សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ពុល​កាហ្វេ​​ស្លាប់​២​នាក់ ​ធ្ងន់​៦​នាក់ ​នៅ​ត្រាំ​កក់​

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​​ផ្ទះ​កើតហេតុ
កាហ្វេ​ដែល​​ពុល
សព​ជន​រងគ្រោះ

ខេត្ត​តាកែវ ៖ ​លោក​តា​​​ចំណាស់​​២​នាក់​បាន​​ស្លាប់​​នៅ​នឹងកន្លែង​ ឯ​៦​នាក់​​​​ផ្សេងទៀត​​រង​​គ្រោះ​ធ្ងន់​ធ្ងរ​​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​​អង្គរ​ការ​ ដោយ​សារ​ពុ​លកាហ្វេ​ ខណៈ​​ពេល​ដែល​ជន​​រងគ្រោះ​​ទាំងអស់​​គ្នា​​ជួប​ជុំ​គ្នា​នៅ​ក្នុងពិធី​​បុណ្យ​​មួយ​ក្នុង​វត្ត​អង្គ​មេត្រី ​ឃុំ​គុស ឃុំ​ត្រាំ​កក់ ​កាល​ពី ថ្ងៃទី​១៨ កញ្ញា ២០១២ ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​​ ។
លោក​​អនុ​សេនីយ៍​ឯក ​អ៊ុន សុខុម អធិការ​រង​នគរបាល​ស្រុក​ត្រាំ​កក់ បាន​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​ដែល​ស្លាប់​​ ១-ឈ្មោះ​តុប ណុប ភេទប្រុស អាយុ​៨០​ឆ្នាំ រស់​នៅភូមិ​អង្គ​ក្រឡាញ់ ​ឃុំ​គុស និង​២-ឈ្មោះ​​ជួប តិត ភេទប្រុស អាយុ​៧៧​ឆ្នាំ ​រស់​នៅភូមិ​ពង​ទឹក ខាង​ត្បូង ឃុំ​គុស ពួក​គាត់​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹងកន្លែង​ ហើយ​គាត់​ទាំងពីរ​នាក់​ក៏​ជា​អាចារ្យ​វត្ត​នេះ​ផង​ដែរ ។

No comments:

Post a Comment

yes