សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

ក្រុង​ពោធិសាត់​កំពុង​ហ៊ំព័ន្ធ​ដោយ​ជំនន់​ទឹក​ភ្លៀង​ហូរ​ពី​តំបន់​ភ្នំ

cambodia_floods_4e8afb9986b2f

មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុង​ពោធិសាត់​ កំពុង​ស្ថិត​ក្រោម​ការហំព័ន្ធ​ដោយ​ជំនន់​ទឹក​ភ្លៀង ដែល​ហូរចាក់​ពី​តំបន់​ភ្នំ​និង​ខ្ពង់​រាប  ខណៈ​កំពស់​ទឹក​ទន្លេ នៅ​ស្រុក​​ភ្នំក្រវាញ​ បាន​ហក់​ឡើង​ហួស​ពី​កម្រិត​ប្រកាស​អាសន្ន។
លោក​​ចាន់ ​យុត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្រុង​ពោធិសាត់​កំពុង​ប្រឈម​នឹង​ការលិច​លង់​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​នៅ​តាម​តំបន់​ជួរភ្នំ​ក្រវាញ ​ហើយ​ទឹក​ភ្លៀង​បាន​ហូរចាក់​ពី​តំបន់​ជួរ​ភ្នំ​នេះ បង្ក​ឲ្យ​មាន​ជំនន់​នៅ​ទីរួ​ម​ខេត្ត ​ដែល​ជា​តំបន់​វាល​ទំនាប​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​កំពស់​ទឹក​ក្នុង​កម្រិត​ប្រកាស​អាសន្ន នៅ​ក្រុង​ពោធិសាត់​គឺ​ទឹក​មាន​កំពស់​៤,៩០​ម៉ែត្រ ប៉ុន្តែ​គិត​ត្រឹម​ពី​ឥឡូវ​នេះ [ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិល​មិញ] ទឹក​មាន​កំពស់​៤,៨០ម៉ែត្រ ខណៈ​នៅ​ឯ​ស្រុក​ភ្នំ​ក្រវាញ ទឹក​ជំនន់​បាន​ហក់​ឡើង​ដល់​ទៅ​៦,២០​ម៉ែត្រ លើស​ពី​កម្រិត​ប្រកាស​អាសន្ន​០,២០​ម៉ែត្រ។
លោក​បាន​បញ្ជាក់​ថា៖«ទី​ក្រុង​នេះ​កំពុង​ប្រឈម​នឹង​ការ​លិច​លង់​ហើយ ប៉ុន្តែ​យើង​សង្ឃឹម​ថា​វា​មិន​ធ្ងន់​ធ្ងរ​ដូច​ជា​ជំនន់​ទឹក​ទន្លេ​មេគង្គ​នោះ​ទេ»។

No comments:

Post a Comment

yes