សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

តំណាង​ក្រុមហ៊ុន​សោម​រស្មី​អះអាង​ ថា​ការ​បូម​ខ្សាច់​នៅ​ខណ្ឌមានជ័យ​ មានច្បាប់​អនុញ្ញាត​ពីសា​លា​រាជ​ ធានី​ភ្នំពេញ​

ភ្នំពេញ​ ៖​ តំណាង​ក្រុមហ៊ុន​សោម​រស្មី​ បាន​អះអាង​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១២​ ថា​ ទីតាំង​បូម​ខ្សាច់​របស់​ខ្លួន​ដែល​ស្ថិត​ នៅ​ដង​ទន្លេបាសាក់​ ជាប់​ក្រុមហ៊ុន​ស៊ីម៉ងត៍​  សញ្ញា​រូប​ដំរី​ ភូមិ​ព្រែក​តា​គង់​ សង្កាត់​ ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ មានច្បាប់​ អនុញ្ញាត​ ។​ 
​តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​បញ្ជាក់​ ថា​ ខ្លួនមានច្បាប់​ត្រឹមត្រូវពីរាជរដ្ឋាភិបាលក៏ដូចការ​អនុញ្ញាត​ពី​ក្រសួង​សា​ធា​រណការ​ និង​ដឹក​ជញ្ជូន​ ហើយ​សុំ​បន្ដ​ មក​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ​ដើម្បី​ បូម​ខ្សាច់​យក​ទៅ​ចាក់​ទីតាំង​មួយ​កន្លែង​ ដែល​មាន​ទំហំ​១២​ហិ​កតា​នៅ​ទល់មុខ​ ផ្សារ​ប៉េសេ​ ជា​ការ​អភិវឌ្ឍន៍​ក្រុង​តែ​ ប៉ុណ្ណោះ​ ។​ 
​គួរ​រំលឹក​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ អាជ្ញាធរ​និង​មន្ដ្រី​ ជំនាញ​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​សោម​រស្មី​ ធ្វើ​ឡើង​វិញ​នូវ​ផ្លូវ​ដែល​បាន​ប្រេះ​ស្រាះ​ បណ្ដាល​មក​ពី​ការ​បែក​ទុយោ​បូម​ខ្សាច់​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​របស់​ ប្រជាពលរដ្ឋ​ ។​ ខណៈ​ដែល​ទុយោ​បូម​ ខ្សាច់​បាន​បែកធ្លាយ​ទឹក​ និង​ខូច​កំណាត់​ ផ្លូវ​លេខ​២​ តំណាង​ក្រុមហ៊ុន​សោម​រស្មី​ បាន​លើក​ឡើង​ថា​ ទាំងនេះ​មិនមែន​ជា​ កំ​ហុង​បច្ចេកទេស​ ឬ​ក៏​ខាង​ក្រុមហ៊ុន​មិន​ អនុវត្ដ​ទៅ​តាម​គោលការណ៍​របស់​ក្រសួង​ ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​ឡើយ​ គឺ​ ជា​ហេតុការណ៍​ដែល​កើតឡើង​ដោយ​ ចៃដន្យ​ ប៉ុន្ដែ​ខាង​ក្រុមហ៊ុន​បាន​រៀបចំ​ធ្វើ​ ឡើង​វិញ​តាម​រយៈ​ការ​ចាក់​បេតុង​ឱ្យ​រឹង​ មាំ​ ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ផល​ប៉ះពាល់​ ដូច​អ្វី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូច​ជា​ សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់​នោះ​ ។​ 


​ដោយឡែក​ករណី​បូម​ខ្សាច់​ក៏​ស្ថិត​នៅ​ ភូមិសាស្ដ្រ​ដែល​ច្បាប់​អនុញ្ញាត​ ម្យ៉ាង​ វិញទៀត​គឺ​មាន​ជំនាញ​ជា​ច្រើន​ដែល​បាន​ មក​ពិនិត្យ​តាមដាន​ ក៏​ដូច​ជា​ការ​កំណត់​ ដើម្បី​ឱ្យ​បង់ពន្ធ​ជាដើម​ ដូច្នេះ​ខាង​ក្រុម​ ហ៊ុន​មិន​អាច​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​អនុញ្ញាត​ ពិសេស​អាជ្ញាធរ​ខណ្ឌមានជ័យ​ តែងតែ​ មក​ពិនិត្យ​ជា​ញឹកញាប់​ ដែល​ក្រុមហ៊ុន​ មិន​មាន​ចេតនា​ណាមួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ ផលប្រយោជន៍​សាធារណៈ​របស់​រដ្ឋ​ ឬ​ក៏​ ប៉ះពាល់​ដល់​លំនៅ​ឋាន​ ច្រាំង​ទន្លេ​ ក៏​ដូច​ ជា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ៕​

No comments:

Post a Comment

yes