សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

រដ្ឋមន្ត្រីព័ត៌មានថ្មីមីយ៉ាម៉ាថ្លែង​ពី​ច្បាប់​ថ្មីនៃ​ ប្រព័ន្ធផ្សព្វ​ផ្សាយ​ និង ​អាជ្ញាប័ណ្ណប្រចាំថ្ងៃ

MYANMAR_B

ក្រុងយ៉ាំងហ្គោនៈ រដ្ឋមន្ត្រីព័ត៌មានថ្មី មីយ៉ាម៉ា លោកអ៊ូ អ៊ុង ជី បានថ្លែងគាំទ្រចំពោះ​​ការ​លុប​ចោល​ច្បាប់​ចុះបញ្ជី​សារព័ត៌មាន និង​ការ​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​១៩៦២ និងបានព្យាករថា អាជ្ញាប័ណ្ណ​បោះ​ពុម្ព​ផ្សាយប្រចាំថ្ងៃ នឹងត្រូវប្រ​កាស​ជូន​វិស័យ​ឯក​ជន​នៅ​ដើម​ឆ្នាំក្រោយ។
នៅក្នុងបទសំភាសដ៏វែងមួយ ជាលើកដំបូង​ ចាប់តាំងពីលោកត្រូវបានតែងតាំងជា រដ្ឋ​មន្ត្រីព័ត៌មាន លោកក៏បានសង្កត់ធ្ងន់ពី​ច្បាប់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​បាន​ដាក់​ស្នើ​ ដែល​ត្រូវ​ស្តង់​ដា​អន្តរ​ជាតិ ក្រុម​ប្រឹក្សា​សារ ព័ត៌​មាន​ដែល​បាន​គេគ្រោង ស្វ័យ​គ្រប់​គ្រង​ និង​សារៈសំខាន​់របស់​អ្នក​សារព័ត៌មាន​ដែល​ ប្រ​កាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌។
អ៊ូ អ៊ុង ជី​ អតីត​រដ្ឋ​មន្ត្រី​ការងារ​ ដែល​ធ្លាប់​ បម្រើ​ការ​ផ្នែក​ទំនាក់​ទំនង​របស់​រដ្ឋា​ភិ​បាល​យោធាពី​មុន​ជាមួយ​លោក​ស្រីអ៊ុងសាន ស៊ូ​ជី ខណៈ​លោក​ស្រី ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ព័ត៌​មាន​ នៅ​ក្នុង​ការ​រុះរើ​ ដែល​ប្រ​ធានាធិបតី​លោក ថេន សេន បានប្រ​កាស​កាល​ពី​ថ្ងៃ​ទី​២៧ សីហា។ អ៊ូ អ៊ុង ជី ជំនួស​លោក​អ៊ូ​ ខ្យាវ សាន ដែល​ជា​រដ្ឋ​មន្ត្រី​​ព័ត៌​មាន​ចាប់តាំង​ពី​ឆ្នាំ​២០០២ និង​ត្រូវ​បាន​តែង​តាំង​ជា​សហ​ប្រ​តិ​បត្តិ​ការ​នៅក្នុង​ការ​សើរើ​នោះ។

ការី​និពន្ធ នៃ​កាសែត The Myanmar Times ភាសា​មី​យ៉ាន់​ម៉ា លោកហ្សាវ ម្យីន​ បាន​ជួប​សំភាស​លោក​អ៊ុង ជី នៅ​ក្រុង​យ៉ាំង ហ្គោន​ កាល​ពី​ថ្ងៃទី​២ កញ្ញា។

No comments:

Post a Comment

yes