សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

អាជ្ញាធរ ក្រុងប៉ោយប៉ែត ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋ​ តាមព្រំដែន ចេញពីទឹកជំនន់ ខណៈទឹក ឡើងជាលំដាប់

www.dap-news.com
www.dap-news.com

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2012នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋតាមព្រំដែន ចេញពីទឹកជំនន់ ខណៈទឹកឡើងជា លំដាប់ បានបណ្តាលឲ្យលិចលង់ លំនៅឋានប្រជាពលរដ្ឋជាង1000គ្រួសារ នៅភាគខាងត្បូងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិសេសពលរដ្ឋរស់នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា រហូតមកដល់ពេលនេះ ទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ មានសន្ទុះខ្លាំង បានបណ្តាយឲ្យលិចលង់ លំនៅឋានប្រជាពលរដ្ឋ ចំនួន1112គ្រួសារហើយ ក្នុងភូមិចំនួន05 រួមមាន ភូមិកក្បាលកោះ ភូមិប៉ោយប៉ែត ភូមិអូរជ្រៅ ភូមិគីឡូម៉ែតលេខ4 និងភូមិផ្សារកណ្តាល ក្នុងចំណោមភូមិទាំង5នេះ មានភូមិប៉ោយប៉ែត និងភូមិក្បាលកោះ លិចលង់ខ្លាំងជាងគេ មិនអាចរស់នៅបាន ដោយផ្ទះប្រជាពលរដ្ឋខ្លះ លិចដល់គ្រែដេក ផ្ទះខ្លះ លិចដល់ធ្នឹម ទឹកមានកម្ពស់ជាង 1ម៉ែត្រ កន្លែងខ្លះទៀតជាង2ម៉ែត្រ។

លោក ង៉ោ ម៉េងជ្រួន បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកក៏បានចុះត្រួតពិនិត្យ និងប្រកាសអាសន្នដល់មេភូមិគ្រប់ ភូមិជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ជូនកម្លាំងនគរបាល កម្លាំង កងរាជអាវុធហត្ថ (អ.ហ) ជាច្រើនរូប ចុះជួយជញ្ជូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ពីកន្លែងលិចលង់ឲ្យមកជ្រោកនៅលើទីតាំងផ្សាររ៉ាចាស់ ដែលជាទីទួល មានសុវត្ថិភាពជាបន្តបន្ទាប់។
គួរបញ្ជាក់ថា រហូតមកដល់ម៉ោង3 ល្ងាចនេះ គេសង្កេតថា អាជ្ញាធរក្រុងប៉ោយប៉ែត និង កម្លាំងនគរបាល កម្លាំង អ.ហ កំពុងបន្ថែមទូក ក្បូន ជាច្រើនគ្រឿង ដើម្បី សង្គ្រោះដល់ ប្រជាពលរដ្ឋ ពិសេសតាយាយចាស់ជរា ក្មេងតូចៗ ស្ត្រីមានផ្ទៃពោះ និងស្រី្តទើបសម្រាលកូនរួច មកទីទួលមានសុវត្ថិភាព ជាបន្តបន្ទាប់ ព្រោះទឹកនៅ តែបន្តការហូរធ្លាក់ មកពីប្រទេសថៃកាន់តែខ្លាំង៕

No comments:

Post a Comment

yes