សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

រ​ដ្ឋា​ភិ​បា​ល​ស​​ហពន្ធ័សហរដ្ឋអាមេ​រិ​ក តម្រូ​វ​ឲ្យ​ក្រុម​ហ៊ុ​នហ្វេ​ស​ប៊ុ​ក​ ​គោ​រ​ព​សិ​ទ្ធិ​ឯ​ក​ជ​ន​រប​ស់​អ្ន​ក​​ប្រើប្រាស់​​

រ​ដ្ឋា​ភិ​បា​ល​ស​​ហពន្ធ័សហរដ្ឋអាមេ​រិ​ក តម្រូ​វ​ឲ្យ​ក្រុម​ហ៊ុ​នហ្វេ​ស​ប៊ុ​ក​ ​គោ​រ​ព​សិ​ទ្ធិ​ឯ​ក​ជ​ន​រប​ស់​អ្ន​ក​​ប្រើប្រាស់​​

ប៉េកាំង៖ យោងតាម​សារព័ត៌មាន បានធ្វើ​សេចក្តីរាយការណ៍​ឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ​ថា រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋអាមេរិក តម្រូវឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក គោរព​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់ ហើយ​ដោះស្រាយ​រាល់​បញ្ហា​ពាក់ព័ន្ធ​នានា។
នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​មិន​ស្មោះត្រង់ និង​ឆបោក។ គណៈកម្មការ បាន​ទាញ​ហេតុ​សំអាង​ចំពោះ​អំពើ​ល្មើស​ទាំង ៨ របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក។
អំពើ​មួយ នៅក្នុង​ចំណោម​អំពើ​ទាំងនោះ គឺ​មិន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន នៅក្នុង​ការបង្កើត​ទិន្នន័យ​ឯកជន​របស់​ពួកគេ​ជា​សាធារណៈ​នៅតាម online។ វា​មិនមែនជា​ការផាកពិន័យ​លើ​ក្រុមហ៊ុន​នោះទេ ហើយ​ក្រុមហ៊ុន​ក៏​មិន​រំលោភ​លើ​ច្បាប់​នោះដែរ។

ទោះជា​យ៉ាងនេះ​ក្តី គណៈកម្មាការ បាន​និយាយថា ប្រសិនបើ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក រំលោភ​លើ​ច្បាប់​នៅពេល​ក្រោយ​នោះ ក្រុមហ៊ុន​នេះ នឹងត្រូវ​ពិន័យ​ប្រាក់ ១៦,០០០ ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ។
លោក ម៉ាក ហ្សូ​ក​ឃើ​បើ​ហ្គ (Mark Zuckerberg) អគ្គនាយក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានទទួល​ស្កាល់​ថា ក្រុមហ៊ុន​លោក​បាន​បង្កើត​កំហុស​ជាច្រើន ហើយ​ក្រុមហ៊ុន​បានធ្វើការ​កែប្រែ​តាម​សេចក្តីថ្លែងការណ៍​មួយចំនួន ដែល​ត្រូវបាន​សម្រង់​ដោយ​រដ្ឋាភិបាល​សហ​ព​ន្ធ័៕

No comments:

Post a Comment

yes