សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​​ដោយ​សារ​​ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន​ដាំបាយ


ព្រះសីហនុ ៖ ផ្ទះ​តៀម​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​មួយ​ខ្នង​ទំហំ​8ម៉ែត្រ​គុណ​និង10ម៉ែត្រ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​អស់​​​ទាំងស្រុង​ក្នុង​នោះ​ទ្រព្យសម្បត្តិ​និង​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់​ខណៈ​ពេល​ដែល​ស្ត្រី​មេម៉ាយ​ជា​ម្ចាស់ផ្ទះ​រវល់​ជូន​កូន​ទៅ​សាលារៀន​ហើយ​ចាក់​សោ​ផ្ទះ​ទុកចោល ដោយ​ភ្លេច​ពន្លត់​​​ភ្លើង​ចង្ក្រាន​ដាំ​បាយ។
ហេតុ​ការណ៍​​ខាង​លើ​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ2រសៀល​ថ្ងៃទី02 ខែ​តុលា​ ឆ្នាំ2012នៅ​ខាងជើង​សាលារៀន​សា​ឃូ​រ៉ា​ស្ថិត​ក្រុម​ទី16ភូមិ3ទំនប់រលក​ក្នុង​សង្កាត់​លេខ​1​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ។ អគ្គិភ័យ​ខាង​លើ​នេះ​មិនបាន​ឆេះ​ឆ្លង​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​នោះ​ទេ​ដោយសារ​នៅពេល​កើតហេតុ​ភ្លាមៗ​​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ឃើញ​ទាន់​ហើយ​បាន​ជួយ​​បាញ់​ទឹក​ពន្លត់ភ្លើង​មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​បាន​ទៅដល់​ប៉ុន្តែ​នៅក្នុង​ពេលនោះ​​ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​រងគ្រោះថ្នាក់​ដោយ​សារ​ខ្សែភ្លើង​ឆក់​​ បណ្ដាល​ឲ្យ​សន្លប់​បាត់ស្មារតី​​ផងដែរ​នៅ​ពេល​ដែល​រូបគេ​និង​ប្រជាពលរដ្ឋ​ច្រើន​នាក់​ផ្សេងទៀត​ជួយ​អន្តរា​គម​ន៍​ពន្លត់ភ្លើង​ហើយ​ប៉ះ​និង​ខ្សែភ្លើង​ដែល​ដាច់​ធ្លាក់​មក​ដី។

លោក​ង៉ែត​ ស៊ី​ម៉ី ​នាយ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​លេខ1បាន​ប្រាប់​ថា​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មាន​ឈ្មោះ​សាំង​ ចិន្តា ​ភេទ​ស្រី ​អាយុ35ឆ្នាំ​មាន​មុខរបរ​លក់​ដូរ។ ចំណែក​ជនរងគ្រោះ​ដោយសារ​ខ្សែភ្លើង​ឆក់​រហូត​ដួល​សន្លប់​នោះ​មានឈ្មោះ​យន់​ ពេជ្រ ​ភេទ​ប្រុស ​អាយុ30ឆ្នាំ។ លោក​ង៉ែត ​ស៊ី​ម៉ី​ បាន​ឲ្យ​​ដឹង​ទៀត​ថា​គ្រោះ​អគ្គីភ័យ​ខាង​លើ​នេះ​អាច​ឆេះ​ចេញពី​ភ្លើង​ចង្ក្រាន​​ធ្យូង​នៅ​ខណៈ​ពេល​ដែល​​ស្ត្រី​ម្ចាស់ផ្ទះ​បាន​​ដាំបាយ​ហើយ​មិនបាន​ពន្លត់​​ចង្រ្កាន​។
សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​កើត​មាន​អគ្គិភ័យ​ខាង​លើ​នេះ​​ វា​ជា​លើក​ទី2ហើយ​នៅ​តំបន់​ទំនប់​រលក​​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ1ដែល​ហេតុ​ការណ៍​​លើក​ទី1បាន​កើតមានឡើង​កាលពី​យប់​ថ្ងៃទី​23ខែកញ្ញា​​ដោយ​​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន36ខ្នង​ ​ហើយ​មកដល់ពេលនេះ​ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​កន្លងមក​នោះ​នៅ​មិនទាន់​ទ​ទួល​បាន​សំណង​ណាមួយ​ពី​អ្នក​បង្ក​ហេតុ​នោះ​ទេ៕

No comments:

Post a Comment

yes