សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

តុលាការ​ផ្តទ្ទា​ទោស​លោក​ម៉ម សូណង់ដូ​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ

_MG_7639
_MG_7737

ភ្នំពេញៈ ក្រោយ​ពី​ចំណាយ​ពេល​ជាង ៣ម៉ោង​ក្នុង​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ ចៅ​ក្រម​​ជំនុំ​ជម្រះ​រឿង​ក្តី​លោក​ម៉ម សូណង់ដូ​បាន​ប្រកាស​សាល​ក្រម​សម្រេច​ផ្តទ្ទា​ទោស លោក​ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​បង់​ពិន័យ​១០លានរៀលពី​បទ​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ​នៅ​ខេត្ត​ក្រចេះ។
ចំណែក​ប៊ុន រដ្ឋា​ ដែល​ជា​មេ​ខ្លោង​ទីពីរ​និង​កំពុង​គេច​ខ្លួន ​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣០​ឆ្នាំ និងបង់ពិន័យ ១០លានរៀល និង​គូ​កន​​៣​នាក់​ទៀត​ក៏ត្រូវ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ​៣​ឆ្នាំ ផង​ដែរ។
សវនាការ​លោក​ម៉ម សូណង់ដូ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ការ​ពាក់​ពន្ធ​នឹង​រឿង​នយោបាយ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក​ម៉ម សូណង់ដូ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ស្តាប់​សវនា​ការនោះ បាន​ឈរ​នៅ​ខាង​ក្រៅ​លើក​បដា ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ផង​ដែរ។

សូម​បញ្ជាក់​ថាលោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ ទី១៥ ខែ​កក្កដា ឆ្នាំ​២០១២និង ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ក្តី​កាត់ នៅ​​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​កន្លង​មក​ ដោយ​ចោទ​ប្រកាន់​៤​ករណី រួម​មាន​៖ ទី​១-​បទ​ផ្តួច​ផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុប​កម្ម ជ្រៀត​ជ្រែក​ខុស​ច្បាប់ នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះ​ញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

No comments:

Post a Comment

yes