សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 15, 2012

តា​លី​បង់​វាយប្រហារ​បន្ទាយ​របស់​ណា​តូ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ដើម្បី​សង​សឹក​លើ​ភាព​យន្ត​ប្រមាថ​សាសនា​ឥស្លាម​


ព័ត៌មាន​អន្ត​ជាតិ៖ក្រុម​តា​លី​បង់​ប្រាប់ BBC ថា ពួកគេ​បាន​បើក​ការវាយប្រហារ​លើ​បន្ទាយ​របស់ ណា​តូ ក្នុង​ប្រទេស អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​ធ្វើ​ជា​ការ​សងសឹក​ចំពោះ​ខ្សែភាពយន្ត​ដែល​ចំអក​ដល់​សាសនា ឥស្លាម ។​
យន្តហោះ​ចម្បាំង​និង​អាគារ​ត្រូវ​បំផ្លាញ​ហើយ​កងកម្លាំង​ណា​តូ​និយាយ​ថា​ការវាយប្រហារ​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត ។
ការ​តវ៉ា​ប្រឆាំង​នឹង​ស្ថានទូត​របស់​ប្រទេស​លោក​ខាងលិច​បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​បាតុករ​មាន​ការ​ខឹង​សម្បារ​លើ​ខ្សែភាពយន្ត​មួយ​ដែល​បាន​ប្រមាថ​លើ​សាសនា​ឥស្លាម ។

មន្ត្រី​ណា​តូ​និយាយ​ថា ក្រុម​ប៉ះ​បោរ​បាន​ប្រើ​កាំភ្លើង គ្រាប់​រ៉ូកែត និង​កាំភ្លើងត្បាល់​នៅ​ក្នុង​ការ​វាយប្រហា​រលើ​បន្ទាយ Camp Bastion 
អ្នកនាំពាក្យ​ក្រុម តា​លី​បង់ លោក ការី យូ​សេ​ហ្វ អា​ម៉ា​ឌី ប្រាប់ BBC ថា គោលដៅ​របស់​ពួកគេ​គឺ​ទាហាន សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស ៕

No comments:

Post a Comment

yes