សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

លោក​រ៉ុមនី តទល់​​​លោក​អូបាម៉ា​ក្នុង​​កិច្ច​ពិភាក្សា​ដេញ​ដោល​ដំបូង

USA-CAMPAIGN-02

ក្រុងដិនវឺៈ លោកមីត រ៉ុមនី ឆេវ​ឆាវ​បានប្រយុទ្ធ​តទល់​​នឹង​ប្រធានា​ធិបតី​​អាមេរិក​​លោក បារ៉ាក់ អូបា ម៉ា​កាល​ពី​រាត្រីថ្ងៃ​​ព្រហស្បតិ៍  ​ហើយ​ បេក្ខ​ជន​បក្សសាធារណ​រដ្ឋ​រូប​នេះ ទំនង​ជាបាន​​ដក​ដង្ហើម​ជីវិត​ថ្មី​ក្នុង​យុទ្ធនាការ​ដ៏​លំបាក​របស់​​លោក​​ជា​មួយ​នឹង​ការបង្ហាញ សមត្ថភាព​ដ៏រឹងមាំ​​នៅ​ឯ​កិច្ច​ពិភាក្សា​ដេញ​ដោល​លើក​ដំបូង​របស់​ពួក​​​គេ​។
ខណៈ​ដែល​ការ​ស្ទង់​មតិ បាន បង្ហាញ​ថា លោកអូបាម៉ា ​នាំ​មុខ​​បន្តិច​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត លោករ៉ុមនី បាន​វាយ​លុក​​ពេញ​៩០​នា​ទី​នៃ​ការ​តទល់​គ្នា​ រវាង​គូ​ប្រជែង​ទាំង​​ពីរ ​នៅ​ឯ​សកល​វិទ្យា ល័យ​​ដិនវឺ​។

​ដោយ​ម្ខាង​ម្នាក់​​​ជា​លើក​​ដំបូង​បន្ទាប់​ពី​យុទ្ធនាការ​​វាយ​ប្រហារ​គ្នា​ដ៏​សាហាវ​​ជា​ច្រើន​ខែ អ្នក​ទាំង​ពីរ បាន​ប៉ះ​ទង្គិច​គ្នា​​ជុំ​វិញ​ការយក​​ពន្ធ សេវា​កម្ម​​សុខាភិ​បាល​ និង​តួនាទី​រដ្ឋា​ភិបាល ​​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​បែក​បាក់​គ្នា​ខាង​មនោគម​វិជ្ជា​ដ៏​ជ្រាល​ជ្រៅ​នៅ​វ៉ាស៊ីន​តោន​។
ទំនង​ជា​បានប្រុង​ប្រៀប​​ជា​​មុន​​បាន​ល្អ លោក រ៉ុមនី បាន​ផ្តោត​លើ​​កំណើន​សេដ្ឋ​កិច្ច​ខ្សោយ និង​អត្រា​គ្មាន​ការ​ងារ​ធ្វើ​៨,១​ភាគ​រយ ​ដែល​​​បាន​​ធ្វើ​ឲ្យ​លោក អូបាម៉ា ងាយ​នឹង​រង​គ្រោះ​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​របស់​លោក​​ដើម្បី​ឈ្នះ​អាណត្តិ​៤​ឆ្នាំ​ ជាលើក​ទី​ពីរ​។

No comments:

Post a Comment

yes