សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

ឃាត់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ញៀន​២២​នាក់ ក្នុង​ខណ្ឌ​បី

120921_09b
ក្រុម​ជន​សង្ស័យ​ជួញដូរ​​និង​ប្រ​ើ​ប្រាស់​ថ្នាំ​ញៀនដែល​​ឃាត់ខ្លួននៅខណ្ឌ​​ទួល​គោក​​

ភ្នំពេញៈ សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ចំនួន​២២​នាក់ កាល​ពី​យប់​ថ្ងៃ​១៩ ខែ​កញ្ញានៅ​ក្នុង​ទីតាំង​ចំនួន​៤​កន្លែង​ផ្សេង​គ្នា ក្នុង​ខណ្ឌ​ចំនួន​បី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ដាន អស់​រយៈ​ពេល​ជាង​ពីរ​ខែ​កន្លង​មក។
លោក ទៀង ច័ន្ទខន្តិសារ ប្រធាន​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា កម្លាំង​សមត្ថ​កិច្ច​លោក និង​លោក ខៀវ ផល្លា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថ​កិច្ច​មូល​ដ្ឋាន បាន​ចុះ​ឆែក​ឆេរ និង​ឃាត់​ខ្លួន​បាន​អ្នក​ចែក​ចាយ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ខុស​ច្បាប់​បាន​ចំនួន​២២​នាក់ នៅ​ក្នុង​ខណ្ឌ​ទួល​គោក ខណ្ឌ​ឫស្សី​កែវ និង ខណ្ឌ​សែន​សុខ។ លោក​ថា ក្រុម​ជន​សង្ស័យ​មាន​បណ្តាញ​ទំនាក់​ទំនង​គ្នា​ស្អិត​ល្មួត នៅ​ក្នុង​ការ​ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បន្តថា ក្រុម​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ពី​មាន​ការ​តាម​ដាន និង​ស៊ើប​អង្កេត​របស់​កម្លាំង​ជំនាញ និង​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូល​ដ្ឋាន អស់​រយៈ​ពេល​ជិត​២ខែ​កន្លង​មក​ហើយ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​បាន​នៅ​ពេល​នេះ នៅ​ទី​កន្លែង​ខុសៗ​គ្នា ដែល​នៅ​កន្លែង​ខ្លះ​ពួក​គេ​កំពុង​សេព​គ្រឿង​ញៀន និង​កន្លែង​ខ្លះ​ទៀត​កំពុង​តែ​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​ថ្នាំ​ញៀន​នេះ​តែ​ម្តង។
លោកបន្ថែម​ថា ក្នុង​ចំណោម​២២​នាក់ ដែល​បាន​ឃាត់​ខ្លួន មាន​ស្ត្រី​៣​នាក់ ដែល​ពួក​គេ​មាន​អាយុ​ចន្លោះ​១៨​ឆ្នាំ​ទៅ​ដល់​ប្រហែល​៤០​ឆ្នាំ។
លោកបញ្ជាក់​ថា៖ « ក្រោយ​ការ​ចាប់​ខ្លួន ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ។ យើង​កំពុង​ធ្វើ​ការ​សាក​សួរ​ពួក​គេ។ ជា​បឋម យើង​រក​ឃើញ​អ្នក​ចែក​ចាយ និង​ជួញ​ដូរ​ចំនួន​៧នាក់ ពី​ក្នុង​ចំណោម​ពួក​គេ​ទាំង​អស់ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់ និង​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​មួយ​ចំនួន​ថែម​ទៀត»។
លោកច័ន្ទ​ខន្តិ​សារ បាន​និយាយ​ថា ពួកគេ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលា​ការ​តាម​នីតិ​វិធី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រោយ​ការ​សាក​សួរ​ចប់ ប៉ុន្តែ​ក្នុង​ចំណោម​ពួក​គេ​នោះ មាន​អ្នក​ខ្លះ​មាន​ដីកា​ពី​តុលា​ការ​ចាប់​ខ្លួន​ផង​ដែរ។
លោក​បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធ​នា​ការ​បង្រ្កាប​នោះ​សមត្ថ​កិច្ច​រក​ឃើញ​គ្រឿង​ញៀន​បី​ប្រភេទ ម៉ាទឹក​កក​មួយ​ចំនួន ម្សៅ​ពណ៌​ស​មួយ​ចំនួន និង​ថ្នាំ​យ៉ាម៉ា​គ្រាប់ ព្រម​ទាំង​ឧបករណ៍​ជក់ ឧបករណ៍​កែច្នៃ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ផង​ដែរ៕

No comments:

Post a Comment

yes