សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ក្រុមហ៊ុនធានារ៉ាប់រងជីវិត សម្លឹងឃើញកម្ពុជា គឺជាទីផ្សារដ៏ធំ

ភ្នំពេញ: ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ចុងក្រោយ ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល ( Manulife Financial ) បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​។ នេះ​ជា​ប្រសាសន៍​របស់លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ចែង នៃ​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល បានលើកឡើង​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ។​

​លោក Robert Elliott បាន​មានប្រសាសន៍​បញ្ជាក់ថា ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល បាន​បញ្ជាក់ថា ប្រតិបត្តិការ​នៅ​កម្ពុជា បានចាប់ផ្តើម​ឡើង​ក្នុង​ខែមិថុនា ឆ្នាំ​២០១២ ដែល​ជិត​ដល់​ឱកាស​គម្រប់​ខួប ១២៥ ឆ្នាំ នៃ​ការបង្កើត​ក្រុមហ៊ុន​។​

​លោក Robert Elliott បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល នឹង​ផ្តល់ជូន​ដល់​ប្រជាជន​កម្ពុជា និង​ក្រុមគ្រួសារ​របស់​ពួកគេ នូវ​ផលិតផល​ល្អឥតខ្ចោះ និង​សេវាកម្ម​ដ៏​ល្អ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក​លោក Robert Elliott បាន​មានប្រសាសន៍​បន្តថា មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​
​ពី ១​លាន​នាក់ ទៅ ២​លាន​នាក់ ដែលមាន​ធនធាន​ថ្នាក់កណ្តាល ជា​អតិថិជន សម្រាប់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល ហើយ​សព្វថ្ងៃនេះ ក្រុមហ៊ុន មាន​បុគ្គលិក​បំរើការ​ចំនួន ជាង ៥៥ នាក់ និង​ទីប្រឹក្សា (​អ្នកលក់​) ជាង ៣០០​នាក់​។​

​លោក Robert Elliott បាន​បន្ថែមថា នៅក្នុង​តំបន់​អាស៊ី គឺជា​ផ្សារ​ដ៏​ធំ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល ហើយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា និង​មាន​ប្រតិបត្តិការ​ធំ​នៅ​អាស៊ី កាណាដា និង​អាមេរិក​។ គិត​មកដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១២ មូលនិធិ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល និង​ក្រុមហ៊ុន ដែលជា​បុត្រ​សម្ព័ន្ធ មាន​សរុប​ចំនួន ៥១៤ ពាន់​លាន​ដុល្លារ​កាណាដា ដែល​ស្មើ​ប្រមាណ ៥០៤ ពាន់​លាន​ដុល្លា​អាមេរិក​។ ក្រុមហ៊ុន​បានធ្វើ​ប្រតិបត្តិការ នៅ​តំបន់​អាស៊ី និង​ប្រទេស​កាណាដា ក្រោម​ឈ្មោះថា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល និង​ឈ្មោះថា ក្រុមហ៊ុន John Hancock នៅ​សហរដ្ឋអាមេរិក​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife Financial បាន​សហការ​រៀបចំ សិក្ខាសាលា សម្រាប់​អ្នកសារព័ត៌មាន ស្តីពី "​សារៈប្រយោជន៍​នៃ​សេវា​ធានារ៉ាប់រង​អាយុ​ជិវិត​"​។ សិក្ខាសាលា​នោះ នឹង​ណែនាំ​ពី​សារៈប្រយោជន៍​នៃ​សេវា​ធានារ៉ាប់រង​អាយុ​ជិវិត ដែលជា​ផលិតផល និង​ឧស្សាហកម្ម​ថ្មី ទើបតែ​ចាប់ផ្តើម នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១២​នេះ​។ សិក្ខាសាលា​នោះ មានការ​ចូលរួម​ពី​និពន្ធ​នាយក និពន្ធ​នាយករង និង​អ្នកសារព័ត៌មាន មកពី​គ្រប់​ស្ថាប័ន​កាសែត ទស្សនា​វ​ដ្តី ទូរទស្សន៍ និង​វិទ្យុ​។​

​សូម​រម្លឹកថា សេវាកម្ម​ធានារ៉ាប់រង​ជីវិត ដែល​បណ្តាក់ទុន​សរុប​ប្រមាណ ៧ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១២៕​

No comments:

Post a Comment

yes