សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

បក្ស​សង្គ្រោះ​​ជាតិ​​គ្រោង​បញ្ជូន​​ស្នាម​មេដៃ​​​ទៅ​ក្រសួង​មហាផ្ទៃ​​សប្ដាហ៏​ក្រោយ​


គណ​បក្ស​សង្រ្គោះ​ជាតិ​​ដែល​ទើប​​បង្កើត​ថ្មី​​បាន​​ឲ្យ​​ដឹង​​ថា ​ខ្លួន​គ្រោង​បញ្ជូន​​ស្នាម​​មេដៃ​​មនុស្ស​​ប្រមាណ​៤​ពាន់​​នាក់ ដើម្បី​បំពេញ​​​លក្ខណ​​​តាម​ការ​ទាមទារ​​របស់​ក្រសូង​​មហាផ្ទៃ​​នៅ​សប្ដាហ៏​​ក្រោយ ។​
ស្លាកសញ្ញា គណបក្ស សង្រ្គោះ ជាតិ
លោក ប៉ុល ហំម​ អនុប្រធាន​​គណៈកម្មាធិការ​បណ្ដោះអាសន្ន​​​គណបក្ស​​សង្គ្រោះជាតិ​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​​សារព័ត៌​មាន​សេរី​​នា​ថ្ងៃព្រហស្បតិ៏​​នេះ​​ថា ” ឥឡូវ​​យើង​កំពុង​​តែ​ធ្វើ​ ហើយ​បញ្ជូន​មក​ពី​ខេត្ត​បណ្ដើៗ​​ហើយ យើង​កំពុង​តែ​ប្រមូល​​ ហើយ​​យើង​​មាន​គម្រោង​​យក​​ទៅ​​ដាក់​​នៅ​​​សប្ដាហ៏ក្រោយ​ “។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​សមាសភាព​អ្នកគ្រប់គ្រង​​​បាន​​មក​ពី​ការ​ច្របាច់​​បញ្ជូល​គ្នា​​រវាង​គណបក្ស​សម​ រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​ ដែល​ជា​គណបក្ស​​ប្រឆាំង​​បាន​​ស្គាល់​ការ​រំខាន​នៅ​ពេល​​​​ដាក់​ពាក្យ​សុំ​ការ​ទទួល​ស្គាល់​​ជា​លើ​ក​​ដំបូង​​ពី​ក្រសូង​មហាផ្ទៃ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ប៉ុន្តែ​ក្រោយ​​មក​​បន្ទាប់​ពី​មាន​ការ​កែសម្រួល​​​លើ​ភាព​ខ្វះ​​ចន្លោះខ្លះ​របស់​ខ្លួ​ន ​ក្រសួង​​មហាផ្ទៃ​​បាន​យល់​ព្រម​ទទួល​​យក​​សំណុំ​លិខិត្ត​​នោះ​វិញ​ ។ យ៉ាង​ណា​ក៏​ដោយ​​នៅ​ពេល​នេះ​​បើ​​តាម​លោក ប៉ុល ហំម​ ថា ក្រសួង​​មហាផ្ទៃ​​​និង​គណបក្ស​​សង្គ្រោះជាតិ​​មាន​​​ការ​ប្រាស្រ័យទាក់ទង​គ្នា​​ល្អ​ទេ​ ៕

No comments:

Post a Comment

yes