សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

លោក រ៉ុង ឈុន ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូល​រួម​ខួប​២១ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​កម្ពុជា


លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​ទៅ​កាន់​សហរដ្ឋ​អាមេរិក​រយៈ​ពេល​១ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃទី​០៩ តុលា ឆ្នាំ​២០១២​តទៅ​ ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ខួប​២១​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​នៅទីក្រុង​ប៉ារីស​អំពី​បញ្ហា​កម្ពុជា តាម​ការ​អញ្ជើញ​របស់​អង្គការ​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​សហជីព​កម្ពុជា នា​ឱកាស​ចូល​រួម​សន្និសីទ​នោះ លោក រ៉ុង ឈុន នឹង​ធ្វើ​ការ​កំណត់​បង្ហាញ​អំពី​ដំណើរ​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិ​បតេយ្យ​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​២១​ឆ្នាំ​កន្លង​មក​នេះ។ ហើយ​ជាមួយ​គ្នា​លោក រ៉ុង ឈុន ក៏​លើក​យក​បញ្ហា​ផ្តោត​លើ​គ្រូ​បង្រៀន កម្មករ និង​សិទ្ធិ​សហជីព ជា​ពិសេស​គុណភាព​អប់រំ​នៅ​កម្ពុជា​មក​និយាយ​ផង​ដែរ។
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ក្នុង​ដំណើរ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​នោះ លោក រ៉ុង ឈុន ក៏​នឹង​ទៅ​កាន់​រដ្ឋមួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ផង​ដែរ ដើម្បី​ជួប​ជាមួយ​អង្គការ​ សហ​ជីព និង​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ ប្រយោជន៍​ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ក្រើន​រំលឹក​ដល់​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ និង​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​គ្រូ​បង្រៀន និង​កម្មករ៕

No comments:

Post a Comment

yes