សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​ឆែកឆេរ​ផ្ទះ​លាក់​ឈើ​មួយ​កន្លែង​នៅ​សង្កាត់​បឹង​កក់​១


​ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួងមហាផ្ទៃ​ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ និង​លោក​វរសេនីយ៍ត្រី​ អ៊ុំ​ វ​ណ្ណា​ អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​លាក់​ឈើ​មួយ​កន្លែង​ ឋិត​នៅផ្ទះ​លេខ​២​ ផ្លូវ​៥៤៦​ ក្រុម​៣៤​ ភូមិ​៩​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​  ដែល​ជា​កម្មសិទ្ធិ​របស់​លោក​វរសេនីយ៍ត្រី​ ប៊ុ​ន​ រ៉ា​វុ​ធ​ ជាម​ន្ដ្រី​នគរបាល​ ក្រសួងមហាផ្ទៃ​ ។​
​ក្នុង​ការ​ចុះ​ឆែកឆេរ​នៅ​គេហដ្ឋាន​ខាងលើ​នេះ​ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ បាន​រក​ឃើញ​ឈើ​ប្រណីត​មួយ​ចំនួន​ត្រូវ​បាន​គេ​ ដាក់​ក្នុង​អាង​ទឹក​ មួយ​ចំនួន​នៅ​ក្នុងផ្ទះ​ និង​មួយ​ចំនួន​ទៀត​នៅ​មុខ​ផ្ទះ​ ។​ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​បាន​សន្និដ្ឋាន​ ចំនួន​ឈើ​ដែល​ត្រូវ​ម្ចាស់ផ្ទះ​លាក់​ទុក​ខុសច្បាប់​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​ ព្រោះ​កំពុងធ្វើការ​វាស់វែង​នៅ​ ឡើយ​ ។​ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ គឺ​ឈើ​ដែល​ម្ចាស់ផ្ទះ​លាក់​ទុក​នោះ​ គឺជា​ឈើ​ប្រណីត​ល្អៗ​ មាន​ទំហំ​ធំៗ​ដូច​ជា​ លាក់​ក្នុង​អាង​មាន​ចំនួន​២​ដើម​ លាក់​ក្នុងផ្ទះ​១​ដើម​ និង​ក្រៅ​ផ្ទះ​១​ដើម​ ៕

No comments:

Post a Comment

yes