សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

សាលាក្រុង​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​រៀបចំ​ទិវា​គ្រូបង្រៀន​ពិភពលោក​


ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​រវាង​មន្រ្តី​សាលាក្រុង​ភ្នំពេញ និង​តំណាង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កាល​ពី​រសៀល​ថ្ងៃទី​០១ តុលា ម្សិលមិញ ទី​បំផុត​សាលាក្រុង​ភ្នំពេញ​បាន​សម្រេច​ហើយ ដោយ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​០៥ តុលា ឯទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូលរួម​២៥០​នាក់ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​ចាត់​តែ​តំណាង​១៥រូប​យក​ញត្តិ​ទៅ​ប្រគល់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុណ្ណោះ។
គ្រូបង្រៀនទាមទារឲ្យមានការតម្លើងប្រាក់ខែ និងកែទម្រង់វិស័យអប់រំ នៅកម្ពុជាកន្លងមក
តាម​កំណត់​ហេតុ​ប្រជុំ​ សាលា​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ធ្វើ​ការ​ជួបជុំ និង​សម្តែង​មតិ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង​៨​ព្រឹក តែ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ឡើយ ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​កំឡុង​ពេល​ពិធី​បុណ្យ​កាន់​បិណ្ឌ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សាលា​ក្រុង​ភ្នំពេញ​បាន​ឯកភាព​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចាត់​តាំង​តំណាង​ចំនួន​១៥​រូប​ធ្វើ​ដំណើរ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ តាម​ផ្លូវ​លេខ​១០៨ ដល់​ផ្លូវ​លេខ​១៩ រហូត​ដល់​ផ្លូវ​លេខ​២១៤ បត់​ស្តាំ​សំដៅ​ទៅ​ប្រគល់​ញត្តិ​នៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​វេលា​ម៉ោង​១០​ព្រឹក រួច​ត្រឡប់​ក្រោយ​តាម​ផ្លូវ​២១៤ ដើរ​សំដៅ​ទៅ​ផ្លូវ​លេខ​១៩​បត់​ស្តាំ​រហូត​ដល់​ផ្លូវ​លេខ​២៤០ បត់​ឆ្វេង​តាម​ផ្លូវ​ស្រ៊ូស៊ុន រួច​បត់​ស្តាំ​មក​ប្រគល់​ញត្តិ​ជូន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​នៅ​ដើម​ពោធិ៍​សួន​វត្ត​បុទម​វត្តី និង​ចុង​ក្រោយ​បន្ត​តាម​ការ៉ូ​ឡា​សួន​ឆ្ពោះ​ទៅ​ផ្លូវ​សុធារស​តម្រង់​ទៅ​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត ដើម្បី​ប្រគល់​ញត្តិ​ជូន​អ្នក​តំណាង​រាស្រ្ត​នៅ​វិមាន​រដ្ឋសភា​ជាតិ រួច​រំសាយ៕

No comments:

Post a Comment

yes