សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

សហគមន៍​ព្រៃ​ឡង់ បើក​យុទ្ធនាការ​មួយ​ទៀត​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ

DSCF4082
កំណត់ឈើដែលសហគមន៍ព្រៃឈើរកឃើញពេលធ្វើយុទ្ធនាការលើកមុន
P1030897-Small

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​៥០០​នាក់​មក​ពី​ខេត្ត ព្រះ​វិហារ កំពង់​ធំ ស្ទឹង​ត្រែង និង​ក្រចេះ នឹង​បើក​យុទ្ធនាការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ទ្រង់​ទ្រាយ​ធំ​មួយ​ទៀត ចាប់​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១២។
គោល​បំណង​សំខាន់​នៃ​ការ​ធ្វើ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ទប់​ស្កាត់ និង​បញ្ឈប់​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដើម្បី​ប្រមូល​ភស្តុ​តាង​បទ​ល្មើស​ព្រៃ​ឈើ​ដាក់​ជូន​រាជរដ្ឋា​ភិបាល​កម្ពុជា នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​ឲ្យ​ដឹង បច្ចុប្បន្ន​នេះ សកម្មភាព​កាប់​ព្រៃ​ឈើ និង​ការ​រុក​រាន​កាប់​ព្រៃ​យក​ដី​ខុស​ច្បាប់​កំពុង​កើត​មាន​ជា​អនា​ធិប​តេយ្យ​យ៉ាង​ខ្លាំង​ក្លា​នៅ​តំបន់​ព្រៃ​ឡង់ ទន្ទឹម​គ្នា​នឹង​ក្រុម​ហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋ​កិច្ច​​ជា​ច្រើន ដែល​កំពុង​ចូល​លុក​លុយ​ក្នុង​តំបន់​ព្រៃ​ឡង់​ផង​ដែរ ទោះ​បីជា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ខិត​ខំ​ធ្វើ​ការ​តវ៉ា និង​ចុះ​ទប់​ស្កាត់​ជា​ច្រើន​លើក​មក​ហើយ​ក្តី។
សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់ នឹង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជិត ៣០០​គ្រឿង ទៅ​កន្លែង​សំខាន់ៗ​ដែល​កំពុង​មាន​ការ​កាប់​បំផ្លាញ​និង​ឈូស​ឆាយ​ព្រៃឈើ​ដែល​ក្នុង​នោះ​មាន​តំបន់​ទូក​មាស​និង​តំបន់​ប្រាំ​នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ និង​ស្ទឹង​ត្រែង តំបន់​អូ​ក្រាក់​ក្នុង​ខេត្ត​ក្រចេះ និង​តំបន់​ក្បាល​ទឹកថ្លា​ក្នុង​ខេត្ត​កំពង់​ធំ។

ព្រៃឡង់​ជា​ប្រភព​នៃ​អនុផល​ព្រៃ​ឈើ​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ប្រមាណ​ជាង​៦០០០០​គ្រួសារ​ក្នុង​ភូមិ​ជិត​៤០០​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ កំពង់​ធំ ស្ទឹង​ត្រែង និង​ក្រចេះ​ដែល​អ្នក​ខ្លះ​ប្រកប​របរ​បោច​វល្លិ៍ រកជ័រ និង​បេះ​ផ្លែ​ឈើ​លក់​ចិញ្ចឹម​ជីវិត។ ទន្ទឹម​នឹង​នេះ ព្រៃឡង់​ជា​ជម្រក​ជីវ​សាស្រ្ត​ចម្រុះ​ច្រើន​ប្រភេទ​ក៏​ដូចជា​ជួយ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ និង​ជួយ​ស្រូប​យក​ឧស្ម័ន​កាបូនិក​ដើម្បី​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ទៀត​ផង។

No comments:

Post a Comment

yes