សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី ស្ថិតនៅ​ខាងកើត​ក្រុង​

ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី ស្ថិតនៅ​ខាងកើត​ក្រុង​
រូបប្លង់ គំរូ ព្រលានយន្ត ហោះថ្មី នៅខេត្តសៀមរាប

ភ្នំពេញ: ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង​សៀមរាប ចំងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។ ព្រលានយន្តហោះ​ថ្មី​នោះ ត្រូវបាន​អភិបាលខេត្ត​សៀមរាប អះអាងថា នឹងធ្វើ​ការសាងសង់​លើ​ផ្ទៃដី​ទំហំ​ដី​ជាង ៣ ពាន់​ហិកតា ស្ថិតក្នុង​ស្រុក​សូត្រ​និគម ហើយ​គម្រោង​នេះ នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១២​នេះ​។​

​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ព្រលានយន្តហោះ ដែល​កំពុងដំណើរការ បច្ចុប្បន្ន គឺមាន​សណ្ឋាន​តូច​។ ម្យ៉ាងទៀត​នៅក្បែរ​អង្គរ​ផង ដែល​ការហោះហើរ បានតែ​យន្តហោះ​ប្រភេទ​ខ្នាតតូចៗ​ល្មម​។ 


​លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តថា នៅពេល​ខាងមុខ នឹងមាន​យន្តហោះ​ខ្នាត​ធំ ប្រភេទ ៧៤៧ ឬក៏ ៣២១ ជាដើម ត្រូវ​ហោះ មកកាន់​ខេត្តសៀមរាប ដូច្នេះហើយ​ដែល​ចាំបាច់​ត្រូវតែមាន​ព្រលានយន្តហោះ​មួយ ដែល​សមស្រប​តាម​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​។​

​លោក​អភិបាលខេត្ត បាន​បន្តថា គម្រោង​នៃ​ការសាងសង់​ទីតាំង​ព្រលានយន្តហោះ​ថ្មី​នោះ គឺមាន​ទំហំ​ដី​ជាង ៣​ពាន់​ហិកតា ស្ថិតនៅ​ខាងកើត​ក្រុង​សៀមរាប ហើយនឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១២​នេះ​។ ព្រលាន​យ​នុ្ត​ហោះ​ថ្មី​នេះ សហការ​ដោយ​ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ ដែលមាន​រយៈពេល នៃ​ការសាងសង់​ប្រមាណ​ពី ៥​ឆ្នាំ ទៅ ៧​ឆ្នាំ​។​

​បច្ចុប្បន្ន​ជើងហោះហើរ ផ្ទាល់​ពី​ប្រទេស​នានា មកកាន់​ខេត្តសៀមរាប រួមមាន ប្រទេស​ហ្វីលីពីន កូរ៉េ ថៃ វៀតណាម សឹង្ហ​បុរី និង​ប្រទេស​ឥណ្ឌូនេស៊ី​។​ល​៕​

No comments:

Post a Comment

yes