សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 15, 2012

គណបក្សកាន់អំណាចមិនគួរខ្លាចពីវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងឆាកនយោ បាយប្រទេសកម្ពុជាឡើយ គួរតែបើកផ្លូវឲ្យគូរប្រជែងធ្វើការប្រគួតដោយស្មើភាពគ្នា


គណបក្ស សង្គ្រោះជាតិ ដែលទើបតែបើកសម្ភោធទីស្នាក់ការកណ្តាលរបស់ខ្លួនកាលពីពេល​កន្លងទៅថ្មីៗ រឹតតែកាន់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិបានមកចូលរួមជាមួយនិង គណបក្ស សង្គ្រោះជាតិ កាន់តែច្រើនៗជាងពេលមុនៗទៅទៀត ព្រោះដោយសារតែពួកគាត់បាន ឮផ្ទាល់នឹងត្រចៀករបស់ពួកគាត់នូវប្រសាសន៏របស់លោក សម រង្ស៊ី ដែលប្រកាសជំហ៊រយ៉ាង​អង់​អាចថា លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលដ៏ឆាប់ខាងមុខនេះ ។

សូមជំរាបថាគណបក្ស សង្គ្រោះជាតិ គឺមានលោក សម រង្ស៊ី ជាប្រធាន ហើយលោក កឹម សុខា ដែលជាប្រធានគណបក្ស សិទ្ធិមនុស្ស នៅពេលបច្ចុប្បន្នក៏នឹងក្លាយទៅជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខឆាប់ៗនេះផងដែរ ជាមួយគ្នានោះគណបក្ស សង្គ្រោះជាតិ ក៏មាន​វត្តមានឥស្សរជននយោបាយឆ្នើមៗនៅក្នុងជួរគណបក្សប្រជាធិបតេយ្យមួយនេះផងដែរ ។


អ្នកវិភាគបានមើលឃើញថា ប្រសិនបើប្រទេសកម្ពុជាដឹកនាំដោយអ្នកប្រជាធិបតេយ្យនិងធ្វើឲ្យ ប្រទេសមួយនេះមានការរីកចំរើនលើគ្រប់វិស័យ ហើយសិទ្ធិមនុស្សនិងត្រូវបានការពារនិងលើក តំកើន លិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះត្រូវបានអនុវត្តន៏យ៉ាងត្រឹមត្រូវ ដែលធ្វើឲ្យប្រ ទេសកម្ពុជាមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីត្រូវបានអាប់ឱន​កេរ្តិ៏ឈ្មោះរបស់រយៈពេលយ៉ាងយូរក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃនេះ ។

សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងបែបនេះ បានធ្វើឲ្យអ្នកកាន់អំណាចសព្វថ្ងៃខំប្រឹងរកគ្រប់វិធីដើម្បីទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យគាំទ្រ ដោយ គេបានធ្វើការរិះគន់មកកាន់គណបក្ស សង្គ្រោះជាតិ ថាតើចាំចាប់មានការសង្គ្រោះអ្វីទៀត បើ​ប្រ​ទេសជាតិមានការរីកចំរើនដូចសព្វថ្ងៃហើយនេះក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់គណបក្សប្រជាជនហើយនោះ ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់គណបក្សកាន់អំណាចបែបនេះលោក ប៉ុល ហំម អនុ​
ប្រធានគណកម្មាធិការបណ្តុះអាសន្នរបស់គណបក្ស សង្គ្រោះជាតិ នៅក្នុងពិធីចុះជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ ថា មូលហេតុដែលយើងត្រូវមកសង្គ្រោះហើយបានបង្កើតគណបក្ស សង្គ្រោះជាតិ បែបនេះគឺមក ពីនៅមានអ្នកដែលរងគ្រោះត្រូវការឲ្យយើងសង្គ្រោះពួកគាត់ ។ លោក ប៉ុល ហំម បានបន្តថា ទាល់​តែគេយកទៅចងទាំងខ្សែៗដូចជាប៉ុលពតនឹងបានសង្គ្រោះឬមួយក៏យ៉ាងណា ? លោកបន្ត​ថា សង្គ្រោះមានលក្ខណះរបស់វា ហើយយើងសង្គ្រោះពេលនេះគឺសង្គ្រោះស្ថានភាព​ដែលប្រជា​ពលរដ្ឋរងទុក្ខលំបាក ឲ្យក្លាយទៅជាស្ថានភាពមួយដែលប្រជាពលរដ្ឋរស់នៅបានសុខដុមរម្យនា សង្គ្រោះប្រ​ជាពលរដ្ឋដែលកំពុងរស់នៅក្រោមការគ្រប់គ្រងមួយបែបកុំមុយនីស សង្គ្រោះប្រជា​ពល​រដ្ឋដែលបាត់បងដីធ្លីយ៉ាងអយុត្តិធម៌ ដែលទទួលរងការរំលោភយកពីសំណាក់អ្នកមានលុយ មានអំណាច ឈ្មួញទុច្ចរឹត និងក្រុមហ៊ុនខិលខូចដែលទទួលបានការសម្បទានពីសំណាក់​រដ្ឋាភិ​បាលសព្វថ្ងៃ ។​ សង្គ្រោះប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារតែការជំពាក់បំណុល​គេ​ទាំងបំណុលពិត និងបំណុលប្រយោល សង្គ្រោះប្រជាពលរដ្ឋលើវិស័យសុខាភិបាល សង្គ្រោះ​ប្រ​ជា​​ពលរដ្ឋ ឲ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិយោបល់ដើម្បីធ្វើការរិះគន់ក្នុងន័យស្ថាបនា សង្គ្រោះប្រជាធិបតេយ្យដែលកំពុងតែដើរថយក្រោយ សង្គ្រោះប្រទេសជាតិដែលកំពុង​តែបាត់​បង់​ទឹកដីបន្តិចម្តងៗទៅប្រទេសជិតខាងតាមរយៈការបោះបង្គោលព្រំដែនដោយអត្តនោម័ត្ត សង្គ្រោះ​ធនធាន​ធម្មជាតិរបស់យើងដែលជាសម្បត្តិដ៏មានតម្លៃដែលត្រូវបានរដ្ឋាភិបាល​សព្វថ្ងៃ​បើកដៃឲ្យបរទេសចូលមកបំផ្លាញវិនាសហិនហោចស្ទើរតែសូន្យនោះ ។ សង្គ្រោះប្រព័ន្ធយុត្តិធម៌​ដើម្បីឲ្យមានឯករាជ្យ ត្រឹមត្រូវ និងអព្យាក្រឹត្ត រួមជាមួយនិងកិច្ចការសំខាន់ៗមួយចំនួនទៀតដែ​ល​ប្រឈម តម្រូវឲ្យ​គណបក្ស សង្គ្រោះជាតិ ត្រូវតែសង្គ្រោះ ។

អនុប្រធានគណៈកម្មាធិការបណ្តុះអាសន្នរបស់គណបក្ស សង្គ្រោះជាតិ លោក ប៉ុល ហំម បាន​មាន​ប្រសាសន៏បន្តទៀតថា ដូចអ្វីដែលបានរៀបរាប់មកខាងលើនេះគឺការសង្គ្រោះជាតិរបស់​យើងមិនមែនមានតែលោក សម រង្ស៊ី លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មួយចំនួនទៀតតែប៉ុណ្ណោះទេ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក៏មានភារកិច្ចសំខាន់ក្នុងការចូល រួមសង្គ្រោះជាតិរបស់យើងនេះផងដែរ នៅក្នុងក្របខណ្ឌនៃគណបក្ស សង្គ្រោះជាតិ ដែលបានប្រ សូតចេញមកពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៃការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាង​គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមុនុស្ស ហើយការសង្គ្រោះរបស់យើងនេះគឺសង្គ្រោះតាម បែបអហិង្សា ហើយយើងមិនត្រូវការនោះទេការប្រគួតប្រជែងគ្នាតាមបែបហិង្សានោះ ហើយសូម លោកកុំប្រើពាក្យថាឲ្យគ្រប់មកយើងខ្ញុំពីបីឃ្លាំងនោះ ទោះលោកឲ្យមកយើងម្ភៃ សាមសិប​ឃ្លាំង​ក៏មិនខ្ចីយកផងដែរ ព្រោះវាមិនមែនជាគោលការណ៏របស់យើងនោះទេ ។
លោក ប៉ុល ហំម បានមានប្រសាសន៏ទៀតថា សូមគណបក្សកាន់អំណាចសព្វថ្ងៃកុំបារម្ភ និង ខ្លាច​ពីប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិ ខ្លាំងពេកគួរតែបើកចិត្តឲ្យទូលាយ ហើយ​បើក​ផ្លូវឲ្យលោក សម រង្ស៊ី ចូលមកក្នុងប្រទេសកម្ពុជាឲ្យបានឆាប់ ដើម្បីឲ្យលោក សម រង្ស៊ី ធ្វើ​ការ​ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលនិង​ឈានចូល​មក​ដល់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះខ្លួនបានប្រកាសហើយថា មានសមាជិកប្រមាណ​ជាង​៥លាននាក់ ឯណោះ ហេតុដូចម្តេចបានជាខ្លាចលោក សម រង្ស៊ី ដល់ថ្នាក់ហ្នឹង ក៏ដូចជាមិនហ៊ាន​ឲ្យគេធ្វើការផ្លាស់ប្តូរសមាសភាពគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយឥឡូវចង់បំបិទ​សិទ្ធិ​របស់ លោក សម រង្ស៊ី តាមរយៈវីដេអូ ខនហ្រ្វរិនទៀតហេតុអីក៏អន់ និងខ្លាចចាញ់គណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំងបែបនេះ ។

លោក ប៉ុល ហំម បន្តថា សូមលោកកុំភ័យពេកបើទុកជាលោកចាញ់ក៏យើងមិនសម្លាប់លោកដែរ យើងស្គាល់ប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ ក្នុងរបបប្រជាធិបតេយ្យពិតប្រាកដ អ្នកឈ្នះ ដឹកនាំរដ្ឋាភិបាល អ្នកចាញ់គេបង្កើតរដ្ឋាភិបាលដែលគេហៅថារដ្ឋាភិបាលស្រមោល ដើម្បីឲ្យ​ជួយ​តាមពិនិត្យមើលថា តើអ្នកដែលកាន់អំណាចដែលទទួលបានសម្លេងពីរាស្រ្តបានធ្វើអ្វីខ្លះ ខុសយ៉ាងម៉ិច ត្រូវយ៉ាងម៉ិច​ដើម្បីជួយគ្នាព្រោះមិនមែនជាស្រុករបស់អ្នកដែល​ឈ្នះឆ្នោតតែម្នាក់​ឯងនោះទេ គឺស្រុកទាំងអស់គ្នា បើលិចទូកទៅស្លាប់ទាំងអស់គ្នា ហើយបើយួនយកដីគឺយក​ទាំង​អស់គ្នាមិនមែនជា​ដីរបស់អស់លោកតែប៉ុន្មានអ្នកឯណា គឺដីរបស់យើងខ្ញុំទាំងអស់គ្នាដែរ ។ លោក ហ៉ុល ហំម បាន មានប្រសាសន៏បន្តថា រឿងអស់ទាំងនេះគឺជារឿងដែលយើងត្រូវតែគិត ហើយដើម្បីសង្គ្រោះបាន ទាល់តែយើងបានទទួលអំណាចពីប្រជាពលរដ្ឋ ហើយអំណាច​នោះគឺ​តាមរយៈសន្លឹកឆ្នោត ដូចនេះ សូមបងប្អូនទៅចុះឈ្មោះ និងទៅពិនិត្យបញ្ជីឈ្មោះឲ្យបានគ្រប់គ្នា​ដើម្បីកុំឲ្យមានបញ្ហាណាមួយ កើតឡើងនៅពេលបោះឆ្នោត ជាមួយគ្នានោះដល់ពេលបោះឆ្នោត​ឆ្នាំ​២០១៣ ក៏សូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នាផងដែរ គឺយើងបោះឆ្នោតដើម្បីសង្គ្រោះ​ប្រ​ទេស​ជាតិ និងរូបយើងផ្ទាល់ មិនមែនទៅបោះដូរសារ៉ុង ច៊ីចេងនោះទេ ក៏ប៉ុន្តែមិនហាមឃាត់មិន​ឲ្យបងប្អូនថាមិនយកនោះទេ យកទៅទាំងអស់នេះគឺជាលុយដែលគេបានមកពីអំពើពុករលួយទេ ហើយមានផ្នែកមួយចំនួនក៏ ជាលុយរបស់យើងទាំអស់គ្នាផងដែរ តែពេលបោះឆ្នោតសូម​បោះ​ឆ្នោតជូនគណបក្ស សង្គ្រោះ​ជាតិ ដែលមានរូបសញ្ញាព្រះអាទិត្យរ លើផ្ទៃព័ណ៌ខៀវ និងមាន​កម្ម​រស្មី​ចំនួន២៤ ដែលតំណាង ឲ្យ២៤ខេត្តក្រុងរបស់ប្រទេសកម្ពុជារបស់យើង ។ ហើយការបោះ​ឆ្នោតដ៏​ត្រឹមត្រូវរបស់បងប្អូនជូន គណបក្ស សង្គ្រោះជាតិ គឺដើម្បីផ្លាស់ប្តូរស្ថាន​ភាពស្រុក​ទេស​របស់យើងឲ្យបានល្អប្រសើរ ។

ជាការពិតមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលនិងធ្វើឲ្យអ្វីៗនៅក្នុងប្រទេសកម្ពុ​ជា របស់យើងមានភាពល្អប្រសើរឡើង និងនាំមកនូវភាពរីកចំរើនរុងរឿង ផ្តល់មុខមាត់ថ្មីជួនប្រ ជាពលរដ្ឋ និងប្រទេសជាតិ យើង ៕

No comments:

Post a Comment

yes