សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

ខ្សឹប់​ដាក់​ត្រចៀក​ ៖ ​ឈើ​ម៉ៃ​តាប់​​រាប់រយ​ម៉ែត្រគូបក្នុង១ខែៗ​ត្រូវ​បាន​ដឹក​យក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សារ​គ​តាម​ទូក​ទៅ​កាន់​ស្រុក​ថៃ​


​ពលរដ្ឋ​នៅ​ស្រុក​គី​រី​សាគរ​ ខេត្តកោះកុង​បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​​ខែៗ​មាន​ឈើ​អារ​ប្រ​ភេ​ទ​ម៉ៃ​តាប់​ រាប់រយ​ម៉ែត្រគូប​ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​ទូក​ចេញពី​តំ​ បន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ ទៅ​កាន់​តំបន់​ខ្ល​ង​ស៊ុន​ ស្រុក​ខ្ល​ង​យ៉ៃ​ ប្រទេស​ថៃ​។​
​ពលរដ្ឋ​នៅ​ស្រុក​ខាងលើ​បាន​បន្ត​ថា​ ដោយសារ​តែ​តំបន់​ខាងលើ​នេះ​ ដី​ព្រៃ​មួយ​ចំនួន​ធំ​ត្រូវ​បាន​រាជ​រដ្ឋ​ភិ​បាល​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធើ្វ​វិនិយោគ​ដាំដំឡូង​មី​ ដូច្នេះ​ការ​ឃុបឃិត​គ្នា​ឲ្យ​មានការ​កាប់​ឈើ​នាំ​ចេញ​មិនមែន​ជា​រឿង​ពិបាក​ទេ​ ដោយ​គេ​យក​ឥ​ទិ្ធ​ពល​ក្រុមហ៊ុន​មក​ប្រើ​រួច​ទោះបីជា​ឈើ​ទាំងនោះ​កាប់​ចេញ​មក​ពី​តំបន់​ណា​ក៏​ដោយ​ ។​
​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​សព្វ​ថៃ្ង​ការ​ដឹកឈើ​តាម​ទូក​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ ​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ធើ្វ​បាន​ដោយ​រលូន​ងាយ​ដូច​បក​ចេក​ ព្រោះ​ពុំ​មាន​សមត្ថកិច្ច​ណា​ ហ៊ាន​ចេញ​មុខរា​រាំង​រំខាន​ទេ​ ។​ ពួក​គាត់​បាន​បន្ត​ទៀត​ថា​ នៅ​តំបន់​នោះ​សព្វ​ថៃ្ង​ ត្រូវ​បាន​គេ​ដាក់​កម្លាំង​សនិ្ត​សុខ​យាមកាម​យ៉ាង​តឹង​រឹង​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ​។​

​កម្មករ​ខែ្ម​រដែ​ល​ទៅ​ស៊ីឈ្នួល​លើក​ឈើ​នៅ​កំពង់​ផែ​ខ្ល​ង​ស៊ុន​ ប្រទេស​ថៃ​ក៏​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា​ ក្នុង​មួយ​យប់ៗ​យ៉ាង​ហោច​ណាស់​ ក៏​មាន​ឈើ​ម៉ៃ​តាប់​ពី​១០​ទៅ​១៥​ទូក​ ​ដែល​ដឹក​ពី​តំបន់​ខាងលើ​ទៅ​កាន់​កំពង់ផែ​ខ្ល​ង​ស៊ុន​ ប្រទេស​ថៃ​ ។ ​ឈើ​ទាំងនេះ​ត្រូវ​បាន​គេ​ដឹក​ចេញ​នៅ​ពេល​យប់​ ហើយ​ទៅ​ដល់​កំពង់​ផែ​ខ្ល​ង​ស៊ុន​នៅ​ពេល​ទៀប​ភ្លឺ​ រួច​គេ​ក៏​ឲ្យ​កម្មករ​លី​ដាក់​ឡាន​ដើម្បី​យក​ទៅ​ដាក់​តាម​ដេប៉ូ​លលក់​ឈើ​នៅ​ក្នុងស្រុក​ខ្ល​ង​យ៉ៃ​។​
​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដឹកនាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ដ៏​គគ្រឹកគគ្រេង​នេះ​ ពលរដ្ឋ​នៅ​ស្រុក​គី​រី​សាគរ​ ខេត្តកោះកុង​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ មេត្តា​មាន​វិធានការ​ទប់ស្កាត់​ផង​ បើ​មិន​ដូច្នេះ​ទេ ​ព្រៃឈើ​នៅ​ក្នុ​ងតំបន់​នោះ​នឹង​ប្រឈម​និង​ការ​វិនាស​ហិនហោច​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕​

No comments:

Post a Comment

yes