សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

កម្មករ​គប់​ដុំថ្ម​ចូល​រោង​ចក្រ​និង សុំ​ដក​មេការ​វៀត​ណាម


ស្វាយរៀងៈ កម្មករ​រោង​ចក្រ​ធ្វើ​កង់ ជាង​១ពាន់​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង ក្រុង​ស្វាយ​រៀង ដែល​ផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​ម្សិល​មិញ បាន​គប់​ដុំថ្ម​ចូល​ក្នុង​រោង​ចក្រ បន្ទាប់​ពី​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ជាមួយ​ក្រុម​សន្តិ​សុខ ខណៈ​ពួកគេ​ស្រែក​ទាម​ទារ​ឲ្យ​ថៅកែ​គោរព​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៥ និង​សុំ​ដក​មេការ​ជាតិ​វៀត​ណាម​ម្នាក់​ចេញ​ផង។
តំណាង​កម្មករ​ម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កម្មករ​បាន​ទាម​ទារ​នូវ​លក្ខ​ខណ្ឌ​ការងារ​៥​ចំណុច​មាន​សុំ​ដំ​ឡើង​ប្រាក់​ព្រីម​ដល់​១០​ដុល្លារ មិន​ឲ្យ​កាត់​ប្រាក់​ខែ​កម្មករ​មក​យឺត សុំ​ឲ្យ​ដំឡើង​ប្រាក់​ថែម​ម៉ោង​ដល់​៤ ពាន់​រៀល សុំ​ឈប់​សម្រាក​បុណ្យ​និង​ថ្ងៃ​អាទិត្យ និង​សុំ​ឲ្យ​គោរព​ម៉ោង​ធ្វើ​ការ​តាម​ច្បាប់​កំណត់។
លោក ហាស់ ប៊ុនធី ប្រធាន មន្ទីរ​ការ​ងារ​ខេត្ត​ស្វាយ​រៀង បាន​ប្រាប់​ពី​ម្សិល​មិញ​ថា កូដ​កម្ម​កម្មករ រោង​ចក្រ​ធ្វើ​កង់​A&J​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​ស្វាយ​រៀង​ដែល​បាន​ទាមទារ​នូវ​លក្ខ​ខណ្ឌ​ការងារ​៥​ចំណុច​ពី​ថៅកែ​នោះ ភាគី​រោង​ចក្រ​និង​មន្ទីរ​ការ​ងារ​ខេត្ត​ដោះ​ស្រាយ​បាន​២​ចំណុច​ហើយ នៅ​៣​ចំណុច​ទៀត​ខាង​រោង​ចក្រ​នឹង​បន្ត​ដោះ​ស្រាយ​ទៀត។

លោក​បន្ត​ថា ក្រុម​កម្មករ​ទាម​ទារ​នោះ មាន​តែ​២​ចំណុច​សំខាន់​ទី១ គឺ​សុំ​ឲ្យ​ក្រុម​ហ៊ុន​អនុគ្រោះ​ពេល​មក​យឺត ខាង​ក្រុម​ហ៊ុន​យល់​ព្រម​អនុញ្ញាត​ឲ្យ​យឺត​១០​នាទី​ក្នុង​១ថ្ងៃ​ហើយ​១ខែ​ឲ្យ​យឺត​៦​ដង ឯ​ចំណុច​ទី២ ការ​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ដក​អ្នក​គ្រប់​គ្រង​ជន​ជាតិ​វៀត​ណាម​នោះ​ខាង​ក្រុម​ហ៊ុន​បាន​ឯក​ភាព ហើយ តែ​ថា លោក​មិន​បាន​ឃើញ​លិខិត​ស្នាម​ជា​ផ្លូវ​ការ​ទេ។
លោកបន្ត ការ​ស្នើ​សុំ​ប្រាក់​ព្រីម​ពី​៧​ដុល្លារ​ទៅ​១០​ដុល្លារ​នោះ​ខាង​ក្រុម​ហ៊ុន​ព្រម តែ​ថា បើក​រាង​យឺត​យ៉ាវ​បន្តិច រីឯ​ការ​ទារ​ដំឡើង​ប្រាក់​ថែម​ម៉ោង​៤​ពាន់​រៀល នោះ​នៅ​មិន​ទាន់​ត្រូវ​គ្នាទេ។
លោក​បន្ត​ថា ការ​ស្នើ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​នោះ​វា​មិន​ចាំ​បាច់​ទេ​ព្រោះ​ថា បើ​ខាង​រោង​ចក្រ​មិន​គោរព​យើង​ត្រូវ​តែ​បង្ខំ​គាត់​ឲ្យ​អនុវត្ត​ព្រោះ​វា​មាន​ចែង​នៅ​ក្នុង​ច្បាប់។
លោក​បន្ត​ថា តាម​ច្បាប់​ខាង​មន្ទីរ​ការងារ​ខេត្ត​អនុញ្ញាត​ឲ្យ​ថែម​តែ​២​ម៉ោង​ទេ​ក្នុង​១ថ្ងៃ​គ្មាន​សិទ្ធិ​អ្វី​បង្ខំ​ឲ្យ​កម្មករ​ថែម​ម៉ោង​៩​យប់​ទេ។
ភ្នំពេញប៉ុស្តិ៍មិនអាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​រោង​ចក្រ​A&J បាន​ទេ​កាល​ពី​ម្សិល​មិញ៕

No comments:

Post a Comment

yes