សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ប្រជាពលរដ្ឋ​ក្នុង​ខេត្ដបាត់ដំបង​ត្អ្មូ​ញ​ត្អែ​រ​ពី​កុង​ទ័​រ​ភ្លើង​ឡើង​ចុះ​តាម​ចិត្ដ​


ខេត្ដបាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីរួមខេត្ដ​បាត់ដំបង​បាន​ត្អូញត្អែរ​អំពី​ភាព​មិន​ប្រក្រតី​នៃ​កុង​ទ័​រ​ភ្លើង​ដែល​គាត់​ ប្រើប្រាស់​តែង​ឡើង​ចុះ​ជួន​ច្រើន​ហួស​ហេតុ​ និង​ការ​ទារ​តម្លៃ​ថ្លៃ​ នៅ​ពេល​ពួក​គាត់​សុំ​ត​បណ្ដាញ​ថ្មី​ ឬ​ផ្លាស់​ប្ដូរ​កុង​ទ័​រ​ភ្លើង​ម្ដងៗ​ ។​
​ស្ដ្រី​ម្នាក់​អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​ បាត់ដំបង​ បាន​រៀបរាប់​ឱ្យ​កាសែត​នគរវត្ដ​ ដឹង​ថា​ នៅ​ក្នុងផ្ទះ​របស់​គាត់​គឺ​ប្រើប្រាស់​ អំ​ពូ​ល​៦​តឹក​១,​ ទូរទស្សន៍​១​គ្រឿង​,​ ខ្នោស​កោសដូង​១​ ដែល​ជា​ទូទៅ​ប្រើប្រាស់​ អស់​ថវិកា​៣៥.០០០​ក្នុង​១​ខែ​ ប៉ុន្ដែ​នៅ​ ខែ​ខ្លះ​ ផ្ទះ​របស់​គាត់​បាន​ប្រើប្រាស់​អស់​ ថវិកា​ជាង​៥០.០០០​រៀល​ក៏​មាន​ ។​
​ស្ដ្រី​រូប​នោះ​បន្ដ​ទៀត​ថា​ នៅ​ខែសីហា​ គឺ​គាត់​មិនសូវ​បាន​នៅផ្ទះ​នោះ​ទេ​ ហើយ​ ក៏​មិនសូវ​បាន​ប្រើប្រាស់​ភ្លើង​ដែរ​ ប៉ុន្ដែ​ បែរជា​ត្រូវ​បង់ថ្លៃ​ភ្លើង​អស់​ជាង​៥០.០០០​ រៀល​ទៅ​វិញ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​គាត់​ មាន​ភាព​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ ។​

​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ភូមិ​អង្គរ​ សង្កាត់​អូរ​ចា​ ក្រុង​បាត់ដំបង​ បានឱ្យ​ដឹង​ ដែរ​ថា​ គាត់​ជា​អតិថិជន​ថ្មី​ដែល​ទើបនឹង​ ត​បណ្ដាញ​អគ្គិសនី​មក​ប្រើ​ ដោយ​ត្រូវ​ ចំណាយ​ប្រាក់​២៥០​ដុល្លារ​ ក្នុង​នោះ​ខាង​ អគ្គិសនី​ខេត្ដបាត់ដំបង​ បានឱ្យ​គាត់​តែ​ កុង​ទ័​រ​ភ្លើង​១​តែ​ប៉ុណ្ណោះ​ ថ្លៃ​ខ្សែ​ត្រូវ​ទិញ​ ខ្លួនឯង​ ។​ លុះ​ក្រោយមក​ទៀត​មាន​អតិថិ​ ជន​ថ្មី​ម្នាក់​ទៀត​បាន​សុំ​ត​បណ្ដាញ​ភ្លើង​ប្រើ​ ដូច​រូប​គាត់​ដែរ​ គឺ​ខាង​អគ្គិសនី​បាន​តម្រូវ​ ឱ្យ​បង់ប្រាក់​២០០​ដុល្លារ​ក្នុង​១​ឈ្មោះ​ ដោយ​ គ្រាន់តែ​ចំណាយ​ថ្លៃ​កុង​ទ័​រ​ភ្លើង​ដូច​គ្នា​ ។​
​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​អាយុ​៥៨​ឆ្នាំ​ រស់នៅ​សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ បានឱ្យ​ដឹង​ថា​ ក្នុងផ្ទះ​របស់​គាត់​បាន​ ត​កុង​ទ័​រ​ប្រើប្រាស់​អគ្គិសនី​ជា​យូរ​ឆ្នាំ​មក​ ហើយ​ ដោយសារ​តែ​តម្រូវការ​ប្រើប្រាស់​ ក្នុងផ្ទះ​ចេះ​តែ​កើនឡើង​ ធ្វើ​ឱ្យ​កុង​ទ័​រ​ចាស់​ តែងតែ​រអាក់រអួល​ នៅ​ពេល​ដែល​ស្នើ​សុំ​ ផ្លាស់​ប្ដូរ​កុង​ទ័​រ​ថ្មី​ គឺ​ខាង​អគ្គិសនី​តម្រូវ​ឱ្យ​ បាត់បង់​ប្រាក់​៣៥០​ដុល្លារ​ ពោល​គឺ​លើស​ ពី​អ្នក​ត​បណ្ដាញ​ថ្មី​ទៅ​ទៀត​ ជា​ហេតុ​ធ្វើ​ឱ្យ​ រូប​គាត់​ទ្រាំ​ប្រើប្រាស់​កុង​ទ័​រ​ចាស់​ ទោះបី​ កុង​ទ័​រ​ប្រើ​រអាក់រអួល​ធ្វើ​ឱ្យ​ឡើង​គីឡូ​ ក៏​ដោយ​ ។​
​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដបាត់ដំបង​ បានឱ្យ​ដឹង​ថា​ ការ​ឡើង​ចុះ​ចំនួន​គីឡូវ៉ាត់​ ភ្លើង​របស់​ពួក​គាត់​ បើ​អ្នក​ណា​មាន​ពេល​ ទំនេរ​ទៅ​តវ៉ា​ គឺ​ខាង​អគ្គិសនី​នឹង​បញ្ចុះ​ តម្លៃ​ឱ្យ​ខ្លះ​ ហើយ​ចំពោះ​អ្នក​ណា​គ្មាន​ពេល​ វេលា​តវ៉ា​ គឺ​ត្រូវ​តែ​បង់​ទៅ​តាម​វិក្កយបត្រ​ ដែល​គេ​ចេញ​ឱ្យ​ ។​
​លោក​ ទីវ​ រ៉ា​វុ​ទ្ធ​ ប្រធាន​អគ្គិសនី​ បាត់ដំបង​បានឱ្យ​ដឹង​ថា​ ប្រសិនបើ​បង​ ប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​កុង​ទ័​រ​អគ្គិសនី​ ឡើង​ចុះ​កុង​ទ័​រ​ សូម​ឱ្យទៅ​ទំនាក់ទំនង​នៅ​ការិយាល័យ​អគ្គិសនី​ ហើយ​សម្រាប់​ អតិថិជន​ថ្មី​ក៏​យ៉ាង​ដូច្នេះ​ដែរ​ ពីព្រោះ​អ្វីៗ​ គឺ​យើង​អាច​និយាយ​គ្នា​បាន​ ។​
​ជាមួយនឹង​ហេតុការណ៍​ខាងលើ​នេះ​ ពួក​គាត់​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ អគ្គិសនី​ខេត្ដ​  មេត្ដា​កុំ​ចេះ​តែ​ជំរិត​ទារប្រាក់​ តាមតែ​អំពើ​ចិត្ដ​ ដោយ​មិន​បាន​កំណត់​ តម្លៃ​ឱ្យ​បាន​ច្បាស់លាស់​ ដូច​ជា​កុង​ទ័​រ​ ភ្លើង​ឡើង​ចុះៗ​ ដោយពេល​ខ្លះ​មិន​បាន​ ទាំង​ប្រើ​ផង​ បែរជា​អស់​ច្រើន​ជាង​ខែ​ណា​ ដែល​ប្រើ​ទៅ​វិញ​ ។​ ជាង​នេះ​ទៅ​ទៀត​ ការ​ត​ភ្ជាប់​ចរន្ដអគ្គិសនី​ថ្មី​ អ្នកខ្លះ​តម្រូវ​ឱ្យ​បង់​២៥០​ដុល្លារ​ និង​អ្នកខ្លះ​ទៀត​៣០០​ដុល្លារ​ក៏​មាន​នោះ​ ៕

No comments:

Post a Comment

yes