សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

លោ​ក​ គ​ង់​ ​ក្រឹ​ង​ ​ពាក់ស្បែ​ក​ជា​ទាហា​ន​ ​ជា​ឈ្មួ​ញ​ជើ​​ង​ខ្លាំ​ង​ជួ​ញ​ឈើ​ប្រ​ណិ​ត​ខុ​ស​ច្បា​ប់​ប្រ​​​ចាំ​ស្រុ​ក​ស្នួ​ល ​

លោ​ក​ គ​ង់​ ​ក្រឹ​ង​ ​ពាក់ស្បែ​ក​ជា​ទាហា​ន​ ​ជា​ឈ្មួ​ញ​ជើ​​ង​ខ្លាំ​ង​ជួ​ញ​ឈើ​ប្រ​ណិ​ត​ខុ​ស​ច្បា​ប់​ប្រ​​​ចាំ​ស្រុ​ក​ស្នួ​ល ​

ក្រចេះ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល បាន​និយាយថា លោក គង់ ក្រឹ​ង នៅតែ​ជា​ឈ្មួញ​ដុះ​ស្លែ​នៅក្នុង​ស្រុក​ស្នួល ដោយ​គាត់​ជា​អ្នកប្រមូល​ទិញ​ឈើប្រណិត​គ្រប់​ប្រភេទ ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​យកទៅលក់​ឱ្យនៅ​ចំណុច​ភូមិ​ត្រពាំង​ស្រែ ឃុំ​ពីរ​ធ្នូរ ស្រុក​ស្នួល។ បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ លោក គង់ ក្រឹ​ង កំពុងតែ​ពាក់​ស្បែក​ជា​ទាហាន រួច​រកស៊ី​ជួញ​ឈើ​ខុសច្បាប់​ដោយ​សេរី មិនមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ណា​ហ៊ាន​ចេញមុខ​ទៅ​បង្ក្រាប​បទល្មើស​នោះឡើយ ជាពិសេស សមត្ថកិច្ច​មេព្រៃ​តែម្តង មាន​ភាព​ធូររលុង មិនដែល​មាន​វិធានការ​បង្ក្រាបបាន​មួយ​ករណី​ណា​ឡើយ។
ចំណែក លោក ប្រាក់ សំបូរ ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​វិញ សំងំ​ខ្លួន​ឈឹង មិនដែល​ចេញមក​បង្ក្រាប​ក្បួន​រថយន្ត​ដឹកឈើ ដែល​យកទៅលក់​ឱ្យ លោក គង់ ក្រឹ​ង ឡើយ។ ប្រភព​បាន​បន្តទៀតថា បច្ចុប្បន្ននេះ លោក គង់ ក្រឹ​ង កំពុងតែ​ធ្វើចរាចរ​ទិញ​ឈើ​យ៉ាង​ពេញទំហឹង ដោយសារ​មន្ត្រី​ជំនាញ​មួយចំនួន បាន​ឃុបឃិត​បើកភ្លើង​ខៀវ មិន​ព្រម​លៃលក​ចាត់វិធានការ ជាពិសេស លោក ប្រាក់ សំបូរ នេះ​តែម្តង ដែល​ខ្លួន​ជា​នាយផ្នែក តែ​បែរជា​មិន​ព្រមយក​ភ្នែក​មើល​បទល្មើស ដែល​កំពុង​កើតមាន​យ៉ាង​សស្រាក់សស្រាំ​ជា​រៀងរាល់​ថ្ងៃនេះ។

បើតាម​សេចក្តីរាយការណ៍​ច្បាស់ការ​ចេញពី​ស្រុក​ស្នួល បាន​និយាយថា ឈ្មួញ​ពាក់​ស្បែក​ទាហាន ឈ្មោះ គង់ ក្រឹ​ង ម្នាក់នេះ ជា​ឈ្មួញ​ដែល​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ បាន​យ៉ាង​កាក់កប​នាពេល​បច្ចុប្បន្ននេះ ទំនងជា​ត្រូវដង​ត្រូវផ្លែ​ជាមួយ លោក ប្រាក់ សំបូរ ទើប​ឈ្មួញ​មា្ន​ក់​នេះ អាច​រកស៊ី​បទល្មើស​ដឹកឈើ​ទិញ​ឈើ​ខុសច្បាប់​បាន​យ៉ាង​រលូន ដោយ​មិនមាន​អ្វី​មករា​រាំង​បានឡើយ។
សេចក្តីរាយការណ៍ បាន​បន្តទៀតថា ភាគច្រើន​ក្រុម​ឈ្មួញ ដែល​ដឹកឈើ​ប្រណិត ដូចជា ឈើ​បេង នាងនួន ឈើ​ធ្នង់ និង​ឈើ​គ្រញូង ចេញពី​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ បាន​យកទៅលក់​ឱ្យ​ឈ្មួញ​ឈ្មោះ គង់ ក្រឹ​ង ដោយ​គាត់ គឺជា​អ្នក​ចាំ​ទិញ​ឈើប្រណិត​ខុសច្បាប់​ដ៏​ធំជាងគេ​នៅ​ស្រុក​ស្នួល។ ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ ភ្នាក់ងារ​សារព័ត៌មាន ក៏បាន​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី លោក ប្រាក់ សំបូរ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល​ដែរ តែ​មិនអាច​ទាក់ទង​បានឡើយ៕

No comments:

Post a Comment

yes