សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

កម្ពុជានឹងរៀប​ចំ​វេទិកា​អាស៊ាន​ស្ដីពី​ការ​ការ​ពារ​ជន​ទេសន្ត​ប្រវេសន៍

Vong-sou
លោក វង្ស សូត្រ រដ្ឋ​មន្ត្រីក្រសួង​​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ

ភ្នំពេញ៖កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​រៀប​ចំ​វេទិកា​អាស៊ាន​ស្ដីពី​ការ​ការ​ពារ​ជន​ទេសន្ត​ប្រវេសន៍​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​ជំរុញ​​សមា​ជិក​រដ្ឋ​មន្ត្រី​ការ​ងារ​អាស៊ានចេញ​សេចក្ដី​ថ្លែង​ការរួម​​ពី​ការ​ការ​ពារជន​​ចំណាក​ស្រុក​។
លោក វង្ស សូត្រ រដ្ឋ​មន្ត្រីក្រសួង​​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​តំបន់​ស្ដីពី​លិខិតូបរណ៍​សិទ្ធិ​មនុស្ស​ ​ស្ដង់​ដារ​ការងារ​អន្តរ​ជាតិ និង​សិទ្ធិ​ពល​ករ​ចំណាក​ស្រុក​​ដែល​មាន​សមា​ជិក​១៣​ប្រទេស​ជួប​​ជុំ​គ្នានៅ​ក្នុង​រាជ​ធានីភ្នំពេញ​​​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​រៀប​ចំ​វេទិកា​អាស៊ាន​ស្ដីពី​ការ​ការ​ពារ​កម្មករ​ទេសន្ត​​ប្រវេសន៍​នៅ​ខែ​តុលា។
លោក​បាន​មើល​ទិដ្ឋ​ភាព​ពី​​មុន ​ពល​ករ​កម្ពុជា​មាន​ទម្លាប់​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ព្រំដែន​ជាប់​នឹង​គ្នាតែ​ប៉ុណ្ណោះ​​ តែ​សព្វ​ថ្ងៃ​នេះ​ ពួកគេ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​ឆ្ងាយៗ​ដោយ​សារ​តែ​មាន​ទំនើប​ភាព​នៃ​ការ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ ជីវភាព​ខ្វះ​ខាត និង​ការ​អូស​ទាញ​ពីមេ​​ខ្យល់។

លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែងថា៖«ក្រសួង​នឹង​រៀប​ចំ​វេទិកា​អាស៊ាន​នៅ​ខែ​តុលា​ដើម្បី​រក​យន្ត​ការ​ការ​ពារ​កម្មករ​ទេសន្ត​​ប្រវេសន៍​។ ខ្ញុំ​ធ្លាប់​បាន​​ជំរុញ​សមាជិក​រដ្ឋ​មន្ត្រី​ការ​ងារ​អាស៊ាន​ទាំង​អស់​ដែល​​ជួប​ប្រជុំ​គ្នា​កាល​ពីខែ​ឧសភា​ម្ដង​ហើយ​ដែរ​ដើម្បី​ប្រញាប់​រៀប​ចំ​ឯកសារ​មួយ​ចំនួន​ឲ្យ​បាន​កាន់​តែ​ឆាប់​ដើម្បី​ចេញ​សេច​ក្ដី​ប្រកាស​មួយ​ស្ដីពី​ការ​ការ​ពារ​កម្មករទេសន្ត​​ប្រវេសន៍»។
​ក្រៅពីនេះ កម្ពុជា​ត្រូវ​ការ​លិខិតូបករណ៍​សិទ្ធិ​មនុស្ស​ ដូច​ជា​ការ​ពង្រឹង​ច្បាប់​ និងអនុស្សារណៈ​​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ខិត​ខំ​ធ្វើ​ការ​។



No comments:

Post a Comment

yes