សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 15, 2012

បក្សសង្រ្គោះជាតិ​​ដាក់​សំណើ​ចុះបញ្ជីឈ្មោះ​​ទៅ​ក្រសួង​មហាផ្ទៃ​​ជា​មួយ​ស្នាម​​មេដៃ​ជាង​៥ពាន់​នាក់​​


គណបក្សសង្គ្រោះជាតិ​​ដែល​ជា​បណ្ដុំ​​របស់​គណបក្សប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពីម្សិលមិញ​​បាន​​ដាក់​ពាក្យ​​ស្នើ​​សុំចុះបញ្ជី​ឈ្មោះផ្លូវការ​ទៅ​ក្រសួង​​មហាផ្ទៃ​ហើយ​ ដែល​មាន​ស្នាម​​មេដៃ​​ជាង​​៥ពាន់​នាក់​លើ​ស​ពី​អ្វី ​ដែល​​មាន​​កំណត់​នៅ​​ក្នុង​ច្បាប់​ ដែល​តម្រូវ​ឲ្យ​​មាន​​យ៉ាងហោច​​ត្រឹម​​៤ពាន់នាក់នោះ​។
លោក ហូរ វ៉ាន់ ព្រឹទ្ធសមាជិកគណបក្សសម រង្ស៊ី
លោក ហូរ វ៉ាន់ សមាជិក​ព្រឹទ្ធសភា ពី​គណបក្សសម​រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​​អ្នករាយ​ការណ៏​ព័ត៌មា​នថា​ គណបក្សសង្រ្គោះជាតិ ​បាន​បញ្ជូន​​សំណើ​សុំចុះឈ្មោះ​ផ្លូវ​ការ​​ជា​មួយស្នាម​​មេដៃ​៥៥២៥នាក់​អំឡុង​មន្ត្រី​ជាន់​ខ្ពស់​​របស់​គណបក្ស​នេះ ​ចូល​ជួប​​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​សុក្រ ។​​
ទោះបី​ច្បាប់​បោះ​ឆ្នោត​​របស់​ប្រទេស​កម្ពុជា ​បាន​បដិសេធ​​អ្នក​​ដែល​មាន​ទោស​ ​មិន​​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោតក្ដី​ ប៉ុន្តែ​បើ​តាម​លោក ​ហូរ វ៉ាន់ ថា សំណើ​​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​​មាន​ឈ្មោះ​លោក សម រង្ស៊ី ជាប្រធាន និង លោក កឹម សុខា ជា​អនុប្រធាន៕

No comments:

Post a Comment

yes