សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ព្យុះ GAEMI ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៨ តុលា


តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០១២ វិសម្ពាធ​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បាន​វិវត្ត​ខ្លួន​ទៅ​ជា​កូន​ព្យុះ​មាន​ឈ្មោះ​ថា GAEMI។ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ​២០១២​នេះ កូន​ព្យុះ GAEMI កំពុង​ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ត្រង់​ចំណុច​ខ្សែ​ស្រប​ទី​១៧​អង្សា នៃ​រយៈ​ទទឹង​ខាង​ជើង និង​ខ្សែ​វ័ណ្ឌ​ទី​១១៤​អង្សា​៨ នៃ​រយៈ​បណ្តោយ​ខាង​កើត និង​មាន​ចម្ងាយ​ប្រមាណ​៧០០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ដាណាង ប្រទេស​វៀតណាម។
បើ​យោង​តាម​ការ​ព្យាករណ៍ កូន​ព្យុះ​នេះ​នឹង​វិវត្ត​ទៅ​ជា​ព្យុះ ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ឆ្មេរ​ប្រទេស​វៀតណាម​ភាគ​​កណ្តាល​នៅ​ថ្ងៃទី​០៦ ឬ​ទី​០៧ ខែ​តុលា​ខាង​មុខ។ ព្យុះ​នេះ​ក៏​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០១២ ដោយ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​សភាព​អាប់អ៊ួរ មាន​ពពក​ច្រើន​មីរ​ដេរ​ដាស មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ទី​កន្លែង ព្រម​ទាំង​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​អាច​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ១-តំបន់​ខ្ពង់​រាប មាន​ខេត្ត​ខេត្ត​កំពង់ចាម មណ្ឌល​គិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ, ២-តំបន់​ទំនាប​កណ្តាល មាន​ខេត្ត​សៀមរាប និង​កំពង់ធំ, ៣-តំបន់​មាត់​សមុទ្រ មាន​ខេត្ត​កោះកុង កែប កំពត និង​ខេត្ត​ព្រះសីហនុ ដែល​រលក​សមុទ្រ​អាច​មាន​កំពស់​ពី ១,៥​ម៉ែត្រ ទៅ ២,៥​ម៉ែត្រ។
ជា​មួយ​គ្នា​បើ​តាម​ក្រសួង​ធនធាន​ទឹក ឥទ្ធិពល​របស់​ព្យុះ​នេះ ក៏​នឹង​ធ្វើ​ឲ្យ​ទឹកជំនន់​ទន្លេ​មេគង្គ​ហក់​ឡើង​ផង​ដែរ៕

No comments:

Post a Comment

yes