ព្រីម លីហ្សា ថតបញ្ចេញសាច់ដើមទ្រូងធំមូលក្បំគួរឲ្យគយគន់
ភ្នំពេញៈ មិនថាតែក្នុងឈុត ថតផ្សព្វផ្សាយយ៉ីហោរអាវទ្រនាប់ទេ ដែលតារាសម្តែងកូនកាត់បីសាសន៍ល្បីមធ្យម នាងព្រីម លីហ្សា បង្ហាញភាពសិចស៊ីចំហដើមទ្រូងមួយទំហឹង សូម្បីកម្មវិធីជួបជុំសិល្បៈតូចធំក៏គេឃើញតារារូបនេះ បញ្ចេញភាពសិចស៊ីមិនដែលចាញ់សិល្បការីម្នាក់ណាដែរ។ ភាពសិចស៊ីចំហដើមទ្រូងមិនកោតក្រែងប្រពៃណីទំនៀមទម្លាប់ខ្មែរនេះ ត្រូវបានមហាជនលើកឡើងថា នាងប្រឹងរៀបចំខ្លួនសិចស៊ីយ៉ាងនេះ មិនមែនស្ដាយសិល្បៈបញ្ចៀសភាពដដែលៗពីទស្សនិកជននោះទេ តែជាការបញ្ចេញសម្រស់ដើមទ្រូង ដើម្បីទាក់ប្រុសអ្នកមានៗ តែប៉ុណ្ណឹង។
ផ្ទុយពីទស្សនៈមហាជនលើកឡើងនោះ តារាសម្តែងល្បីរឿងអាស្រូវសិចស៊ី ជាងការងារសិល្បៈ នាង ព្រីម លីហ្សា បានបដិសេធភ្លាមថា៖«រាល់ការតុបតែងខ្លួន និងស្លៀកពាក់សិចស៊ីនោះ គឺកើតចេញពីចំណង់ចំណូលចិត្ដរបស់ខ្ញុំតាំងពីតូចមកម្ល៉េះ មិនដូចពាក្យគេនិយាយថា ខ្ញុំស្លៀកពាក់សិចស៊ីដើម្បីទាក់ប្រុសអ្នកមានៗនោះទេ។ ម្យ៉ាងទៀតនេះជាសិល្បៈនៃការតុបតែងខ្លួនរបស់តារា ព្រោះថាអ្វីជាភាពដដែលៗនោះ វាមិនត្រឹមតែជាសត្រូវរបស់អ្នកសិល្បៈ ហើយវាក៏ជាសត្រូវនឹងទស្សនិកជនផងដែរ»។
ដោយភាពមិនអស់ចិត្ត នឹងការដាក់បន្ទុកលើភាពសិចស៊ីរបស់នាង ដើម្បីទាក់ប្រុសនោះ តារាសម្តែងដែលអះអាងថា ដើមទ្រូងល្អអំណោយផលពីធម្មជាតិ នាង ព្រីម លីហ្សា ក៏បានលើកជាសំណួរវិញថា៖ «បើយើងស្អុយ ឆ្អេះឆ្អាប តើអ្នកណា គេហ៊ាននៅក្បែរយើងទៅ មិនថាអញ្ចឹងបង! នេះទំរាំខ្ញុំជាតារា បើខ្ញុំមិនព្យាយាមធ្វើអ្វីឲ្យស្អាត និងប្លែកនោះទេ ក៏មិនមានអ្នកណាគេស្គាល់ខ្ញុំ ហើយក៏មិនមានគេចាប់អារម្មណ៍ លើកាយវិការសិល្បៈខ្ញុំដែរ» ។
យ៉ាង ណាមិញ នាងមិនបានខឹងសម្បានឹងអ្នកដែលមើលឃើញនាងពីចំណុចអវិជ្ជមានក្នុងសកម្មភាពសិល្បៈឡើយ។ នាងបែរជានិយាយដោយស្រទន់ថា៖«ខ្ញុំមិនខឹងនឹងអ្នកដែលតែងរិះគន់ខ្ញុំទេ ផ្ទុយទៅវិញខ្ញុំមានតែអរគុណទៅអ្នកតែងរិះគន់ខ្ញុំវិញទេ ព្រោះបើពួកគេមិនស្គាល់ខ្ញុំនោះ ក៏គាត់មិនដឹងថា ខ្ញុំធ្វើអ្វីនោះដែរ ហើយកាលដែលគេស្គាល់ខ្ញុំនោះក៏ជាចំណែកនៃការគាំទ្រដែរ»។
ជា ញឹកញ៉យនាង ព្រីម លីហ្សា បញ្ចេញរូបថតសិចស៊ីចំហដើមទ្រូងមួយទំហឹង ស្ទើរឃើញអស់កេរ្តិ៍ខ្មាសស្រ្តី ដោយបិទបាំងតែអាវទ្រនាប់តូចមួយនោះ តែនាងបានប្រាប់ថា នោះក៏មិនមែនជាចេតនាដែលនាងចង់បញ្ចេញដើមទ្រូងសិចស៊ីមូល ក្បំពីធម្មជាតិរបស់នាងឲ្យបុរសៗឃើញ ហើយនាំឲ្យខ្នាញ់ជាធ្នាក់ទាក់យកចំណូលពីបុរសនោះដែរ។ នាងបញ្ជាក់ថា ការថតចំហដើមទ្រូងនោះ គឺជាការថតផ្សព្វផ្សាយម៉ាកយ៉ីហោអាវទ្រនាប់នាំចូលពីបរទេសទេ សូមបងប្អូនកុំច្រឡំ។
យ៉ាងណាមិញ ការស្លៀកពាក់សិចស៊ីក្នុងដំណើរចូលរួមកម្មវិធីសិល្បៈម្តងម្កាល នោះ ត្រូវបានតារាសម្តែងដែលល្បីខាងបង្កភាពភ្ញាក់ដោយភាពសិចស៊ី ជាងការងារសិល្បៈរូបនេះ បង្ហើបឲ្យដឹងទៀតថា នោះក៏ជាចំណូលចូលមួយដែរ ប៉ុន្តែចំណែកនៃចំណូលចិត្តនោះ វាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណឹងទេ ផ្នែកដែលធំក្នុងការដែលនាងស្លៀកពាក់ និងបញ្ចេញម៉ូដសម្លៀកបំពាក់សិចស៊ីនឹងមានតម្លៃនោះ វាជាការផ្សព្វផ្សាយពាណិជកម្មស្នាដៃច្នៃម៉ូដរបស់ប្អូននាងផងដែរ ។
បន្ទាប់ពីក្រសួងធ្វើការព្រមាន លើតារាស្រីចូលចិត្តបញ្ចេញភាពសិចស៊ី ចំហដើមទ្រូងហួស ដែលវប្បធម៌ប្រពៃណីស្រគត់ស្រគំរបស់ខ្មែរនោះ តារាសម្តែងកូនកាត់បីសាសន៍មិនជាប់ឈាមជ័រខ្មែរ វ័យ១៨ឆ្នាំ នាងព្រីម លីហ្សា ឲ្យដឹងថា៖«ក្រោយពីក្រសួងប្រតិកម្មទៅលើតារាសម្តែងបញ្ចេញភាពសិច ស៊ី រហូតដល់ហៅទៅព្រមាននោះ ក្នុងនាមខ្ញុំក៏ជាតារាស្រីនឹងកន្លងមកក៏ធ្លាប់បញ្ចេញភាពសិច ស៊ីម្នាក់ដែរនោះ ខ្ញុំក៏មិនកន្តោយដែរ ដ្បិតថាខ្ញុំមិនបានសរសេរលិខិតទៅសុំទោសដល់ថ្នាក់ដឹកនាំក្រសួង ដោយផ្ទាល់ តែភ្លាមៗនោះខ្ញុំក៏បានធ្វើការសុំទោសតាមរយៈបណ្តាញសារព័ត៌មាន ផងដែរ ព្រោះថា ខ្ញុំក៏មិនចង់មានឈ្មោះក្នុងបញ្ជីខ្មៅរបស់ក្រសួងម្នាក់ទៀតទេ»។
ទាក់ ទិននឹងស្នេហាវិញ តារាដែលមុននេះល្បីថា ឧត្តម្ភសេនីយ៍វ័យ៤០ឆ្នាំកាដូផ្ទះមួយជុងនៅមុខព្រលានយន្តហោះ នោះ នាងអះអាងថា ចំណងស្នេហ៍រវាងនាងនិងឧត្តម្ភសេនីយ៍នៅតែដដែល៕
No comments:
Post a Comment
yes