សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

បុរស​ម្នាក់ បាត់​ខ្លួន លើ​ភ្នំ​បូកគោ បី​ថ្ងៃ​មកហើយ រក​មិនទាន់​ឃើញ​

ខេត្តកំពត: អ្នកភូមិ​គីឡូ​ដប់​ពីរ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ប្រមាណ​ពី ៣០​នាក់ ទៅ ៤០​នាក់ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅតែ​បន្ត​ស្វែងរក​បុរស​ម្នាក់ បន្ទាប់ពី​បាត់​ខ្លួន តាំងពី​បី​ថ្ងៃមុន ខណៈពេល​ឡើង​ភ្នំ​បូកគោ ដើម្បី​រើស​ផ្លែ​ខោស យកមក​លក់​។ 

​ក្រុម​អ្នកភូមិ​មួយចំនួន​តូច បាន​ផ្តោត​ការសង្ស័យ​ពី​សត្វ​សាហាវ ចាប់ ខណៈដែល​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន អះអាងថា នៅ​ចំណុច​បាត់​ខ្លួន​នោះ មិនមាន​សត្វ​សាហាវ​ទេ​។​
​    ​
​លោក ប៉ូង កន នាយប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​បឹង​ទូក ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ អ្នកភូមិ​ជាច្រើន​នាក់ បាននាំគ្នា​ឡើងលើ​ភ្នំ​បូកគោ ដើម្បី​រើស​ផ្លែ​ខោស យកមក​លក់​។ ពេល​ដល់​ចំណុច​មួយ ក្បែរ​ទឹកធ្លាក់​បី​ថ្នាក់ ដោយសារ​បុរស​ម្នាក់ មាន​សភាព​មិនសូវ​ស្រួលខ្លួន អ្នកភូមិ​ក៏​ឱ្យ​សម្រាក នៅ​ល្អាង​ថ្ម​ម្នាក់ឯង​។ លុះ​ពេល​ត្រឡប់មក​ជួបជុំគ្នា​វិញ ស្រាប់តែ​បាត់​បុរស​នោះ ទើប​អ្នកភូមិ​នាំគ្នា ស្វែងរក​គ្រប់​ច្រកល្ហក រហូតដល់​យប់ នៅតែ​មិនឃើញ ក៏​វិល​ត្រឡប់មក​ភូមិស្ថាន និង​រាយការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន ហើយ​បន្ត​តាមរក​ទៀត​នៅ​ថ្ងៃ​បន្ទាប់​។ 


​លោក​មេ​ប៉ុស្តិ៍ បន្តថា មកដល់​ថ្ងៃនេះ (៥​តុលា​) ការរុករក ដែលមាន​ការចូលរួម​ដោយ​សាច់ញាតិ និង​អ្នកភូមិ​ប្រមាណ​ពី ៣០​នាក់ ទៅ ៤០​នាក់​នោះ មិនទាន់​ទទួលបាន​នូវ​លទ្ធផល​យ៉ាងណាទេ​។ នេះ​អាច​បុរស ដែល​មិន​ស្រួលខ្លួន​នោះ ចេញ​ដើរ​ម្នាក់ឯង​ពី​កន្លែង​សម្រាក ហើយ​វង្វេង​ក្នុងព្រៃ ក៏​ថា​បាន​។ 

​បុរស​ដែល​បាន​បាត់​ខ្លួន​នោះ ឈ្មោះ សុខ ដាំ អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ​ដប់​ពីរ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។​

​អ្នកភូមិ​មួយចំនួន​សង្ស័យថា ជនរងគ្រោះ អាច​ត្រូវ​វ​សត្វ​ចាប់ ពីព្រោះ​នៅក្បែរ​ចំណុច​ទឹកធ្លាក់​បី​ថ្នាក់​នោះ សម្បូរ​ដោយ​សត្វ​សាហាវ​។​

​ទាក់ទិន​នឹង​បញ្ហា​សត្វព្រៃ​នេះ លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពត បញ្ជាក់ថា នៅត្រង់ចំណុច​ក្បែរ​ទឹកធ្លាក់​នោះ មិនមាន​សត្វ​សាហាវ​ទេ​។ ក្នុង​បរិវេណ​ភ្នំ​បូកគោ ពិតជា​មាន​សត្វ​ខ្លា ដំរី និង​ពួក​សត្វ​ដទៃទៀត តែ​ស្ថិតនៅ​ព្រៃ​ជ្រៅៗ ដែល​ជំនាញ កំពុង​សិក្សា​ស្រាវជ្រាវ​៕  

No comments:

Post a Comment

yes