សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 19, 2012

សំណុំ​រឿង​លោក ឈុត វុទ្ធី នឹង​ត្រូវ​តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​ថ្ងៃទី​០៤ តុលា


សំណុំ​រឿង​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ​ដ៏​ល្បីល្បាញ​លោក ឈុត វុទ្ធី នឹង​ត្រូវ​តុលាការ​ខេត្ត​កោះកុង​លើក​យក​មក​បើក​សវនាការ​នៅ​ថ្ងៃទី​០៤ តុលា ខាង​មុខ។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិកាលនៅរស់
តាម​ដីកា​កោះ​របស់​ព្រះរាជ​អាជ្ញា​រង និង​ជា​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​កោះកុង ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ ត្រូវ​គេ​រក​ឃើញ​ថា មាន​ត្រឹម​តែ​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊័រគ្រីន​ឈ្មោះ រ៉ាន់ បូរ័ត្ន ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​កោះកុង​ប៉ុណ្ណោះ។
សវនាការ​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ ក៏​មាន​ការ​កោះ​ហៅ​សាក្សី​មួយ​ចំនួន​ទៀត​ផង​ដែរ ដូច​ជា​មន្រ្តី​រដ្ឋបាល​ព្រៃឈើ អតីត​មេ​បញ្ជា​ការ​រង​កង​រាជអាវុធ​ហត្ថ​ខេត្ត​កោះកុង និង​លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ នៃ​ក្រសួង​មហាផ្ទៃ​ដែល​ទទួល​បន្ទុក​ស៊ើប​អង្កេត​ករណី​នេះ បន្ទាប់​ពី​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។
សូម​រំលឹក​ថា លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ រួម​ជាមួយ​មន្រ្តី​ប៉េអឹម​ម្នាក់​ទៀត ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​តំបន់​វាលបី ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ខណៈ​ដែល​លោក ឈុត វុទ្ធី កំពុង​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះ។ តែ​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​ប៉ូលិស លោក ឈុត វុទ្ធី ត្រូវ​បាន​មន្រ្តី​ប៉េអឹម​ឈ្មោះ អ៊ិន រតនា បាញ់​សម្លាប់​បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​មន្រ្តី​ប៉េអឹម​រូប​នោះ ក៏​បាញ់​សម្លាប់​ខ្លួន​ឯង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មិន​យល់​ស្រប​ចំពោះ​របាយ​ការណ៍​នោះ​ទេ ហើយ​ថា ករណី​នេះ​គឺ​ជា​ការ​សម្លាប់​បំបិទ​មាត់៕

No comments:

Post a Comment

yes