សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

ជិះ​គោយន្ត​កន្ត្រៃ​ចុះ​ពីលើ​ភ្នំ​នៅ​ព្រំដែន​ក្រឡាប់​ស្លាប់​ម្នាក់​និង​រង​របួស​ធ្ងន់​ស្រាល​៧​នាក់​

ឧត្តរមានជ័យ ៖ ​កុមារី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​កន្លែង​កើត​ហេតុ​និង​មនុស្ស​៧​នាក់​ទៀត​រង​របួស​ខណៈ​ជិះ​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​មាន​គ្នា​ជាង​១០​នាក់​ចេញពី​ផ្សារ​នៅ​ព្រំដែន​ស្ថិត​នៅ​ភូមិ​ជប់គគី ​ឃុំ​អម្ពិល ស្រុក​បន្ទាយ​​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​វេលា​ម៉ោង១២ ​ថ្ងៃត្រង់ ​ថ្ងៃទី​២៨​ ខែកញ្ញា ​ឆ្នាំ​២០១២។ ​អ្នក​រង​របួស​ទាំង​៧​នាក់​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។
សមត្ថកិច្ច​ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពិល​បាន​ឲ្យ​​ដឹង​ថា ​អ្នកស្រុក​រស់នៅ​ភូមិ​ត្រុម​នៅក្នុង​ឃុំ​ស្រុក​ខាងលើ​នាំគ្នា​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ជាប់នឹង​ព្រំដែន​ ដោយ​ជិះ​គោយន្ត​កន្ត្រៃ មួយ​គ្រឿង​មាន​គ្នា​១០​នាក់។ ​លុះ​ទិញ​សម្ភារៈ​រួច​រៀងៗ ​ក៏​នាំគ្នា​ឡើង​ជិះ​គោយន្ត​កន្ត្រៃ​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​ដល់​ចំណុច​ត្រូវ​ចុះ​ពីលើ​ភ្នំ​តៃកុង​អ្នក​បើក​គោយន្ត​កន្ត្រៃ​បាន​ដាក់​លេខ​២​នៅពេល​ចុះ​ហើយ​គ្រប់គ្រង​ល្បឿន​មិន​បាន ក៏​ដោះ​លេខ២​ថា​នឹង​ដាក់បញ្ចូល​ លេខ១​វិញ​ម្ដង ​តែ​ដាក់​មិន​ចូល​ ពេលនោះ​ក៏​រេ​ចង្កូត​ធ្លាក់ ​ក្រឡាប់ ​បណ្ដាល​ឲ្យ​មនុស្ស​​ចំនួន​៨​នាក់​រង​របួស​​ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​។
ក្មេង​ដែល​ស្លាប់​នោះ​ឈ្មោះ​ ហូ ឡែ​អេ ​ភេទ​ស្រី​អាយុ ២​ឆ្នាំ និង​អ្នក​រង​របួស​៧​នាក់​ទៀត​កំពង់​សំរាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត ​មាន​ទី១. ឈ្មោះ វឿន ហ្វុ​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ រ​បួស​ធ្ងន់ ទី២. ឈ្មោះ គឿ​យ ភី ភេទ​ស្រី​អាយុ ៣​ឆ្នាំ​ រង​រ​បួស​ស្រាល​ ​ទី៣. ឈ្មោះ យឿន សាំ ភេទ​ស្រី​អាយុ​៦២​ឆ្នាំ របួស​ធ្ងន់ ទី៤. ឈ្មោះ ង៉ា​ត់ នូ ភេទ​ស្រី​អាយុ ៤៥​ឆ្នាំ រ​បួស​ធ្ងន់ ទី​៥. ឈ្មោះ​ មាស ឡំ ភេទ​ស្រី​អាយុ ៥០ របួស​ស្រាល ទី៦.ឈ្មោះ​ ឌួ​ន ពី​ដូ ភេទ​ប្រុស​អាយុ ៨​ឆ្នាំ របួស​ស្រាល ​និងទី៧.ឈ្មោះស៊ុយ ត្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​​គោយន្ត​កន្ត្រៃ៕

No comments:

Post a Comment

yes