សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

អ្នក​បឹងកក់​ពីរ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​កំពុង​ពិនិត្យ​បញ្ជីរ​បោះ​ឆ្នោត

_MG_1171
ប្រជាពលរដ្ឋសហគមន៍ ធ្វើការតវ៉ាទាមទារការដោះលែងសមាជិករបស់ខ្លួន

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ទី០៤ ខែ​កញ្ញា​នេះ ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ខណៈ​ដែល​ពួក​គេ​ទាំងពីរ​នាក់ កំពុង​ពិនិត្យ​មើល​បញ្ជីរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ស្រះចក។
តាមការឲ្យ​ដឹងរបស់តំណាង​អ្នក​ភូមិ​បឹង​កក់​អ្នក​ស្រី​ទេព វណ្ណី នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា អ្នក​ភូមិ​បឹង​កក់​ទាំងពីរ​នាក់​មាន​ឈ្មោះ​យ៉ោម បុប្ផា និង​ស្វាមី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ចូល​ទៅ​ក្នុង​ឡាន​កាមេរី​មួយ​ដែល​គ្មាន​ស្លាក​លេខ និង​ដោយ​គ្មាន​ការ​បង្ហាញ​ពី​ដីកា​នៃ​ការ​ចាប់​ខ្លួន​នេះ​ឡើយ។
អ្នក​ស្រី​ទេព វណ្ណី​បាន​បញ្ជាក់​បន្ថែម​ថា​ដំបូង សមត្ថកិច្ច​ចាប់​បញ្ជូន​ពួក​គេ​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ បន្ទាប់​មក​ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​វិញ។
ក្រុម​អ្នក​ភូមិ​បឹង​កក់​កំពុង​នាំគ្នា ត្រៀម​ទៅ​តវ៉ា ដើម្បី​ទាមទារ​ការ​ដោះ​លែង​អ្នក​ទាំង​ពីរ​វិញ។

No comments:

Post a Comment

yes