សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

ក្រសួង​មហា​ផ្ទៃ​ផ្តល់​សុពល​ភាព​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ស្រប​ច្បាប់


ក្រសួង​​មហា​ផ្ទៃ​ បាន​ផ្តល់​សុពល​ភាព​​ ជូន​គណបក្ស​​សង្គ្រោះ​​ជាតិ ​និង​​អនុ​ញ្ញាតិ​​ឲ្យ​​លោក​​សម រង្ស៊ី ធ្វើ​ជា​​ប្រធាន​គណបក្ស​​ប្រ​ឆាំង​ថ្មី​​នេះ​ ដោយ​​ស្រប​​ច្បាប់​។
អ្នក​នាំ​ពា​ក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ខៀវ សុភ័គ ប្រាប់​​សំឡេង​​ប្រជា​ធិប​តេយ្យ​​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ថា ​រដ្ឋ​​មន្រ្តី​​ក្រសួង​​មហា​​ផ្ទៃ បាន​ចុះ​ហត្ថ​លេខា ផ្តល់​សុពលភាព​​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​​ហើយ ព្រម​​​ទាំង​​អនុ​ញ្ញាតិ​​ឲ្យ​​លោក​​សម រង្ស៊ី ធ្វើ​​ជា​ប្រធាន​​គណបក្ស​ថ្មី​នេះ​ទៀត​​ផង។ ​លោក​​បន្ត​​ថា លោ​ក​​នឹង​​កោះ​ហៅ​មន្រ្តី​គណបក្ស​ថ្មីនេះ​ មក​ទទួល​​សុពល​ភាព​​នៅ​ថ្ងៃ​​អង្គារ​​ស្អែក​​នេះ ដោយ​​ភ្ជាប់​​ជា​មួយ​លិខិត​​លាលែង​​របស់​លោក ​សម រង្ស៊ី ពីគណបក្ស​ចាស់​​។
​អ្ន​កនាំពាក្យ​គណបក្ស​សម​​រង្ស៊ី លោក​ យឹម​ សុវណ្ណ​ មាន​​ប្រសាសន៍​ថា គណបក្ស​​សម​រង្ស៊ី​នឹង​​ជ្រើស​រើស​​ប្រធាន​​គណបក្ស​ថ្មី​នៅ​ក្នុង​​សមាជ​គណបក្ស​​នៅ​ពេល​ខាង​​មុខ​​នេះ ប​ន្ទាប់​​ពី​លោក​​សម រង្ស៊ី លាលែង​​ពី​​តំណែង​​។​
កាល​​ពី​ថ្ងៃ​ទី​​២០ ខែ​​​​សីហា​​ ឆ្នាំ​​២០១២​​ គណ​បក្ស​​​ថ្មី​​ដែល​រួមគ្នា​ពី​គណបក្ស​ប្រឆាំង​​ពីរ​​នៅ​កម្ពុជា គឺ​គណបក្សសម​រង្ស៊ី និង​​គ​ណបក្ស​សិទ្ធិ​​មនុស្ស​​​នេះ​ ​បាន​​​ដាក់​​​​ពាក្យ​​​​​សុំ​​​​ចុះ​​​បញ្ជី​​​ ​​ទៅ​​​ក្រសួង​​​មហា​​ផ្ទៃ​​​ ហើយ​​នៅ​ថ្ងៃទី​​១៤​ ខែ​កញ្ញា ​​ក្រសួង​​មហា​ផ្ទៃ​​ទទួល​យក​​ពាក្យ​​សុំ​ចុះ​បញ្ជី​​របស់​​គណបក្ស​​ប្រឆាំង​​​​មួយ​នេះ​​ ក៏​ប៉ុន្តែ​​​​តម្រូវ​​​​ឲ្យ​​​​​គណ​​​បក្ស​​​​ថ្មី​​​នេះ​​​​​​​​​​រក​​​សមា​​​ជិក​​​ឲ្យ​​បាន​​​​​ ៤០០​​០​​នាក់​ ទើប​​អាច​​ចុះ​​​បញ្ជី​​គណ​បក្ស​​​បាន៕

No comments:

Post a Comment

yes