- នៅវេលាម៉ោង ២ និង៤៥នាទីរសៀល ព្រះបរមសព សម្តេចឳ បានដង្ហែមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
- នៅវេលាម៉ោង ៣៖២០នាទីរសៀល ព្រះបរមសព សម្តេចឪ ត្រូវបានដង្ហែចេញ ពីព្រះទីនាំងយន្តហោះ ពិសេសមកតម្កល់នៅលើព្រះទីនាំង ដែលមានរូបហង្ស។
- នៅវេលាម៉ោង ៣ និង២៥នាទីរសៀល ព្រះបរមសព របស់ព្រះមហាវីរក្សត្រ បានរៀបចំដាក់នៅលើព្រះ ទីនាំង ដែលមានរូបហង្សត្រៀមដង្ហែមកកាន់ព្រះបរមរាជវាំង។
- នៅវេលាម៉ោង ៤ និង២០នាទីរសៀល ព្រះបរមសព របស់សម្តេចឳ ត្រូវបានដង្ហែចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញហើយ។
- មានមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រាប់សែននាក់ នាំគ្នាទៅឈរអមទទួលព្រះបរមសពសម្តេចឳ តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់មុខព្រះបរមរាជវាំង និងប្រជារាស្រ្តទូទាំងប្រទេស នាំគ្នាតាមដានសកម្មភាព ដង្ហែព្រះបរមសពតាមកញ្ចក់ទូរទស្សន៍ វិទ្យុ គេហទំព័រ និងបណ្តាញព័ត៌មានផ្សេងៗទៀត។
- ប្រជារាស្រ្តដែលមកទទួលដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្រ បាននាំគ្នាអង្គុយ ហើយសំពះបួងសួង ពេលព្រះបរមសពបាននឹងកំពុងដង្ហែចេញពី ព្រលានយន្តហោះ ប្រកបដោយភាពក្តុកក្តួល ក្រៀមក្រំ និងរន្ធត់រកទីបំផុតគ្មាន។
- នៅវេលាម៉ោង ៤ និង៣០នាទីរសៀល ព្រះទីនាំងដឹកព្រះបរមសព បាននឹងកំពុងដង្ហែក្នុងល្បឿនយឺតៗ មកកាន់ព្រះបរមរាជវាំង អមដោយការដង្ហែដោយទុក្ខក្រៀមក្រំ និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រកទីបំផុតគ្មាន ពីសំណាក់ប្រជារាស្រ្តរបស់ព្រះអង្គរាប់សែននាក់ ដែលអង្គុយនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។
- នៅវេលាម៉ោង ៤ និង៤៥នាទីរសៀល ព្រះទីនាំងដឹកព្រះបរមសពសម្តេចឳ បានដង្ហែមកដល់ស្ពានអាកាស៧មករា។
- នៅពេលព្រះទីនាំងដង្ហែព្រះបរមសពឆ្ពោះមកកាន់ព្រះបរមរាជវាំងនោះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ជាពិសេសប្រជាពលរដ្ឋ ដែលវ័យចំណាស់ៗ ធ្លាប់បានរស់នៅតាំងពីសង្គមរាស្រ្តនិយម ដែលមានព្រះអង្គជាប្រមុខរដ្ឋនោះ បាននាំគ្នាស្រែកទ្រហោយំយ៉ាងក្តុកក្តួលជាទីបំផុត។
- នៅវេលាម៉ោង ៥ និង១០នាទីរសៀល ព្រះទីនាំងដឹកព្រះបរមសពសម្តេចឳ បានដង្ហែមកដល់វិមានឯករាជ្យ។
- នៅវេលាម៉ោង ៥ និង២៥នាទីរសៀល ព្រះទីនាំងដឹកព្រះបរមសពសម្តេចឳ បានដង្ហែមកដល់ព្រះបរមរាជវាំងហើយ។
No comments:
Post a Comment
yes