ប៉ោយប៉ែត ៖ គិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ រយៈពេលតែបីថ្ងៃប៉ុណ្ណោះ គេសង្កេតឃើញក្រុមពលករចំណាកស្រុកសំរុកចូលមកភូមិកំណើតរៀងៗខ្លួនវិញក្នុងរដូវភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ក្នុងមួយថ្ងៃៗក្រុមពលករប្រមាណ៥០០នាក់បានធ្វើដំណើរចូលស្រុកតាមច្រកអន្តរជាតិប៉ោយប៉ែតតាំងពីព្រលឹមរហូតដល់ច្រកចេញចូលបិតទ្វារ។ ពលករចំណាកស្រុកខ្លះបានប្រាប់ឲ្យដឹងថាថៅកែថៃបានអនុញ្ញាតឲ្យឈប់សំរាករយៈពេល៥ថ្ងៃ ដើម្បីឲ្យក្រុមពលករបានធ្វើដំណើរមកជួបជុំបងប្អូនធ្វើបុណ្យទាននៅតាមស្រុកកំណើតរបស់គេ។ប្រភពដដែលឲ្យដឹងទៀតថាពួកគេមកពីខេត្តខុសៗគ្នានៃប្រទេសថៃ ហើយក្រោយធ្វើបុណ្យភ្ជុំរួចនិងត្រឡប់ទៅវិញតាមរយៈក្រុមហ៊ុនដែលបានបញ្ជូនពលករខ្មែរទៅធ្វើការនៅស្រុកថៃនោះ៕
No comments:
Post a Comment
yes