សារមន្ទីរ Madame Tussuads Hongkong ដែលជាទីកន្លែងដ៏ល្បីល្បាញនៅលើការបង្កើតរូបក្រមួនរបស់បណ្តាជនល្បីល្បាញក្នុងពិភពលោក បានធ្វើការដាក់បង្ហាញនូវរូបរបស់លោក Steve Jobs ដែលជាអ្នកជំនួញដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Apple។ ការដាក់បង្ហាញរូបក្រមួននេះ គឺក្នុងគោលបំណងដើម្បីធ្វើការរំលឹកដល់ខួបមួយឆ្នាំនៃមរណៈភាពរបស់លោកក្នុងថ្ងៃទី ២៧ កញ្ញា ខាងមុខនេះ។
នៅក្នុងរូបក្រមួននោះ គេនឹងបានឃើញរូបរបស់លោក Steve Jobs ក្នុងអាវខ្មៅកមូល និង ខៅខូវប៊ូយ ព្រមទាំងផលិតផល iPod, iPhone និង iPad ដែលជាសមិទិ្ឋផលរបស់លោក។ រូបក្រមួនគឺបានចំលងពីរូបថតរបស់លោក ដែលបានថតក្នុងទស្សនាវដ្តី Fortune ក្នុងឆ្នាំ ២០០៦។

ការចំណាយក្នុងការផលិតរូបក្រមួនរបស់លោក Steve Jobs មានចំនួនរហូតដល់ ១.៥ លានដុល្លារហុងកុង ដែលប្រហែលនឹង ១៩៣ ៤០០ ដុល្លារអាមេរិក។ វានឹងត្រូវដាក់បង្ហាញនៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី ២៧ កញ្ញា រហូតដល់ ២៦ វិច្ឆិកា ឆ្នាំ ២០១២ មុននឹងត្រូវគេបញ្ចូនទៅដាក់តាំងនៅសារមន្ទីរ Madame Tussauds ក្នុងទីក្រុងបាងកក និង ទីក្រុងសៀងហ៊ៃ។
No comments:
Post a Comment
yes