្នឹង​ក៏​បាន​ចូលរួម​ដែរ ចូល​រួម​អី​ចូលរួម​រៀប​សណ្ដាប​ធ្នាប់​កាណូត​ទេសចរណ៍»

ឆ្លើយ​តប​ទៅ​នឹង​​ការ​ចោទ​ប្រកាន់​នេះ លោក លី ពុទ្ធី ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទេសចរណ៍​​ផ្លូវ​ទឹក​ភ្នំពេញ បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​​របស់​ក្រុម​អ្នក​ដឹក​ភ្ញៀវ​ថា ​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ។ លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លោក​ថា ពុំ​​បាន​អនុវត្ត​តាម​លក្ខន្តិកៈ​របស់​សមាគម ឬ​មាន​ការ​គាប់​សង្កត់​សមាជិក​ក្នុង​សមាគម​នោះ គឺ​ពុំ​អាច​ទទួល​បាន​នោះ​ឡើយ។
លោក​ហៅ​ការ​ថ្លែង​នេះ​ថា គឺ​ជា​ចេតនា​ចង់​ឲ្យ​សមាគម​មាន​ភាព​រាំ​ស្ទះ​​ក្នុង​វិស័យ​​ទេសចរណ៍​តែ​ប៉ុណ្ណោះ៖ «អត់​ត្រឹម​ត្រូវ គាត់​និយាយ​តែ​បុគ្គល​ខ្លួន​ឯង ហើយ​ភាគ​ច្រើន​គេ​ប្រជុំ​ណែនាំ​ទាំង​សមាគម ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ គេ​រៀប​ចំ​ណែនាំ​ទាំង​អស់។ ប៉ុន្តែ​​គាត់​ម្នាក់​ឯង គាត់​ធ្វើ​អី​ស្រេច​តែ​នឹង​ចិត្ត ហើយ​គាត់​បាន​ដើរ​ទៅ​យក​ឈ្មោះ​​សមាជិក​កាណូត​ផ្សេងៗ​ហ្នឹង​​យក​ទៅ​ដាក់​ឈ្មោះ​គេ ដើម្បី​ធ្វើ​ការ​ញុះញង់​ម្ដង​ជា​ពីរ​ដង»
បើ​យ៉ាង​នេះ​ក្ដី​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ។ លោក​គិត​ថា ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​វិវាទ គូ​ជម្លោះ​គួរ​បើក​ការ​ចរចា​ដោយ​យក​ច្បាប់​សមាគម​ជា​មូលដ្ឋាន​ក្នុង​ការ​តម្រង់​ទិស​ដើម្បី​​បញ្ចប់​ភាព​ចម្រូងចម្រាស​នេះ។
លោក វន់ ពៅ បន្ត​ថា៖ «និយាយ​ជា​ទូទៅ​សង្គម​ស៊ីវិល ឬ​ក៏​សមាគម​គេ​មាន​​​លក្ខន្តិកៈ​របស់​គេ។ បើ​សិន​ជា​​សមាជិក​មាន​ការ​​ចោទ​ប្រកាន់​​នៅ​ចំណុច​ណា​មួយ​ដែល​​លក្ខន្តិកៈ​បាន​ចែង សមាជិក​ត្រូវ​តែ​ធ្វើ​ទៅ​តាម​លក្ខន្តិកៈ​ ហើយ​សម្រាប់​​លក្ខន្តិកៈ​ត្រូវ​តែ​ចែង​ច្បាស់​លាស់​អំពី​ភាព​តម្លាភាព​ផង​ដែរ។ ភាព​តម្លាភាព​បាន​ន័យ​ថា រាល់​មន្ទិល​សង្ស័យ​​របស់​សមាជិក គឺ​​អ្នក​ដឹក​នាំ​សមាគម​​ត្រូវ​តែ​​ធ្វើ​ការ​បំភ្លឺ​កុំ​ឲ្យ​មាន​ការ​សង្ស័យ​​ធ្វើ​ការ​បំភ្លឺ​ប្រកប​​ដោយ​តម្លាភាព»
បើ​ទោះ​ជា​បែប​ណា ម្ចាស់​ទូក​ ស្តារ វើល (Star World) លោក វ៉ាត់ ដារ៉ា ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវ​ការ​ជា​សមាគម​ដឹក​ជញ្ជូន​ទេសចរ​​ផ្លូវ​ទឹក​ភ្នំពេញ ពី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០០៩ សមាគម​នេះ​ធ្លាប់​ប្រេះឆា​ម្ដង​រួច​ទៅ​ហើយ ​តែ​ពុំ​មាន​តម្លាភាព​ក្នុង​ប្រើ​ប្រាស់​ថវិកា។ តែ​ទើប​តែ​ស្រុះ​ស្រួល​គ្នា​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២។ បើ​ទោះ​ជា​បែប​នេះ​ក្ដី​លោក​ថា ប្រធាន​សមាគម លោក លី ពុទ្ធី ​នៅ​តែ​ពុំ​បាន​គោរម​តាម​រចនា​សម្ព័ន្ធ​​របស់​សមាគម និង​តែង​សម្រេច​ចិត្ត​​ដោយ​ឯកច្ឆន្ទ ឬ​ប្រើប្រាស់​អំណាច​ក្នុង​នាម​ជា​ប្រធាន​សមាគម​អាកាត់​រឿង​តូច​ធំ​នៅ​ក្នុង​សមាគម។ ក៏ប៉ុន្តែ​អនុ​ប្រធាន​សមាគម គឺ​លោក ស៊ីម រ៉ាវី អះអាង​ថា តាម​សង្កេត ការ​រក​ឃើញ​ថា​ប្រធាន​សមាគម​គឺ​លោក លី ពុទ្ធី មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ពុំ​មាន​ឡើយ៕

No comments:

Post a Comment

yes