សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 17, 2012

ពលរដ្ឋខ្មែរ នៅរាជធានី និងតាមបណ្ដាខេត្ដ រាប់សែននាក់ មកទទួលព្រះបរមសព ដោយផ្ទាល់ និងនៅទូទាំងប្រទេស ទស្សនា សកម្មភាពដង្ហែព្រះបរមសព​តាមបណ្ដាញព័ត៌មាន

Photo by DAP-NEWS
ភ្នំពេញ ៖ នៅវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃនេះ ព្រះបរមសពរបស់សម្ដេចឪ ត្រូវបានដង្ហែ តាមព្រះទីនាំង ពិសេស របស់ រដ្ឋាភិបាលចិន ឆ្ពោះមកដល់ព្រមានយន្ដ ហោះអន្ដរជាតិភ្នំពេញហើយ ដោយមានការ យាងអមដំណើរដោយផ្ទាល់ពីសម្ដេចព្រះ វររាជមាតាជាតិខ្មែរ មុនីនាថ សីហនុ សម្ដេច ព្រះមហាក្សត្រនរោត្ដម សីហមុនី សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី រួមជាមួយ មន្ដ្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រ កម្ពុជា និងតំណាងរដ្ឋាភិបាលចិនជាច្រើនរូប ទៀតផងដែរ ។
នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងនៅតាម ដងមហាវិថីពីព្រលានយន្ដហោះ ឆ្ពោះទៅកាន់ព្រះបរមរាជវាំងមានមន្ដ្រីជាន់ខ្ពស់មកពីស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធ សភា រដ្ឋសភា រាជរដ្ឋាភិបាលរួមជាមួយ មន្ដ្រីកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅ ទីក្រុង ភ្នំពេញ និងមកពីតាមបណ្ដាខេត្ដរាប់សែន នាក់ បាននាំគ្នាមកទទួលព្រះបរមសពសម្ដេច ឪ ដោយផ្ទាល់ ក្នុងក្ដីក្ដុកក្ដួលនិងអាលោះ អាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ។
ដោយ ឡែកក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរនៅទូទាំង ប្រទេសបាននាំគ្នាតាមដានសកម្មភាព ដង្ហែរ ព្រះបរមសពរបស់សម្ដេចឪនៅ តាមបណ្ដាញ ព័ត៌មាននានា ដូចជាបណ្ដាញទូរទស្សន៍ វិទ្យុ គេហទំព័រ ក៏ដូចបណ្ដាញសង្គមហ្វេសប៊ុក ដែលបានធ្វើការផ្សាយផ្ទាល់ពីសកម្មភាព ដង្ហែរព្រះបរមសពខាងលើនេះ ។
នៅក្នុងរាជធានីភ្នំពេញ ក្រៅពីមហាវិថី ដែលនឹងត្រូវដង្ហែរព្រះបរមសពឆ្លងកាត់ ដែលគេសង្កេតឃើញមានមនុស្សម្នារាប់សែន នាក់ឈរប្រជ្រៀតគ្នាពពាក់ពពូន ក្នុងទឹក មុខក្រៀមក្រំ ក្ដុកក្ដួលនិងអ្នកខ្លះបង្ហូរទឹក ភ្នែក ដោយក្ដីអាលោះអាល័យ ចំពោះអង្គ សម្ដេចឪនោះ គឺនៅតាមដងផ្លូវនានាផ្សេងៗ ទៀត គេសង្កេតឃើញថា មានសភាពស្ងាត់ ជ្រងំ មិនសូវមានមនុស្សម្នាធ្វើដំណើរ ហើយ នៅតាមទីប្រជុំជន ក៏ដូចជានៅតាមទីផ្សារ ជាដើមនោះ គឺប្រជាពលរដ្ឋម្នាក់ៗ ហាក់ដូច ជានៅស្ងៀម ដោយភ្នែកនិងអារម្មណ៍របស់ ពួកគេម្នាក់ៗ គឺផ្ដោតទៅលើកញ្ចក់ទូរទស្សន៍ ផ្ទៀងស្ដាប់វិទ្យុ ឬក៏អ្នកខ្លះមានទូរស័ព្ទដែល អាចបើកមើលអ៊ិនធើណិតបាន គឺពួកគេបាន នាំគ្នាបើកមើលតាមដាននូវព័ត៌មាននៃពិធី ដង្ហែរព្រះបរមសពសម្ដេចឪ យ៉ាងយកចិត្ដ ទុកដាក់ជាទីបំផុត ។
នៅទីក្រុងភ្នំពេញ គេសង្កេតឃើញថា ក្រៅតែពីមានប្រជាពលរដ្ឋដែលរស់នៅទី ក្រុងផ្ទាល់ នាំគ្នាទៅឈរអមនៅសងខាង ផ្លូវ គេក៏សង្កេតឃើញផងដែរថា ប្រជាពល រដ្ឋនៅតាមបណ្ដាខេត្ដមួយចំនួន ក៏នាំគ្នាធ្វើ ដំណើរតាមរថយន្ដ ម៉ូតូ សម្រុកចូលមកកាន់ រាជធានីភ្នំពេញ ពីតាមផ្លូវជាតិលេខ៤ លេខ ៣ លេខ២ លេខ១ លេខ៦ និងលេខ៥ ដើម្បី បានមកទទួលព្រះបរមសព ដោយផ្ទាល់ផង ដែរ។ សកម្មភាពរបស់ប្រជាពលរដ្ឋខាងលើ បានធ្វើឱ្យដងផ្លូវ ដែលត្រូវដង្ហែរព្រះបរម សពឆ្លងកាត់ណែនណាន់តាន់តាប់ ទៅដោយ សមុទ្រមនុស្ស តាំងពីវេលាម៉ោង១២ថ្ងៃត្រង់ មកម្ល៉េះ ។ រីឯបណ្ដាផ្ទះប្រជាពលរដ្ឋ ដែល នៅក្បែរៗកន្លែងនោះ ក៏បាននាំគ្នាកាត់ក្រណាត់ ខ្មៅ ដើម្បីចែកដល់ប្រជាពលរដ្ឋ ដែលមក ចូលរួមសម្រាប់ធ្វើការកាន់ទុក្ខ ។ ក្រៅពីនេះ អ្នកខ្លះក៏បានធ្វើការឧបត្ថម្ភនូវទឹកសុទ្ធដល់ អ្នកមកចូលរួម ដោយឥតគិតថ្លៃផងដែរ ដែលទង្វើនិងសកម្មភាពខាងលើនេះ សម្ដែង ចេញពីទឹកចិត្ដរបស់កូនចៅ ចៅទួត ចៅ លួត ចំពោះព្រះអង្គ ដែលជាព្រះបិតាជាតិ ខ្មែរនៅនាទីអវសាននៃព្រះជន្មាយុរបស់ព្រះ អង្គ ៕

No comments:

Post a Comment

yes