សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

លោក​ស្រី​ស៊ូជី បញ្ចប់​ទស្សនកិច្ច​នៅ​អាមេរិក​សរសើរ​លទ្ធិប្រជាធិបតេយ្យ

121004_17a
លោកស្រី អ៊ុងសាន ស៊ូ​ជី កាន់​ពានរង្វាន់​ Vaclav Havel សម្រា​ប់ជន​ប្រ​ឆាំង​មាន​ការច្នៃ​ប្រ​ឌិត ពី​មូល​និ​ធិ​សិទ្ធិ​មនុស្ស​នៅ​ក្រុង​សាន់ ហ្វ្រាន់​ស៊ី​ស្កូ

ក្រុង​ឡូសអេនចឺលេសៈ និមិត្ត​រូប​ក្រុម​ប្រឆាំង​មីយ៉ាន់ម៉ា លោក​ស្រី​អ៊ុងសាន ស៊ូជី បាន​សម្តែង​ការ គោរព​ចំពោះ​បុគ្គល​គំរូ​អតីត​កាល​អំពី​ការ​ផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​ខាង​កើត អាហ្វ្រិក​ខាង​ត្បូង និង​អាមេរិក​ឡាទីន នៅ  ពេល​លោក​ស្រី ​បញ្ចប់​ទស្សនកិច្ច​ពីរ​សប្តាហ៍ នៅ​អាមេរិក។
ប៉ុន្តែ លោក​ស្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា មីយ៉ាន់ម៉ា ត្រូវ​តែ​បង្កើត​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ផ្ទាល់​ខ្លួន ហើយ​ប្រហែល​ជា​នឹង​មិន​ដូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាមេរិក ដែល​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​នៅ​សល់​ ពេល​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។
នៅ​ចំពោះ​មុខ​អ្នក គាំទ្រ​រាប់​ពាន់​នាក់​នៅ​ក្នុង​ក្រុង​ឡូស អេនចឺលេស សម្រាប់​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​ចុង​ក្រោយ​របស់​លោក​ស្រី មុន​ពេល​លោក​ស្រី​ត្រឡប់​មក​ស្រុក​វិញ​ពី​ថ្ងៃ​ពុធ លោក​ស្រី បាន​មាន​ប្រសាសន៍​ថា​៖ «វា​មិន​អាច​ដូច​លទ្ធិ​ប្រជាធិបតេយ្យ​អាមេរិក​ទេ ព្រោះ មីយ៉ាន់ម៉ា​មិន​មែន​អាមេរិក»។
លោក​ស្រី​បាន​ថ្លែង​ថា​៖«​រដ្ឋ​នីមួយៗ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទាល់​របស់​គេ​ មិន​មែនជា​អ្វី​ដែល​គេ​នឹង​កំណត់​ពី​លើ​មេឃ​មក​ទេ​។ ខ្ញុំ​ប្រឆាំង​ជានិច្ច​កាល​នឹង​អ្វី​ដែល​ហៅ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​មាន​វិន័យ​ដែល​គាំទ្រ​ដោយ​យោធា»។

លោក​ស្រី​ស៊ូជី ដែល​បាន​ចំណាយ​ពេល​១៥​ឆ្នាំ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​រហូត​ដល់​មាន ការ​ដោះ​លែង​ ​កាល​ពី​ឆ្នាំ​២០១០​ បាន​មក​ដល់​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ​សម្រាប់​ដំណើរ​ការ​ប្រវត្តិសាស្រ្ត ដែល​មាន​ជំនួប​ជា​មួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន​ផង​ដែរ​។
លោក​ស្រី វ័យ​៦៧​ឆ្នាំ​ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ថ្វី​បើ​លោក​ស្រី បាន​ទទួល​វា​ដោយ​ផ្ទាល់​កាល​ពី​ខែ​មិថុនា​ក្នុង​ឆ្នាំ​នេះក្តី​ ក៏​បាន​ជួប​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​លោក​ស្រី​ ហ៊ីឡារី គ្លីនតុន​ផង​ដែរ។
បន្ទាប់​ពី​នួប​នៅ​វ៉ាស៊ីនតោន និង​នៅ​បុរី​ញូវយ៉ក​ លោក​ស្រី ក៏​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​កេនតាក់គី និង​រដ្ឋ​អ៊ីនដាយ​អាណា និង​បាន​បំពេញ​ទស្សនកិច្ច​នៅ​សាកល​វិទ្យាល័យ យែល និង​ ហាវើដ ផង​ដែរ មុន​ពេល​ព្រឹត្តិការណ៍​សាធារណៈ​នៅ​ San Franciscoពី​ចុង​សប្តាហ៍​។
ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​អាមេរិក មេដឹកនាំ​មីយ៉ាន់ម៉ា​លោក​ ថេន សេន បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​ទូរទស្សន៍​ប៊ីប៊ីស៊ី​ថា​ លោក នឹង​ទទួល​យក​លោក​ស្រី ស៊ូជី ជា​ប្រធានាធិបតី បើ​សិន​ជាប់​ឆ្នោត ថ្វី​បើ​លោក បាន​ថ្លែង​ថា លោក តែ​ឯង​មិន​អាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​បាន​រារាំង​លោក​ស្រី​មិន​ឲ្យ កាន់​អំណាច​ក្តី៕ 


No comments:

Post a Comment

yes