សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

ប្រទះ​ឃើញ​ទារិកា​ត្រូវ​បាន​គេ​យក​មក​បោះចោល​នៅ​ក្នុង​ធុងសំរាម​


ខេត្តកណ្តាល​​ ៖​ ទារិកា​ដែល​ទើបនឹង​កើត ​ត្រូវ​បាន​ក្មេង​រើស​អេ​ត​ចាយ​ប្រទះ​ឃើញ​នៅ​ក្នុង​ធុងសំរាម នៅ​ចំណុច​ខាង​មុខ​ចំណតរថយន្ត​តា​ខ្មៅ​-​កោះធំ​ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ​ សង្កាត់​/​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ កាលពី​វេលា​ម៉ោង​១២​នឹង​៤០​នាទី​ ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ចោម​រោល​មើល​។​ ទារិកា​ដែល​ក្មេង​រើស​អេ​ត​ចាយ​ប្រទះ​ឃើញ​នៅ​ក្នុង​ធុងសំរាម​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដោយ​គេ​ពុំ​បានដឹង​ថា​ អ្នក​ណាយ​កមក​ទម្លាក់​ចោល​តាំងពី​ពេល​ណា​នោះ​ទេ​។​
​លោក​ ស៊ឹ​ម​ ប៊ុត​ប​ណ្ឌឹ​ត​ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ទារិកា​នេះ​ត្រូវ​បាន​ក្មេង​រើស​អេ​ត​ចាយ​ប្រទះ​ឃើញ​នៅ​ក្នុង​ធុងសំរាម​ ខណៈ​ដែល​ក្មេង​រើស​អេ​ត​ចាយ​កកាយ​រើស​សំបក​កំប៉ុង​នៅ​ក្នុង​ធុងសំរាម​ ទារិកា​ត្រូវ​បាន​គេ​ដាក់​ច្រក​ក្នុង​ស្បោង​ផ្លាស់​ស្ទិ​ច​ពណ៌​ខ្មៅ​ ពីរ​ជាន់​ ដោយ​ពុំ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​មក​បោះចោល​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​មក​ចោមរោម​មើល​និយាយ​ថា​ ទារិកា​នេះ​ទំនងជា​កើតមក​ស្លាប់​ ហើយ​បានជា​គេ​ច្រក​ស្បោង​យក​មក​ទម្លាក់​ចោល​នៅ​ក្នុង​ធុងសំរាម​ ព្រោះ​បើ​គេ​យក​មក​ពេល​នៅ​រស់​នោះ​ច្បាស់​ជា​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ និង​អ្នក​លក់ដូរ​នៅ​ក្បែរ​នោះ​ ឬក៍​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​បានឮ​សម្លេង​ជាក់​ជា​ពុំខាន​។​ តែ​នេះ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​ទេ​ ប្រសិនបើ​ក្មេង​រើស​អេ​ត​ចាយ​កកាយ​រក​សំបក​ដប​ទេ​នោះ​ ទារិកា​នេះ​ច្បាស់​ជា​ត្រូវ​រថយន្ត​ដឹក​សំរាម​កិន​ខ្ទេច​អស់ហើយ​។​
ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​រួច​មក​ សព​ទារិកា​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ចាត់ចែង​យក​ទៅ​កប់​នៅ​ក្នុង​វត្ត​រួចរាល់​អស់ហើយ​៕​

No comments:

Post a Comment

yes