សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សិរី​សោភ័ណ​ប្រមាណ​ជិត​២០​នាក់​ជួបជុំ​តវ៉ា​មុខ​សាខា​អគ្គិសនី​កម្ពុជា​ខេត្ដបន្ទាយមានជ័យ​ពី​រឿង​កុង​ទ័​រ​ភ្លើង​ឡើង​ខ្ពស់​ខុស​ពី​ប្រក្រតី​


ខេត្ដ​បន្ទាយ​មាន​ជ័​យៈ​ ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​៣​ ក្នុង​សង្កាត់​ព្រះ​ពន្លា​ ក្រុង​ សិរី​សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​ ប្រមាណ​ ជិត​២០​នាក់​ បាន​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​មាន​ តាំងពី​ក្មេង​តូចៗ​និង​មនុស្ស​ចាស់​ប្រុស​ ស្រី​ បាន​មក​ជួប​គ្នា​នៅ​មុខ​សាខា​អគ្គិ​ ស​នី​កម្ពុជា​ខេត្ដបន្ទាយមានជ័យ​កាលពី​ ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ ជា​ ការ​តវ៉ា​លើក​ទី​២​ ទៅ​លើ​កុង​ទ័​រ​ភ្លើង​ ខែ​នេះ​ឡើង​ខ្ពស់​ខុស​ពី​ប្រក្រតី​ធ្វើ​ឱ្យ​ពួក​  គាត់​ កើតទុក្ខ​មិន​សុខចិត្ដ​មិន​អាច​ទទួល​ យក​បាន​ឡើយ​ពី​បញ្ហា​កុង​ទ័​រ​ឡើង​ខុស​ ប្រក្រតី​នេះ​។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ ឈ្មោះ​ ឡ​យ​ គឿ​ម​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ប្រកប​មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​សង្កាត់​ ខាងលើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ ឱ្យ​ដឹង​ថា​ ផ្ទះ​គាត់​បាន​ប្រើប្រាស់​ភ្លើង​អគ្គិ​ ស​នី​រដ្ឋ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ​ កន្លង​មក​ការ​ប្រើប្រាស់​ហាក់បីដូច​ ជា​មិន​មាន​បញ្ហា​អ្វី​ទេ​ទៅ​លើ​កុង​ទ័​រ​ភ្លើង​។​ ក្នុង​១​ខែ​ប្រើប្រាស់​យ៉ាងច្រើន​ពី​៥០​ ទៅ​៦០​គីឡូវ៉ាត់ម៉ោង​ ប្រសិនបើ​មាន​ ពិធី​ផ្សេងៗ​គឺ​ប្រើ​អស់យ៉ាង​ច្រើន​ត្រឹមតែ​៩០​គីឡូវ៉ាត់​តែ​ប៉ុណ្ណោះ​ តម្លៃ​១​គីឡូវ៉ាត់​ ១.០០០​រៀល​។​
លោក​ឡ​យ​ គឿ​ម​ បាន​បញ្ជាក់​ទៀត​ ថា​ គាត់​សែន​ឆ្ងល់​ថា​ចូល​ដល់​ខែ​នេះ​ ស្រាប់តែ​កុង​ទ័​រ​របស់​គាត់​មិន​ដើរ​ទេ​គឺ​ រត់​តែ​ម្ដង​ពី​៦០​គីឡូវ៉ាត់ម៉ោង​រហូត​ ដល់​២០០​គីឡូវ៉ាត់ម៉ោង​ ហើយ​១០​ថ្ងៃ​ ក្រោយមក​ទៀត​ឡើង​៧០​គីឡូវ៉ាត់ម៉ោង​បន្ថែម​ពីលើ​នឹង​ទៀត​ ។​ ជា​ទម្លាប់​ក្នុង​ ផ្ទះ​គាត់​ប្រើ​តែ​អំ​ពូ​ល​ម៉ែត្រ​ចំនួន​៣​ប្រវែង​ ៦​តឹក​ និង​ឆ្នាំងភ្លើង​ដាំបាយ​១​គ្រឿង​តែ​ ខែ​នេះ​គាត់​មិន​បាន​ប្រើប្រាស់​អ្វី​ឡើយ​។​ ចំណែក​ប្រជាពលរដ្ឋ​ដែល​ជួបជុំ​គ្នា​តវ៉ា​ នៅ​ព្រឹក​នេះ​មាន​បញ្ហា​ កុង​ទ័​រ​ភ្លើង​ឡើង​ ខ្ពស់​ដូច​រូប​គាត់​អ៊ី​ណ​ចឹ​ង​ដែរ​។​

លោក​ ពុធ​ សុ​ភ័​ក្រ​ ប្រធាន​សាខា​ អគ្គិសនី​កម្ពុជា​ខេត្ដបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ មិន​មាន​ប្រជាពលរដ្ឋ​ជិត​២០​នាក់​ណា​ មក​តវ៉ា​នោះ​ទេ​មាន​មនុស្ស​តែ​៥​ទៅ​៦​ នាក់​ចូល​មក​ជួប​គាត់​ ហើយ​លោក​បាន​ បំភ្លឺ​ថា​ ករណី​កុង​ទ័​រ​ឡើង​របស់​ប្រជា​ ពលរដ្ឋ​នៅ​ភូមិ​៣​នេះ​ កាលពី​ល្ងាច​មិ​ញ​ ខាង​កូនចៅ​លោក​បាន​ចុះ​ត្រួតពិនិត្យ​ កុង​ទ័​រ​ពួក​គាត់​កុង​ទ័​រ​គ្មាន​បញ្ហា​អ្វី​ទេ​ ។​ ពាក់ព័ន្ធ​កុង​ទ័​រ​ឡើង​នេះ​ ទំនងជា​ឆ្លង​ ចរន្ដ​ឬ​ពួក​គាត់​មិន​បាន​ប្រើ​សន្សំ​សំចៃ​។​
លោក​លើក​ឡើង​ទៀត​ថា​ ករណី​ដែល​ ប្រជាពលរដ្ឋ​ ចោទប្រកាន់​ថា​ភ្លើង​ឧស្សាហ៍​ ដាច់​ ជា​មូលហេតុ​ឱ្យ​កុង​ទ័​រ​ដើរ​លឿន​ នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កុង​ទ័​រ​ភ្លើង​ទេ​។​ លោក​បាន​បំភ្លឺ​ទៀត​ថា​ ករណី​ភ្លើង​ដាច់​ នេះ​ ដោយសារ​តែ​មានការ​ផ្លាស់​ប្ដូរ​ ភ្លើង​ពី​ភ្នំពេញ​ និង​ភ្លើង​របស់​ថៃ​។​
​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ការ​បកស្រាយ​ របស់​លោក​ប្រធាន​អគ្គិសនី​សាខា​ខេត្ដ​ បន្ទាយ​មាន​ជ័យ​គឺ​ពួក​គាត់​មិន​អាច​ទទួល​ យក​បាន​ឡើយ​ ព្រោះ​ការ​ដែល​ពួក​គាត់​ ប្រើ​អគ្គិសនី​ជាង​១០​ឆ្នាំ​មកនេះ​គ្មាន​បញ្ហា​ អ្វី​ទេ​។​ ចុះ​ហេតុ​អ្វី​ស្រាប់តែ​ចូល​ខែ​នេះ​ កុង​ទ័​រ​ភ្លើង​សាខា​ខេត្ដ​ឡើង​ដូច្នេះ​?​ ពួក​ គាត់​បាន​បញ្ជាក់​ទៀត​ថា​ ការ​ប្រើប្រាស់​ ចរន្ដអគ្គិសនី​ ពួក​គាត់​ប្រើប្រាស់​សន្សំ​ សំចៃ​ណាស់​ ពុំ​មានការ​ប្រើប្រាស់​ខ្ជះ​ ខ្ជាយ​ឬ​ឆ្លង​ចរន្ដ​តាម​ផ្ទះ​ដូច​ការ​លើក​ ឡើង​ពី​លោក​ប្រធាន​អគ្គី​ស​នី​សាខា​ ខេត្ដ​នោះ​ឡើយ​។​ ពីព្រោះ​ពួក​គាត់​សព្វ​ ថ្ងៃ​ពិបាក​រក​លុយ​បង់ថ្លៃ​ភ្លើង​និង​មានការ​ចំណាយ​ផ្សេងៗ​ទៀត​ច្រើន​ ដូច្នេះ​គាត់​មាន​ តែ​ខិតខំ​សន្សំ​សំចៃ​ជា​និច្ច​។​
ពាក់ព័ន្ធ​ករណី​កុង​ទ័​រ​ឡើង​គីឡូវ៉ាត់​នេះ​ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​កន្លង​មក​មានការ​ត្អូញត្អែរ​និង​រិះ​ គន់​ដល់​សាខា​អគ្គិសនី​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ថា​ កុង​ទ័​រ​ភ្លើង​ដាក់​តាម​ផ្ទះ​ពួក​គាត់​ មានការ​កើនឡើង​ស្ទើរ​គ្រប់​ផ្ទះ​មិនដឹង​ មូលហេតុ​។​ ដោយ​ផ្ទះ​ខ្លះ​ជា​ទម្លាប់​ពួក​ គាត់​ប្រើ​ថាមពល​អគ្គិសនី​ក្នុង​១​ខែ​ យ៉ាង​ហោច​ត្រឹមតែ​៥០​គីឡូវ៉ាត់​ប៉ុណ្ណោះ​ ជួន​ខែ​ខ្លះ​កុង​ទ័​រ​ឡើង​ទៅ​ដល់​១០០​គីឡូ​ វ៉ា​ត់​ក៏​មាន​ ដោយ​ពួក​គាត់​មានការ​ សង្ស័យ​ថា​ទំនងជា​ខាង​អគ្គិសនី​លេង​ប្រើ​ ល្បិច​បំភ័ន្ដ​ភ្នែក​ដាក់​ពួក​គាត់​ឬ​យ៉ាងណា​។​ ពួក​គាត់​សំណូមពរ​ដល់​លោក​អភិបាល​ ខេត្ដបន្ទាយមានជ័យ​និង​អាជ្ញាធរ​អគ្គិ​ ស​នី​កម្ពុជា​ មេត្ដា​ជួយ​ពិនិត្យ​និង​ដោះ​ ស្រាយ​បញ្ហា​កុង​ទ័​រ​ភ្លើង​ឡើង​ខ្ពស់​ឱ្យ​ពួក​ គាត់​ផង​ បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​ជា​ ពលរដ្ឋ​ស្លូតត្រង់​នឹង​ប្រឈម​បញ្ហា​លំបាក​ ច្រើន​ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​
គួរ​បញ្ជាក់​ថាបើ​តាម​ប្រភព​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​ ២០១២​ ក្រុម​មន្ដ្រី​អគ្គិសនី​សាខា​ខេត្ដ​ មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់​ ក្រោយ​ពី​ ពួក​គាត់​នាំ​គ្នា​តវ៉ា​ម្ដង​រួច​មក​ មន្ដ្រី​ អគ្គិសនី​ក៏​ចុះ​ទៅ​ត្រួតពិនិត្យ​កុង​ទ័​រ​ភ្លើង​ របស់​ប្រជាពលរដ្ឋ​តវ៉ា​ខាងលើ​នៅ​នឹង​ ផ្ទះ​ពួក​គាត់​។​ នៅ​ពេល​នោះ​ឃើញ​ថា​ មានការ​ប្រកែក​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ ទៅ​មករ​វាង​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ក្រុម​ មន្ដ្រី​ទាំងនោះ​បម្រុង​ផ្ទុះ​កើត​អំពើ​ហិង្សា​ ដាក់​គ្នា​ផង​ដែរ​​ ៕​   

No comments:

Post a Comment

yes