សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

ឈ្មួញ​ឈើ​យាយ​អ៊ិ​ត​ឡៃ​កំពុង​រត់ការ​សុំ​អន្ដរាគមន៍​ពី​ថ្នាក់លើ​ដោះ​លែង​ឈើ​ខុសច្បាប់​របស់​ខ្លួន​ដឹក​ទៅ​វៀតណាម​


ខេត្ដតាកែវ​ ៖​ ឈើ​អារ​ចំនួន​៥៤២​ដុំ​ និង​៦៧​សន្លឹក​ ស្មើ​៩៦,០៩៦​ម៉ែត្រគូប​ ក្នុង​នោះ​មាន​ឈើ​ក្រៅ​លំដាប់ថ្នាក់​ (​ម្រេញ​)​ចំនួន​៥០៤​ដុំ​ និង​៦៧​សន្លឹក​ ស្មើ​៨៧,៥៩៩​ម៉ែត្រគូប​ និង​ឈើ​ធ្នង់​ ប្រភេទ​ប្រណីត​ចំនួន​៣៨​ដុំ​ស្មើនឹង​ ៨,៤៩៩​ម៉ែត្រគូប​,​ ជ័រចុង​ចំនួន​១.៧៩១​ គីឡូក្រាម​,​ ម៉ាស៊ីនបូមទឹក​ម៉ាក​ ISUZU​ ១​គ្រឿង​ និង​ជនល្មើស​ចំនួន​៤​ នាក់​ដែល​ជា​ជនជាតិ​វៀតណាម​ បាន​ ប្រព្រឹត្ដ​បទល្មើស​ដឹក​ជញ្ជូន​ផល​អនុ​ផល​ ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ ព្រៃឈើ​ និង​នាំ​ចេញ​ផល​អនុ​ផល​ព្រៃឈើ​ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ ហើយ​ត្រូវ​សមត្ថ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ដ​ និង​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប​ជាក់​ ស្ដែង​នោះ​ ត្រូវ​បាន​គេ​ដឹង​ថា​ ម្ចាស់​ឈើ​ ឈ្មោះ​យាយ​អ៊ិ​ត​ ឡៃ​ កំពុង​រត់ការ​ក្នុង​លិខិត​ ភូតភរ​ថ្នាក់លើ​ ដើម្បី​សុំ​អន្ដរាគមន៍​ទៅ​ សាលាដំបូង​ខេត្ដតាកែវ​ដើម្បី​ឱ្យ​មានការ​ ដោះ​លែង​ជន​ត្រូវ​ចោទ​ និង​ឈើ​ទាំងនោះ​ មក​វិញ​ ។​
​គួរ​រំលឹក​ថា​ កម្លាំង​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ មាន​ពី​ភ្នាក់ងារ​សម្ងាត់​ថា​ មាន​ទូកប៉ុក​ ចាយ​១​គ្រឿង​លេខ​ A.G10864​ (​ទូក​ វៀតណាម​)​ជា​របស់​ឈ្មួញ​វៀតណាម​ ដឹកឈើ​ប្រណីត​ចេញពី​កំពង់ទូក​ក្រោម​ ឋិត​ក្នុងភូមិ​ស្នោរ​ សង្កាត់​រកា​ក្នុង​ ក្រុង​ ដូន​កែវ​ ខេត្ដតាកែវ​ ឆ្ពោះទៅ​ប្រទេស​ វៀតណាម​នោះ​ នៅ​វេលា​ម៉ោង​៥​និង​១៥​ នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១២​ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ និង​កង​រាជ​ អាវុធហត្ថ​ខេត្ដ​ ហើយ​មានការ​ឯកភាព​ ពី​លោក​ ទិន​ សុចិ​ត្រា​ ព្រះរាជអាជ្ញា​រង​អម​ សាលាដំបូង​ខេត្ដតាកែវ​ផង​នោះ​ កម្លាំង​ សមត្ថកិច្ច​ក៏​បាន​ចុះ​បង្ក្រាប​ទូក​ដឹកឈើ​ នេះ​នៅ​ចំណុច​ភូមិ​ព្រែក​តា​ផ​ ឃុំ​គោក​ធ្លក​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​(​ជាប់​ព្រំដែន​ កម្ពុជា​-​វៀតណាម​)​ ។​
ការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៤​នាក់​ ១-​ឈ្មោះ​ ត្រឹម​ វ៉ាង​ហ៊ួ​ ភេទ​ ប្រុស​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​កម្មករ​លើ​ទូក​ មាន​ទីលំនៅ​ភូមិ​ស្នោរ​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ ខេត្ដតាកែវ​,​ ២-​ឈ្មោះ​ តា​ ចាញ់​ណា​ម​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​ អ្នក​បើកទូក​,​ ៣-​ឈ្មោះ​ ជិន​ យ៉ាង​យូ​ ភេទ​ ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​អ្នក​បើកទូក​,​ ៤-​ វៀន​ ថា​ន​តាំង​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជា​កម្មករ​ ដែល​អ្នក​ទាំង​៣​នាក់​នេះ​មាន​ ទីលំនៅ​ភូមិ​សា​ចៅ​ហ្វុ​ង​ ឃុំ​វៀន​តាំង​ចូ​វ​  ស្រុក​អាងយ៉ាង​ ខេត្ដ​អាងយ៉ាង​ ប្រទេស​ វៀតណាម​ និង​រឹបអូស​បាន​រួម​មាន​ ១-​ ទូកប៉ុក​ចាយ​១​គ្រឿង​ ចំណុះ​៨០​តោន​,​ ២-​ម៉ាស៊ីន​ទូក​១​គ្រឿង​ម៉ាក​ Yokohama​ ៣-​ម៉ាស៊ីនបូមទឹក​១​គ្រឿង​ម៉ាក​ ISUZU​ ៤-​ជ័រទឹក​ចំនួន​១.៧៩១​គីឡូក្រាម​,​ ៥-​ ឈើ​ម្រេញ​ចំនួន​៨៧,៥៩៧​ម៉ែត្រគូប​ និង​ ប្រភេទ​ឈើ​ធ្នង់​ចំនួន​៨,៤៩៩​ម៉ែត្រគូប​  ស្មើនឹង​៩៦,០៩៦​ម៉ែត្រគូប​ ដែល​សម្ភារ​ រួម​ទាំង​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ប្រគល់​ទៅ​ខាង​រដ្ឋបាល​ ព្រៃឈើ​ខេត្ដតាកែវ​ និង​កសាង​សំណុំ​ រឿង​តាម​នីតិវិធី​ទៅ​សាលាដំបូង​ខេត្ដ​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​ការ​ដឹក​ ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​គ្មាន​អាជ្ញា​ ប័ណ្ណ​នាំ​ចេញ​ និង​គ្មាន​លិខិតអនុញ្ញាត​ពី​ រដ្ឋបាល​ព្រៃឈើ​ ខាង​ជំនាញ​រដ្ឋបាល​ព្រៃ​ ឈើ​ខេត្ដតាកែវ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ដែល​បាន​ប្រព្រឹត្ដ​ល្មើស​នឹង​មាត្រា​ ៧៣​នៃ​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ក្នុង​កថាខណ្ឌ​១​ ដែល​ចែង​ថា​ “​អាជ្ញាប័ណ្ណ​នាំ​ចេញ​ផល​ អនុ​ផល​ព្រៃឈើ​ ត្រូវ​ផ្ដល់​ដោយ​ក្រសួង​ ពាណិជ្ជកម្ម​ និង​មាន​ចុះ​ទិដ្ឋាការ​ដោយ​ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ជា​មុន​ ”​ ដែល​ នេះ​ជា​អំពើ​ល្មើស​នៃ​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ ដែល​ប្រកាស​ឱ្យ​ប្រើ​តាម​ព្រះរាជក្រម​ លេខ​ន​ស​/១​កម​/០៨០២/០១៦​ ចុះ​ថ្ងៃ​ ទី​៣១​ខែសីហា​ឆ្នាំ​២០០២​ ។​
​ផ្នែក​រដ្ឋបាល​ព្រៃឈើ​តាកែវ​បាន​ បញ្ជាក់​ទៀត​ថា​ មាត្រា​៧៣​នៃ​ច្បាប់​ស្ដី​ពី​ ព្រៃឈើ​ក្នុង​កថាខណ្ឌ​២​ ត្រូវ​ផ្ដន្ទាទោស​ បទល្មើស​ថ្នាក់​ទី​២​ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ ជា​ប្រាក់​ចំនួន​១០​លាន​ទៅ​១០០​លាន​រៀល​ ហើយ​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​មក​ ជា​សម្បត្ដិ​រដ្ឋ​ ចំពោះ​ជន​ណា​ដែល​បាន​ ប្រព្រឹត្ដ​បទល្មើស​ណាមួយ​នាំ​ចេញ​អនុ​ ផល​ព្រៃឈើ​គ្មាន​អាជ្ញាប័ណ្ណ​នោះ​ ។​
​បន្ទាប់​ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​តាកែវ​ បាន​បញ្ជូន​សំណុំរឿង​សម្ភារ​ជា​វត្ថុ​តាង​ ទៅ​សាលាដំបូង​ខេត្ដ​នោះ​ នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ឆ្នាំ​២០១២​ នាយ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​តាកែវ​ ក៏​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ បន្ថែម​ទៀត​ដាក់​ជូន​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្ដតាកែវ​សុំ​ធ្វើការ​ចោទ​ ប្រកាន់​បន្ថែម​ មាត្រា​៩៦​ កថាខណ្ឌ​១​ ចំណុច​២​ នៃ​ច្បាប់​ស្ដី​ពី​ព្រៃឈើ​លើ​ករណី​ សំណុំរឿង​បទល្មើស​ព្រៃឈើ​ ដែល​ឃាត់​ ចាប់​នៅ​ថ្ងៃ​ទី​២៧​ខែសីហា​ឆ្នាំ​២០១២​ នៅ​ប៉ុស្ដិ៍​ចាត់​ព្រែក​តា​ផ​ ឃុំ​គោក​ធ្លក​ ស្រុក​មង្គលបុរី​ ខេត្ដតាកែវ​ ដែល​សមត្ថ​ កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កង​ រាជ​អាវុធហត្ថ​ និង​មានការ​ឯកភាព​ពី​ ព្រះរាជអាជ្ញា​រង​ ទិន​ សុចិ​ត្រា​ នោះ​ ។​
​បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​កង​ រាជ​អាវុធហត្ថ​ តាម​រយៈ​ភ្នាក់ងារ​សម្ងាត់​  ការ​ដឹក​ជញ្ជូន​ឈើ​តាម​ទូក​នេះ​ គឺ​ឆ្ពោះ​ ទៅ​កាន់​ប្រទេស​វៀតណាម​ ក្នុង​នោះ​សូ​ម្បី​ តែ​ទូក​ក៏​មាន​ស្លាក​លេខ​សម្គាល់​ ដោយ​ អាជ្ញាធរ​វៀតណាម​ ដែល​មាន​លេខ​ A.G10864​ ទៀត​ផង​ ដូច្នេះ​ថ្មីៗ​នេះ​ បែរ​ ជា​លេចឮ​ព័ត៌មាន​ថា​ យាយ​អ៊ិ​ត​ ឡៃ​ ជា​ ឈ្មួញ​ឈើ​ដ៏​ធំ​បាន​ចេញ​មុខ​ធ្វើ​លិខិតស្នើ​សុំ​អន្ដរាគមន៍​ទៅ​ថ្នាក់ដឹកនាំ​ជា​លក្ខណៈ​ ភូតភរ​ ដើម្បី​សុំ​អន្ដរាគមន៍​ទៅ​សាលា​ ដំបូង​ខេត្ដតាកែវ​ឱ្យ​មានការ​ដោះ​លែង​ ជន​ត្រូវ​ចោទ​ និង​យក​ឈើ​ល្មើសច្បាប់​ ទាំងនោះ​មក​វិញ​ តាម​រយៈ​លោក​អភិបាល​ ខេត្ដតាកែវ​នៅ​ពីក្រោយ​ខ្នង​ ហើយ​អ្វី​ដែល​ យាយ​ អ៊ិ​ត​ ឡៃ​ ដឹកឈើ​ខុសច្បាប់​ ហ៊ាន​ ចេញ​មុខ​ធ្វើ​លិខិត​សុំ​ការ​អន្ដរាគមន៍​ទៅ​ ថ្នាក់លើ​នេះ​ ប្រភព​ខ្លះ​បាន​ធ្លោយ​ឱ្យ​ដឹង​ ថា​ ធ្វើ​ឡើង​ដោយសារ​អភិបាលខេត្ដ​ជា​ អ្នក​ចង្អុលបង្ហាញ​ ឬ​នៅ​ពីក្រោយ​ខ្នង​ ។​
​ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ស្រី​ បេន​ អភិបាល​ខេត្ដតាកែវ​ បាន​ប្រាប់​នគរវត្ដ​ កាលពី​រសៀល​ថ្ងៃ​ទី​៧​ខែកញ្ញា​ឆ្នាំ​២០១២​  ថា​ រឿង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ ឈើ​ ខ្ញុំ​មិនដឹង​ទេ​ រឿង​នេះ​សូម​ទៅ​សួរ​ ខាង​រដ្ឋបាល​ព្រៃឈើ​និង​តុលាការខេត្ដ​ចុះ​ ។​
​បើ​ទោះជា​ឈ្មួញ​ឈើ​រូប​នេះ​កំពុង​ស្វះ​ ស្វែងរក​ការ​សុំ​អន្ដរាគមន៍​ពី​ថ្នាក់លើ​ ក្នុង​រូបភាព​ណា​ក៏​ដោយ​ ជន​ត្រូវ​ចោទ​ ចំនួន​៤​នាក់​ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើប​ សួរ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ ដើម្បី​ បើក​ការ​ស៊ើបអង្កេត​ ក្នុង​នោះ​លោក​ ឡុ​ញ​ ចាន់​ចេតនា​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្ដតាកែវ​ បានឱ្យ​នគរវត្ដ​ ដឹង​តាម​ទូរស័ព្ទ​ថា​ លោក​មិន​ទាន់​បាន​ ដឹង​នៅឡើយ​ទេ​ថា​ មានការ​សុំ​អន្ដរា​ គម​ន៍​ណាមួយ​ ហើយ​លោក​ចៅក្រម​ ស៊ើបសួរ​បញ្ជាក់​ទៀត​ថា​ បើ​ទោះ​មាន​ ការ​សុំ​អន្ដរាគមន៍​ ក៏​មិន​ប៉ះពាល់​ទៅ​នឹង​ នីតិវិធី​ការ​ស៊ើបអង្កេត​របស់​តុលាការ​ ឡើយ​ ព្រោះ​អនុវត្ដ​តាម​នីតិវិធី​ ។​
​ម្ចាស់​ឈើ​យាយ​ អ៊ិ​ត​ ឡៃ​ នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ទេ​កាលពី​រសៀល​ថ្ងៃ​ទី​៧​ ខែកញ្ញា​ឆ្នាំ​២០១២​ ខណៈ​ដែល​ទូរស័ព្ទ​ ចូល​គ្មាន​អ្នក​លើក​ ។​
​ប្រភព​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា​ កាលពីដើម​ខែកញ្ញា​ឆ្នាំ​២០១២​ យាយ​ អ៊ិ​ត​ ឡៃ​ បាន​ដាក់​ពាក្យសុំ​ជួយ​អន្ដរា​ គម​ន៍​ទៅ​ថ្នាក់លើ​ជា​ច្រើន​ស្ថាប័ន​ដែល​ លើក​ឡើង​ថា​ ការ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃ​ ឈើ​មាន​លិខិតអនុញ្ញាត​ក្នុង​ការ​ធ្វើ​អាជីវ​ កម្ម​ លក់​ ចែកចាយ​ផល​អនុ​ផល​ព្រៃឈើ​ ជូន​ប្រជាពលរដ្ឋ​ដែល​តម្រូវការ​ទិញ​ឈើ​ យក​ទៅ​ធ្វើ​ផ្ទះ​ ដែល​ជា​ការ​លើក​ឡើង​ ភូតភរ​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​ការ​អន្ដរា​ គម​ន៍​ដោះ​លែង​ជន​ត្រូវ​ចោទ​ និង​សម្ភារ​ ឈើ​ខុសច្បាប់​ ប៉ុន្ដែ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ ខេត្ដតាកែវ​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ ឈ្មោះ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ឈើ​ មានច្បាប់​ ហេតុ​អី​ក៏​គ្មាន​លិខិតអនុញ្ញាត​ ពី​រដ្ឋបាល​ព្រៃឈើ​ ហើយ​ទូក​ដែល​ជា​ មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​ នេះ​ក៏​ជា​ទូក​របស់​វៀតណាម​ដែល​មាន​ ស្លាក​លេខ​ជា​វត្ថុ​តាង​ស្រាប់​ ដូច្នេះ​ការ​ អន្ដរាគមន៍​បែប​នេះ​គ្រាន់តែ​ជា​ការ​ស្វែង​ រក​ផលប្រយោជន៍​ណាមួយ​ពី​មន្ដ្រី​ដែល​ ពាក់ព័ន្ធ​ក្នុង​ការ​ទទួលផល​ប្រយោជន៍​ពី​ ឈ្មួញ​ អ៊ិ​ត​ ឡៃ​ រួច​ហើយ​ក៏​ជំរុញ​ឱ្យ​មាន​ ការ​សុំ​អន្ដរាគមន៍​ ដើម្បី​ជា​ការ​ហែក​ ប្រយោជន៍​ចែក​គ្នា​តែ​ប៉ុណ្ណោះ​ ។​ ម្យ៉ាង​ វិញទៀត​ការ​អន្ដរាគមន៍​ជា​លក្ខណៈ​ភូតភរ​ នេះ​ក៏​មិន​អាច​ប៉ះពាល់​ទៅ​នឹង​ការ​ស៊ើប​ អង្កេត​របស់​តុលាការ​ ខណៈ​ដែល​តុលា​ ការ​មាន​ឆន្ទានុសិទ្ធិ​ឯករាជ្យ​ មិន​ឋិត​ក្រោម​ អំណាច​ណាមួយ​នោះ​ ៕


No comments:

Post a Comment

yes