នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមវៀតណាម ង្វៀង តាន់ យុង (NGUYEN TAN DUNG) នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។
បន្ទាប់ពីគោរពព្រះវិញ្ញាណក្ខន្ធ លោកង្វៀង តាន់យុង នឹងជួបពិភាក្សាការងារជាមួ យលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅព្រះបរមរាជវាំង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯនៅរសៀល ម៉ោង ៣ និង ១៥នាទី ថ្ងៃដដែល លោកថងស៊ីង ថាំម៉ាវង់ (Thongsing Thammavong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នៅព្រះបរមរាជវាំងផងដែរ។
No comments:
Post a Comment
yes