សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 27, 2012

សមិទ្ធផល​សំខាន់ៗ​របស់​ព្រះ​បាទ នរោត្តម សីហនុ

ស្នា​ព្រះ​ហស្ត​សំខាន់ៗ របស់​ព្រះ​អង្គ​នៅ​ក្នុង​របប​នោះ គេ​សង្កេត​ឃើញ​មាន​ដូច​ជា វិមាន​ឯករាជ្យ វិមាន​រដ្ឋ​ចំការ​មន (ព្រឹទ្ធ​សភា) ចំណត​អាកាស​យាន​ដ្ឋាន អន្តរជាតិ​ពោធិចិនតុង (បច្ចុប្បន្ន អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)​ចំណត​អាកាស​យានដ្ឋាន​សៀមរាប ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន (ខេត្ត​បាត់ដំបង) ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-ក្រុង​ព្រះសីហនុ ផ្លូវ​ដែក​ក្រុង​ភ្នំពេញ-ក្រុង​ព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ សណ្ឋា​គារ ឯករាជ្យ ក្រុង​ព្រះសីហនុ សាល​មហោ​ស្រព​ជាតិ​ ព្រះ​សុរាម្រិត ភ្នំពេញ សាល​សន្និសីទ​ចតុមុខ ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ភ្នំពេញ ស្ពាន​ព្រះ​មុនីវង្ស​ទី​២ ស្ពាន​សង្គម​រាស្រ្ត​និយម ឆ្លង​កាត់​ទន្លេ​សាប សាកល​វិទ្យាល័យ​សង្គម​រាស្រ្ត​និយម​ភ្នំពេញ សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស សាលា​ភូមិន្ទ​រដ្ឋ​បាល មហា​វិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច មហា​វិទ្យាល័យ គរុកោសល្យ ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះ​សីហនុរាជ មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា មហា​វិទ្យាល័យ​សិល្បៈ​និង​មុខ​របរ សាកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ សាកល​វិទ្យាល័យ ភូមិន្ទ​ក្សេត្រ​សាស្រ្ត សាកល​វិទ្យាល័យ ភូមិន្ទ​កំពង់ចាម សាកល​វិទ្យាល័យ ភូមិន្ទ​បាត់​ដំបង សាកល​វិទ្យាល័យ​សាកល​វិទ្យាល័យ ភូមិន្ទ​តាកែវ-កំពត រោង​ភាព​យន្ត​រដ្ឋ ស្ថានីយ​ទូរទស្សន៍ ខេមរ​ភូមិន្ទ មន្ទីរ​ពេទ្រ មិត្តភាព​ខ្មែរ-សូវៀត រោងចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះសីហនុ
រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ រោង​ចក្រ ព្រះ​នរោត្តម ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ ក្រុង​ព្រះសីហនុ រោង​ចក្រ ស្ករស​ កំពង់ត្រាំ ខេត្ត​កំពង់ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្ត​កំពង់ចាម រោង​ចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់ដំបង រោង​ចក្រ បាវ​ក្រចៅ ដូន​ទាវ ខេត្ត​បាត់ដំបង រោង​ចក្រស៊ីម៉ងត៍​ចក្រីទីង ខេត្ត​កំពត រោង​ចក្រ​កែវ​ជើង​ឯក រាជ​ធានី​ភ្នំពេញ រោងចក្រ ក្តារ​បន្ទះ​ដី​ឥដ្ឋ ខេត្ត​កណ្តាល រោងចក្រ​ក្រដាស​ឆ្លូង ខេត្ត​ក្រចេះ រោងចក្រ ជីផូស្វាត​ទូក​មាស ខេត្ត​កំពត រោង​ចក្រ កង់​ឡាន​តាខ្មៅ ខេត្ត​កណ្តាល រោង​ចក្រ ត្រី​ខ​ប្រអប់ ខេត្ត​កោះកុង រោង​ចក្រ ផលិត​ជ័រ​កៅស៊ូ​ជុប ខេត្ត​កំពង់​ចាម និង​រោងចក្រ វារី​អគ្គិសនី​គិរីរម្យ ខេត្ត​កំពង់ស្ពឺ ជា​ដើម​។
ស្នាព្រះហស្ត​ក្នុង​ របប​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​នៅ​មាន​ច្រើន​អនេក​ទៀត ដែល​តាម​រយៈ​ភាព​រីក​ចម្រើន​ទាំង​នោះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​ ពិសេស​ប្រទេស​ជិត​ខាង​កោត​ស្ញប់​ស្ញែង​ និង​គោរព​នូវ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ព្រះ​អង្គ។ គេ​សង្កេត​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​មួយ​ចំនួន​នៅ​បន្ត​ប្រើ​ ប្រាស់​នៅ​ឡើយ ហើយ​មួយ​ចំនួន​ទៀត​បាន​បាត់​រូប​រាង​ក្រោម​ភ្លើង​សង្គ្រាម៕
ព្រះ​បាទ នរោត្តម សីហនុ និង​​​ម្ចាស់​ក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ។ រូបថត សហ​ការី
កំពង់​ផែ​​ក្រុង​​ព្រះ​សីហនុ។ រូបថត សហ​ការី
ពហុកីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​មើល​ពី​លើ​។ រូបថត សហ​ការី
វិមាន​ឯក​រាជ្យ​កសាង​ក្រោយ​ទទួល​ឯក​រាជ្យ​បរិបូរណ៍ពី​បារាំង​ឆ្នាំ​១៩៥៣។
សាល​សន្និសីទ​ចតុមុខ​មើល​ពី​លើ​។ រូបថត សហ​ការី
សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​។ រូបថត សហ​ការី
ទិដ្ឋ​ភាព​ផ្សារ​ធំ​ថ្មី​កាល​ពី​សម័យ​មុន​។ រូបថត សហ​ការី
ព្រះ​បាទ​នរោត្តម សីហនុ ចុះ​ទស្សន​កិច្ច​នៅ​តាម​រោង​ចក្រ​។ រូបថត សហ​ការី
ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​មើល​តាម Google Earth។ រូប​ថត សហ​ការី

No comments:

Post a Comment

yes