សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ រិះ​គន់​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​ ថា​មិន​ឯក​រាជ្យ​


mom-sonangdo-supporter-heather
សកម្ម​ភាព​នៃ​ការ​តវ៉ា​របស់​​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ និង​សមត្ថកិច្ច​ នៅ​ថ្ងៃប្រកាស​សាលក្រម​ (រូបថត Heather Stilwell)
សមាជិក​សមាគម​​អ្នក​​ប្រជា​ធិប​​តេយ្យ​​ប្រហែល​ ៥០០​នាក់ ​មក​ពី​​ខេត្ត​នានា ដែល​​ប្រមូល​​​ផ្តុំ​​គ្នា​​​ចាំ​​​ស្តាប់​​​សេច​ក្តី​​​សម្រេច​​របស់​​តុលាការ បាន​សម្តែង​ការ​​ខ​ក​ចិត្ត និង​​ហៅ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា ​ថា​​មិន​​​ឯករាជ្យ។
​ប្រតិកម្ម​នេះ​ ​បាន​ធ្វើកើត​ឡើង​បន្ទាប់​​ពី​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ ប្រកាស​​​សាល​ក្រម​​នៅ​ថ្ងៃ​ច័ន្ទ ​​ទី១ ​​ខែ​តុលា​នេះ ឲ្យលោក ម៉ម សូណង់ដូ ជាប់​​ពន្ធនាគា​រ​ចំនួន​២០​ឆ្នាំ​ ទៅតាម​​​ការ​​​ចោទ​​​ប្រកាន់​​របស់​​​រដ្ឋាភិបាល​​ រឿង​​ធ្វើ​​អ​បគមន៍​ ក្នុង​​ជ​​ម្លោះ​​​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ៖ “ខ្មែរ​ដូច​គ្នា លោក ម៉ម សូណង់​ដូ គ្មាន​កំហុស​ទេ ត្រូវ​តែ​ដោះ​លែង​គាត់។ អញ​​​ទាម​ទារ​ស្រាត​ខោ​ស្រាត​​អាវ យក​គាត់​ទៅ​ដាក់​ទោស អយុត្តិ​ធម៌​ម្ល៉េះ។ ធ្វើបាប​តែ​ខ្មែរ​គ្នា​ឯង បរ​ទេស​ហូរ​ហៀ​អត់មើល​ទេ​”។
គណ​បក្សសម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​​មនុស្ស បាន​ហៅ​ការ​​​កាត់​​​ទោស​​​លោក ម៉ម សូណង់ដូ ថា​​មិន​​មាន​​​ភស្តុ​តាង​​គ្រប់​​​គ្រាន់​ទេ។​សេច​ក្តី​​​ថ្លែង​​ការណ៏របស់គណបក្ស​ប្រឆាំង​​នោះ​ បាន​អះអាង​ថា ប្រព័ន្ធ​តុលាការ​​​នៅ​​កម្ពុជា ​មិន​​​ឯក​​រាជ្យ ​ហើយ​​ការ​​កាត់​​ទោស​​​នេះ ​គឺ​ជា​គំរាម​​​កំហែង​​​ដល់​​អ្នក​​​នយោបាយ  អ្នក​​​ការ​​ពារ​​​សិទ្ធិ​​មនុស្ស  និង​​ការ​​តស៊ូ​​​មតិ​​​របស់​​ពលរដ្ឋ។

លោក ធុន សារិន អាយុ ៥២ឆ្នាំ មក​​​ពី​ខេត្ត​​ព្រៃវែង​ អះ​អាង​​ថា ការ​​​​ចោទ​​​ប្រកាន់​​មក​​​​លើ​ ​​លោក ​​​​ម៉ម សូណង់ដូ បែប​​នេះ​ធ្វើ​​ឲ្យ​​ពួក​​គេ​​អស់​​ជំនឿ​​​លើ​ប្រព័ន្ធ​យុ​ត្តិ​ធម៌​​​នៅ​​​កម្ពុជា ៖ “សូម​ឲ្យ​រដ្ឋា​ភិបាល ដោះ​លែង​រក​យុត្តិ​ធម៌​ឲ្យ​ប្រ​ជា​ពលរដ្ឋ ក៏​ដូច​ជាលោក ម៉ម សូណង់​ដូ​ ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​ទុក​វេទ​នា​ ដោយ​សារ​​​រដ្ឋា​ភិបាល តុលាការ​ដែល​មិន​យុត្តិ​ធម៌ដល់​លោក ម៉ម សូណង់​ដូ ឬ​ក៏​ប្រជា​ពលរដ្ឋ​​ទាំង​អស់​នេះ​ណាស់ បើ​សិន​ជា​រដ្ឋាភិបាលនិង​តុលាការ​​ មិន​រក​យុត្តិ​ធម៌ឲ្យ​ខ្ញុំ​ទេ ខ្ញុំប្រ​ហែល​ជា​​នឹង​ប្តូរ​ផ្តាច់​នៅ​ថ្ងៃ​ក្រោយ​”។
​ព្រះរាជ​អាជ្ញា​រង​អម​​សាលា​​ដំបូង​រាជធានី​​ភ្នំពេញ​ លោក មាស ច័ន្ទពិសិដ្ឋ ដែល​​ចោទ​​​ប្រកាន់​​​​លើ​​សំ​​នុំ​​រឿង​​​​នេះ មិន​​ធ្វើ​អត្ថាធិ​ប្បាយ នឹ​ង​សំនួរ​​អ្នក​​សារ​​ព័ត៌មាន​ទេ ​បន្ទាប់​​ពីប្រកាស​​សា​​​ល​​​ក្រម ​​លោ​​ក ​​ម៉ម សូណង់ដូ រួច ​។
ក្រុម​អ្ន​​​កគាំទ្រ​លោក ​ម៉ម សូណង់ដូ បាន​ប្រឈម​មុខតាន​តឹង​នឹង​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ ​របស់​​រ​ដ្ឋាភិបាលប្រ​​ហែល​​​​​​២០០នា​ក់  ដែល​​​ត្រូវ​​បាន​គេ​ដាក់​​ពង្រាយ ដើម្បី​​រា​រាំង​​ក្រុម​​​​អ្នក​តវ៉ា កុំ​​​ឲ្យ​​​ទៅ​​​​​​​​ជិត​​​តុលាការ​​។ ប៉ុន្តែស្ន​​ង​ការ​នគរ​បា​​ល​​រាជ​​ធា​​នី​​​​ភ្នំ​​​​​ពេញ លោក​ទូច ណារ៉ុថ ដែល​​​មាន​​​វត្ត​​មាន​​​នៅទី​នោះ​ដែរ អះ​​អាង​​​ថា​ វិធាន​ការ​នេះ ដើម្បី​រក្សា​​​សណ្តាប់​ធ្នា​​​ប់សា​​ធារណៈ ៖ “ពីរនាក់​នេះ មិន​មែន​ជា​គូរ​ប្រឈម​​ជាមួយ​គ្នា​​ទេ កុំ​ឲ្យ​ថា ប្រជា​ពលរដ្ឋ ខ្ញុំ​និយាយ​កុំ​ឲ្យ​​ប្រជា​ពលរដ្ឋ​ហ្នឹង​​ធ្វើ​​ខុស​​ច្បាប់ ហើយ​​កម្លាំង​ខ្ញុំ​ហ្នឹង​មិន​ឲ្យ​ប៉ះ​ជា​មួយ​ប្រជា​ពលរដ្ឋ​”។
សមាជិក​ក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដែល​​ឃ្លាំមើល​​ការ​​ប្រកាស​​​សាល​​​ក្រម​​លើ​​ប្រធាន​​​សមាគម​​​អ្នក​​ប្រជា​ធិប​តេយ្យ និង​​​ជា​នាយក​​​វិទ្យុ​​សំបុក​​ឃ្មុំ  មាន​​ប្រសាសន៍​ថា​ ការដាក់​​​ពង្រាយ​​កម្លាំង​​សមត្ថ​កិច្ច ​ទប់​ស្កាត់ អ្នក​​​គាំ​ទ្រជន​​ជាប់​​ចោទ មិន​ឲ្យ​ទៅ​​​​ជិត​​តុលា​​ការ​​​​បែប​នេះ ​​​ជាសារ​​បង្ហាញ​ថា តុលាការ​​កំពុង​​ភ័យ​ខ្លាច​​​ មហាជន ដឹង​ពី​​ភាព​​មិន​ឯករាជ្យ​របស់ខ្លួន​៕​​

No comments:

Post a Comment

yes