សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 19, 2012

លោក សម រង្ស៊ី ស្វែង​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះបរម​សព​សម្តេចឪ


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា ថ្មីៗ​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​មក​កាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេច​ព្រះ នរោត្តម សីហនុ ជា​លើក​ចុង​ក្រោយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លិខិត​របស់​លោក សម រង្ស៊ី ផ្ញើ​មក​កាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​ថា «ខ្ញុំ​មាន​សេចក្តី​រន្ធត់ និង​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះវររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះទិវង្គត នៅ​ថ្ងៃទី​១៥ រោច ខែ​ភទ្របទ ឆ្នាំ​រោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះជរាពាធ។ នៅ​ក្នុង​មហា​មរណៈទុក្ខ​នេះ ខ្ញុំ​សូម​សម្តេច​មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ទឹក​ចិត្ត​យោគ​យល់​ដ៏​ខ្ពង់​ខ្ពស់ ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរម​សព និង​បាន​ឃើញ​ព្រះភក្រ្ត​ព្រះអង្គ​ជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ»។
លិខិត​បន្ត​ថា «ជាមួយ​គ្នា​នេះ ក្នុង​ស្ថានភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​រង​នូវ​ព្រះអវត្ត​មាន​ជា​រៀង​រហូត នៃ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ។ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​យល់​ឃើញ​ថា ចាំបាច់​ត្រូវ​តែ​ខ្ញុំ​ខិតខំ​ជួយ​ពង្រឹង​ការ​ផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នា​ឯង ស្រប​តាម​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះអង្គ កាល​ពី​ព្រះ​អង្គ​នៅ​មាន​ព្រះជន្ម៕

No comments:

Post a Comment

yes