សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ការផ្លាស់ប្តូរអ្នកដឹកនាំប្រទេសនៅឆ្នាំ២០១៣ គឺមានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន និងប្រជាពលរដ្ឋរួចផុតពីអំណាចផ្តាច់ការសព្វថ្ងៃ

ការធ្វើសន្និសីទកាសែតរបស់គណបក្ស​ សង្គ្រោះជាតិ នាពេលកន្លងទៅ
ប្រជាពលរដ្ឋមកចូលរួមជាមួយគណបក្ស សង្ក្រោះជាតិ

រចន្តនយោបាយនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការប្រែប្រួលនិងផ្លាស់​ប្តូរ មិនទៀងទាត់នោះឡើយ យ៉ាងណាម៉ិញទឹកចិត្តរបស់ប្រជាពលរដ្ឋក៏មានការប្រែប្រួលទៅតាម​នោះផងដែរ ដែលធ្វើឲ្យគណបក្សកាន់អំណាចមានការភ័យខ្លាចពីសន្ទុះនៃការគាំទ្ររបស់ប្រជា ពលរដ្ឋកាន់តែខ្លាំងឡើងៗមកលើគណបក្សប្រឆាំង ។

ហេតុដូចនេះហើយបានជាគណបក្សកាន់អំណាច ពួកគេខំប្រឹងរកគ្រប់វិធីដោយធ្វើ​យ៉ាងណា​ ​​​យក​ឈ្នះការបោះឆ្នោតលើគណបក្សប្រឆាំង ដោយលេងល្បែង​ប្រជាភិថុតិ​តាមគ្រប់​រូបភាព ដើម្បី​​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដូចជាការកាត់ដីសប្បទានជូនប្រជាពលរដ្ឋ ការ​ដោះ​ស្រាយ​វិវាទដីធ្លីដ៏រាំរៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ជាដើម ។


ជាមួយគ្នានោះអ្វីដែលជាការព្រួយបារម្ភធំបំផុតរបស់គណបក្សប្រជាជនជាងនេះទៅទៀត គឺនៅ​បន្ទាប់​​ពីគណបក្សប្រឆាំងពីរ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស  បានធ្វើការ​ប្រ​កា​ស​ ជាសារធារណៈនៅទីក្រុងម៉ានីល ប្រទេសហ្វីលី​ពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២កន្លង​មក​នេះ ពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយ និងការបង្កើ់ត ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ហើយបន្ទាប់មកទៀតក៏បានបង្កើតគណ​បក្សថ្មីរួមគ្នាដែលមានឈ្មោះថាគណបក្ស​ សង្គ្រោះជាតិ ដោយមានការទួលស្គាល់ជាផ្លូវការហើយផងដែរពីក្រសួងមហាផ្ទៃ គឺនៅរងចាំតែថ្ងៃធ្វើ​សមាជ​គណ​​បក្សប៉ុណ្ណោះ ដើម្បីចូលរួមប្រគួតប្រជែងជាមួយគណប្ស​ប្រជាជន នៅពេលបោះ​ឆ្នោត​ជាតិ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលយើងត្រូវតែបញ្ចប់អំណាចអ្នកដឹកនាំសព្វថ្ងៃ ដែល​ដឹក​នាំ​ប្រទេស​តាមរបៀបផ្តាច់ការនោះ ។

នាពេលកន្លងមកយើងបានដឹងហើយថា លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ាណត្តិទី៣ បានបង្ហាញឲ្យឃើញ​យ៉ាងច្បាស់​ថា គឺមានតែការបង្រួបបង្រួមគ្នាទេ ទើបអាចធ្វើឲ្យកម្លាំង​អ្នកប្រជាធិតេយ្យ ក្លាយជាកម្លាំងស្នូលមួយដ៏​រឹងមាំសំរាប់ការដណ្តើមយកជ័យជំនះ ពីគណបក្សកាន់​អំ​ណាច​សព្វថ្ងៃ ដើម្បី​ធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជា ឲ្យមានឈ្មោះបោះសម្លេង​នៅលើ​ឆាក​ អន្តរជាតិ តាមរយៈការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ ។
ជាមួយគ្នានោះដើម្បីឲ្យបំណងរបស់យើងបានសម្រេចដូចក្តីប៉ងប្រាថ្នា ពេលវេលាបានមកដល់​ហើយ នោះគឺការទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ទាំងអ្នកដែលដល់វ័យត្រូវបោះឆ្នោត ក៏ដូចជាប្រជាពលរដ្ឋរបស់យើងដែលមិនបានបោះឆ្នោតកាលពីពេលមុនៗ និងប្រជាពលរដ្ឋដែល មានឈ្មោះស្រាប់ហើយនោះក៏ត្រូវតែអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះជាថ្មីម្តងទៀតផងដែរ ខ្លាចក្រែងមានការខុសឆ្គងដោយប្រការណាមួយ ព្រោះនេះគឺជាការចុះឈ្មោះចុងក្រោយហើយ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដើម្បីបានចូលរួមបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ នោះ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅពិនិត្យមើលឈ្មោះ និងចុះ​ឈ្មោះឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ។

ដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហ៊ររបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគោល ជំហ៊ររបស់គណបក្ស សង្គ្រោះជាតិ មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ចល​នា​ប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិនោះ ប្រ​ធាន​ស្តីទីរបស់​គណ​បក្ស សម រង្ស៊ី លោក គង់ គាំ បានឲ្យដឹងថា ការរួបរួមគ្នារវាងអ្នកប្រជា​ធិប​តេ​យ្យ​ពិតជាមាន​សារសំខាន់ខ្លាំងណាស់ ព្រោះកម្លាំងនិងសន្ទុះនៃការគាំទ្រ បន្ទាប់ពីមានការបោះ​ឆ្នោត​ឃុំ-សង្កាត់​រួចមកសបញ្ជាក់ឲ្យឃើញថា ជាផ្លូវមួយអាចឲ្យអ្នកប្រជាធិបតេយ្យទទួលបានជោគ​ជ័យ​​លើ​គណ​បក្សកាន់អំណាចបាន នៅពេលបោះឆ្នោតថ្នាក់ជាតិខាង​មុខនេះ ។

លោក គង់ គាំ បានមានប្រសាសន៏ទៀតថា ជាតិត្រូវការយើង ដូច្នេះអ្នកប្រជាធិបតេយ្យត្រូវតែរួប​រួម​គ្នា ដែលការរួបរួមអ្នកប្រជាធិបតេយ្យរវាង អ្នកប្រជាធិបតេយ្យនេះក៏ជាឆន្ទះរបស់​ប្រជាពលរដ្ឋ​ខ្មែររបស់យើងផងដែរ ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅ​កម្ពុជាឲ្យខានតែបាន​ ។ ជាមួយគ្នានោះ លោក គង់ គាំ ក៏បានជំរាបដោយស្នើសុំឲ្យថ្នាក់ដឹកនាំនៅមូលដ្ឋានទាំងអស់របស់គណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើការងាររួមបញ្ចូលគ្នាដើម្បីជាសម្លេងតែមួយ ក្នុងការ​តទល់​ជា​មួយ និងគណបក្សកាន់អំណាចសព្វថ្ងៃនេះ ។ លោកថាយើងបានឃើញហើយ រដ្ឋាភិ​បាលសព្វ​ថ្ងៃ គឺគេមិនបានគិតគូប្រជាពលរដ្ឋខ្លួនជាធំនោះទេ គឺគេគិតតែពីអំណាចរបស់ពួកគេ​ជាធំតែ​ប៉ុណ្ណោះ ។ ជាមួយគ្នានោះប្រជាពលរដ្ឋខ្លះរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ហើយអ្នកខ្លះទៀត​មានដីតែមួយដុំ​ក៏​ត្រូវ​បានរដ្ឋអំណាចរបស់គណបក្សប្រជាជនរំលោភយកគ្មានសល់ផងដែរ រីឯ ព្រៃឈើ រ៉ែ ដែលជាសម្បត្តិ​ដ៏មានតម្លៃរបស់ជាតិ ក៏ត្រូវបានអ្នកមានអំណាចសព្វថ្ងៃបំផ្លាញ​ខ្ទិចបំផ្លាញខ្ទី ហើយប្រជា​ពលរដ្ឋរស់នៅក្នុងសភាព ខ្លាច ខ្លៅ ហើយនិងឃ្លានតែប៉ុណ្ណោះ ។

ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក គង់ គាំ ក៏បានជំរាបជូនទៅប្រជាពលរដ្ឋដែល​ជា​អ្នក​
គាំទ្រ​គណបក្ស សង្គ្រោះជាតិ ទៀតផងដែរថា សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ​រាប់សិប​ឆ្នាំមកនេះ គឺសមល្មមដល់ពេល​ត្រូវតែបញ្ចប់នៅ​ឆ្នាំ២០១៣នេះហើយ ពីព្រោះប្រជាពលរដ្ឋខ្មែរ ធ្លាប់ទទួលរងការជិះជាន់ធ្វើបាប ការបណ្តេញចេញ​ទាំង​បង្ខំ ដើម្បីរំលោភ​យក​ដី​ធ្លី ការកើតមានសង្គ្រាមរាំរ៉ៃ ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការមិនឯករាជ្យច្រើនណាស់ទៅហើយផងដែរ ​។ ហើយ​​លោក
​សូម​កោតសរសើរប្រជាពលរដ្ឋទាំអស់ដែលបានអញ្ជើញមកចូលរួម និងរួមរស់ជាមួយនិងគណ
បក្ស​សង្គ្រោះជាតិ ហើយលោកជឿថាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមជាមួយ
និង គណបក្ស សង្គ្រោះជាតិ គឺជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះយើងគ្មានជំរើសអ្វី​ក្រៅ​តែអំពីគណបក្ស សង្គ្រោះជាតិទេ ហើយមានតែគណបក្ស​ សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ​ដែល​ជា​គូរប្រជែងជាមួយនិងគណបក្សប្រជាជន​កាន់អំណាចសព្វថ្ងៃ ក្នុងការបោះឆ្នោត​ជាតិនៅឆ្នាំ​២០​១៣​ខាងមុខនេះ ។ ព្រោះប៉ូលនៅឆ្នាំ២០១៣នេះគឺមានតែពីរប៉ុណ្ណោះ គឺប៉ូលរបស់អ្នកប្រជាធិបតេ យ្យ គណបក្ស សង្គ្រោះជាតិ និងប៉ូលរបស់គណបក្សកាន់អំណាចសព្វថ្ងៃដែលដឹកនាំប្រទេសធ្វើ
ឈានទៅរករណ្តៅមរណៈនោះ ។

ហេតុដូចនេះ ដូចអ្វីដែលបានរៀបរាប់មកខាងលើ គណបក្ស សង្គ្រោះជាតិ សូមអំអំពាវនាវឲ្យអ្នក​ប្រជាធិប​តេយ្យទាំងអស់ឈប់រេរៀទៀតសូមអញ្ជើញមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះ​ជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ដើម្បីយើងទាំង​អស់គ្នាធ្វើ​ការស្រោចស្រងប្រទេសជាតិរបស់យើង និង​បញ្ចប់អំណាចផ្តាប់ការ​នៅកម្ពុជាពី​គណ​បក្សប្រជាជនរបស់​លោក ហ៊ុន សែន ឲ្យបាននៅឆ្នាំ២០១៣ ។ ដែលឆ្នាំ​២០១៣ អ្នកប្រជាធិប​តេយ្យបានដៅរួចហើយថា ត្រូវតែ​ធ្វើការសង្គ្រោះ​ប្រជាពលរដ្ឋ និងប្រទេសកម្ពុជារបស់យើងឲ្យ បានជាដាច់ខាត ៕ 


No comments:

Post a Comment

yes