សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ថៃជាប់លេខ ១ នៅអាស៊ី ដែលមានក្មេងស្រីមិនទាន់ គ្រប់អាយុរួមភេទ ច្រើនជាងគេ

 Photo by Looking Today
Photo by Looking Today

ប្រទេសថៃជួបបញ្ហាយ៉ាងធំមួយ  ដែលមិនទាន់បានដោះស្រាយ យ៉ាងត្រឹមត្រូវ ហើយតាម លទ្ធផ លនៃ ការស្ទាបស្ទង់ទូទាំងសកល លោកក្នុងកម្រិតតំបន់អាស៊ី កេ្មងស្រីថៃក្លាយជាជើងឯក ខាងមានផ្ទៃពោះមិនមានវ័យគ្រប់ការ លំដាប់ទី១តែម្តងនេះក៏មកពី ការសប្បាយភ្លើតភ្លើន នៃយុវវ័យផងដែរ។
ក្នុងមួយឆ្នាំៗមានចំនួនស្ត្រីដែល មានគភ៌ទូទាំងពិភពលោក ២០៨.២ លាននាក់ ដែលជាក្នុង នោះ មាន គភ៌មុនវ័យ ៤១% ខណៈដែលទ្វីបអាស៊ីមាន ចំនួនស្ត្រីមានផ្ទៃពោះដល់ ១៨.៨ លាននាក់ ហើយមានអត្រានៃ ការមានផ្ទៃពោះមុនវ័យ ៣៨% ។ ដោយឡែកប្រទេសថៃវិញ អត្រាស្ត្រីមាន ផ្ទៃពោះដោយ អចេតនាកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសយុវវ័យ ដែលកំពុងរៀនសូត្រ។

តាមស្ថិតិគេឃើញថា ចំនួនស្ត្រីថៃដែលអាយុតិចជាង ២០ ឆ្នាំ មានទម្ងន់ក្នុងវ័យរៀនសូត្រ មានច្រើនលំដាប់ទី១នៅអាស៊ី ឬច្រើនជាង ១៣០,០០០ នាក់ ឬ ៥៦% ហើយឃើញថា អាយុនៃយុវជនថៃដែលបាន រួមភេទសម្ព័ន្ធលើកដំបូង ឬអាយុនៃស្ត្រីដែលមានផ្ទៃពោះ កាន់តែថយចុះជាបន្តបន្ទាប់ ហើយមូលហេតុនៃការមាន ផ្ទៃពោះអាយុទាបជាង ២០ ឆ្នាំ គឺការដែលគ្មានចំណេះដឹង មិនចេះការពារកំណើត មិនបានការពារអំឡុងពេលរួមភេទ។
បញ្ហាថ្លោះធ្លោយ និងគ្មានផែនការគ្រួសារបែបនេះ ជាពិសេសសម្រាប់យុវវ័យជា អ្វីដែលគេត្រូវដោះស្រាយក្នុង កិច្ចប្រជុំកម្រិតភូមិភាគ ‘MSD AP Contraceptive Summit 2012’ ដើម្បីផ្សព្វផ្សាយផ្លាស់ប្តូរ ចំណេះដឹងផ្នែកការការពារកំណើត។
ប្រធានផ្នែកជំងឺឆ្លង និងជំងឺស្ត្រីពីសាកលវិទ្យាល័យមហិដុន លោក ថាំខាន់ថូ និយាយថា ទោះបីជាប្រទេសថៃមាន មធ្យោបាយការពារ កំណើតច្រើនយ៉ាង ហើយស្ត្រីថៃមានអត្រាការពារ កំណើតខ្ពស់ក៏ដោយ ប៉ុន្តែអត្រានៃការមានផ្ទៃពោះ មុនវ័យកាន់តែកើនឡើងៗរហូត ពួកគេមានកូន ទាំងនៅក្មេងពេក ហើយអាយុនៃមាតាបែរជា កាន់តែទាបទៅៗដូចជា ស្ត្រីចុងក្រោយ ដែលសម្រាលកូននៅ មន្ទីរពេទ្យសិរិរាជ គឺទើបអាយុ ១២ ឆ្នាំប៉ុណ្ណោះ។
នេះបញ្ជាក់ពីបញ្ហាការពារ កំណើតដែលភាគច្រើនកើតពី ស្ត្រីថៃមួយភាគធំ មិនទាន់យល់ពីវិធីពន្យារ កំណើតឲ្យបានត្រឹមត្រូវ នៅមានជំនឿផ្ទុយ និងយល់ខុសច្រើននៅឡើយ។ កន្លងមកស្ត្រីថៃរមែងជឿថា ការទទួលទានថ្នាំគ្រាប់ ការពារកំណើតដែលមាន អ័រម៉ូនបន្តបន្ទាប់គ្នាក្នុងរយៈពេល យូរអាចធ្វើឲ្យមានផលរំខាន ដល់រាងកាយដូចជាការ មករដូវមិនប្រក្រតី ការពិបាកមានកូនទៅអនាគត និងអាចប្រឈមនឹង ជំងឺមហារីកជាដើម។
តាមការសិក្សារបស់អង្គការ សុខភាពពិភពលោក (WHO) រកឃើញថា ការប្រើថ្នាំការពារកំណើតដែល មានអ័រម៉ូនជួយឲ្យរាងកាយ មានសមតុល្យ វាធ្វើឲ្យការមករដូវទៀងទាត់ ជួយកាត់បន្ថយការឆ្លង នៃមេរោគនៅអាងត្រគាក កាត់បន្ថយជំងឺដុំសាច់ក្នុងស្បូន ជួយសម្រួលដល់ការជ្រុះអូវ៉ុល និងជំងឺការកើតជំងឺ មហារីកមាត់ស្បូនទៀតផង៕

No comments:

Post a Comment

yes